Part 22 : រសជាតិនរក(18+)

1K 44 67
                                        

  ( 18+ warning ⚠️ ភាគនេះមានឈុតឆាកមិនសមរម្យសូមមើលដោយការទទួលខុសត្រូវណា៎ )

« ឆូ-អៃ-លី! យើងនឹងធ្វើឱ្យនាងធ្លាក់នរកទាំងរស់ក្រោមដៃរបស់យើង! » ហ៊ានធ្វើបាបមនុស្សស្រីដែលគេស្រឡាញ់ គេនឹងធ្វើឱ្យនាងស្គាល់ថា នរកវាមានរសជាតិបែបណា! និយាយរួចសុងហានបានដកខ្លួនថយទៅវិញ ដោយមិនបានចូលទៅបន្តនិយាយរឿងរំសាយភ្ជាប់ពាក្យទេ ព្រោះចិត្តគេក្តៅបើចូលទៅនៅពេលន...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


« ឆូ-អៃ-លី! យើងនឹងធ្វើឱ្យនាងធ្លាក់នរកទាំងរស់ក្រោមដៃរបស់យើង! » ហ៊ានធ្វើបាបមនុស្សស្រីដែលគេស្រឡាញ់ គេនឹងធ្វើឱ្យនាងស្គាល់ថា នរកវាមានរសជាតិបែបណា! និយាយរួចសុងហានបានដកខ្លួនថយទៅវិញ ដោយមិនបានចូលទៅបន្តនិយាយរឿងរំសាយភ្ជាប់ពាក្យទេ ព្រោះចិត្តគេក្តៅបើចូលទៅនៅពេលនេះគេខ្លាចថាគេទ្រាំមិនបានអាចនឹងមានមនុស្សស្លាប់ដោយដៃគេ ។

ពេលល្ងាច.....

អៃលីនៅតែខូចចិត្តឈឺចាប់នឹងរឿងពីថ្ងៃមិនទាន់បាត់ នាងចង់ចេញទៅក្រៅដើម្បីផឹកស្រារំសាយអារម្មណ៍ ។

........

ដល់ក្លឹបហើយ នាងក្រមុំក្នុងរ៉ូបខ្មៅដៃតូចសុិចសុីសម្រុងខ្លីត្រឹមភ្លៅអង្គុយគងទាក់ខ្លាម្នាក់ឯងកម្ម៉ង់ស្រាច្រើនកែវដាក់ត្រៀបពេញតុ នាងលើកកែវស្រាមកផឹកទាំងគ្មានអារម្មណ៍អ្វីទាំងអស់ ជីវិតពេលនេះហាក់សោះកក្រោះណាស់ ពន្លឺនៃភាពរីករាយបន្តិចក៏គ្មានដែរ អៃលីកាន់កែវដាក់នៅលើតុ ទឹកភ្នែកនាងស្រក់តក់ចូលទៅក្នុងកែវស្រា ផឹកអស់តែ2កែវនាងក៏ដកលុយទុកនៅលើតុយកកែវស្រាសង្កត់ហើយដើរចេញទៅវិញ ព្រោះមានអារម្មណ៍ធុញថប់ខ្លាំង តែអ្នកណាទៅដឹងថា កូនចៅរបស់សុងហានបានត្រៀមខ្លួនរួចជាស្រេច គ្រាន់នាងក្រោកចេញភ្លាមពួកគេស្ទុះចូលភ្លែត

« ពួកឯងចង់ធ្វើអីហ្នឹង?! » ប៉ត់!! មួយដៃចំកញ្ចឹងកតូចពីក្រោយធ្វើឱ្យនាងក្រមុំសន្លប់ស្តូកទន់ខ្លួន ពួកគេក៏លើកបីនាងចេញទៅដាក់ក្នុងឡានរួចបើកសម្ដៅខន់ដូដែលចៅហ្វាយបញ្ជាក់រួចជាមុន ។

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now