Part 3 : តូចចិត្ត

491 33 15
                                        

ក្រោយពីឈរមើលភាពវឹកវររបស់យាយអ៊ំទាំងពីរហ្នឹងអស់ចិត្តហើយ សុងហានក៏ដើរទៅបន្ទប់ទឹកដោយអារម្មណ៍សមចិត្តជាខ្លាំង ។ ពេលសុងហានមកពីបន្ទប់ទឹកវិញ ហាណា ក៏សម្លឹងមុខកូនដោយទឹកមុខមាំតែបែបទន់ភ្លន់ មុននេះដោយសារនាងបានតាមសម្លឹងមើលកូនរហូតទើបនាងបានឃើញសុងហានច្រានអ្នកទាំងពីរ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ក្រោយពីឈរមើលភាពវឹកវររបស់យាយអ៊ំទាំងពីរហ្នឹងអស់ចិត្តហើយ សុងហានក៏ដើរទៅបន្ទប់ទឹកដោយអារម្មណ៍សមចិត្តជាខ្លាំង ។ ពេលសុងហានមកពីបន្ទប់ទឹកវិញ ហាណា ក៏សម្លឹងមុខកូនដោយទឹកមុខមាំតែបែបទន់ភ្លន់ មុននេះដោយសារនាងបានតាមសម្លឹងមើលកូនរហូតទើបនាងបានឃើញសុងហានច្រានអ្នកទាំងពីរនោះ

« ប្រុសហាន មុននេះម៉ាក់បានឃើញកូនច្រានអ្នកទាំងពីរនោះ ហេតុអីបានជាកូនធ្វើបែបហ្នឹង? » នាងសួរកូនជាមួយសម្តីទន់ តែក៏បង្កប់នៅការរឹតត្បិតបែបតឹងរ៉ឹង

« គឺមកពីអ៊ំពីរនាក់នោះនិយាយដើមម៉ាក់ កូនទ្រាំមិនបានក៏ជ្រុលដៃច្រានបន្តិចទៅ » គ្មានជ្រុលដៃតែបន្តិចអីទេ តាមពិតមិនចង់ច្រានតិចប៉ុណ្ណឹងសោះឡើយ បើមានកម្លាំងខ្លាំងជាងហ្នឹងចង់ច្រានឱ្យលើសហ្នឹងទៀត តែស្តាយកម្លាំងមិនដល់

« ប្រុសហាន ស្តាប់ម៉ាក់ណាកូន អ្នកណាគេចង់និយាយអីក៏និយាយទៅកុំទៅខ្វល់នឹងពាក្យសម្តីគេអី សំខាន់ឱ្យតែពួកយើងរស់នៅយ៉ាងមានភាពថ្លៃថ្នូរនិងប្រកបដោយសីលធម៍ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ទោះអ្នកណាចង់និយាយអីក៏មិនអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសយើងដែរ » នាងដឹងថាមិនខ្វះទេអ្នកដែលនិយាយដើមនិន្ទានាងពីក្រោយខ្នងប្រហែលជាមកពីនាងនៅទីខ្ពស់ហេតុនេះហើយអ្នកដទៃតែងតែចាប់អារម្មណ៍ពីជីវិតបច្ចុប្បន្នរួមទាំងអតីតរបស់នាង តែនាងមិនខ្វល់ទេ ព្រោះ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ រឿងជីវិតនាង គ្មានអ្នកផ្សេងណាគេមកដឹងច្បាស់ជាងនាងខ្លួនឯងទេ ហេតុនេះហើយ រឿងអីនាងត្រូវទៅឈឺចាប់នឹងអ្នកផ្សេងដែលដឹងរឿងមិនដល់10%ផងនោះ គ្មានអ្នកណាអាចត្រឡប់ទៅកែប្រែអតីតបានទេ សំខាន់ឱ្យតែបច្ចុប្បន្នយើងរស់នៅជាមនុស្សល្អប្រកបដោយភាពថ្ងៃថ្នូរហើយនិងមិនធ្វើទុក្ខទោសទៅលើអ្នកណា ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ។ កុំឈឺចាប់ឬយកចិត្តទុកដាក់នឹងសម្តីអ្នកដទៃដែលនិយាយមិនល្អពីយើងពេកអី ជីវិតយើងគឺយើងជាកំណត់ អ្នកដទៃគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ បើគេនិយាយល្អក៏យកមកកែតម្រូវតាម តែបើគេនិយាយអាក្រក់បែបជាប់ពន្លិចអញ្ចឹងក៏ចាត់ទុកជាខ្យល់អាកាសដែលហោះកាត់យើងទៅចុះ ។

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now