Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
« អៃវី កូនស្រីម៉ាក់ រឿងគ្រប់យ៉ាងកំពុងត្រូវបានដោះស្រាយហើយកូន ពេលនេះក្មួយចេយ៉ុងគេយល់ព្រមទទួលខុសត្រូវលើរូបកូនហើយ ថ្ងៃបន្តិចប៉ាម៉ាក់គេនឹងមកស្តីដណ្តឹងកូន » ឮភ្លាមអៃវីជ្រុះបេះដូងថ្លើមប្រមាត់សួតចុះដល់ដីគ្មានសល់ ស្លុតចិត្តញ័របបូរមាត់
« ហើយ..ហើយម៉ាក់តបគេថាម៉េចទៅម៉ាក់? »
« ម៉ាក់បានឆ្លើយយល់ព្រមជាមួយគេរួចហើយណាកូន »
« ម៉ាក់! ហេតុអីក៏ម៉ាក់ឆ្លើយយល់ព្រមជាមួយគេ?! » អៃវីសួរទាំងភ្ញាក់ផ្អើលស្លុតស្លន់ ធ្វើឱ្យអ្នកជាម្តាយភាំង
« អេ! នេះកូនយ៉ាងម៉េចហ្នឹងអៃវី? គេធ្វើខុសមកលើកូន ហើយគេសុំទទួលខុសត្រូវ ម៉ាក់ត្រូវតែយល់ព្រមអញ្ចឹងហើយ ឬកូនចង់ឱ្យម៉ាក់ទុកឱ្យកូនខូចខាតដោយទទេ?! »
« តែខ្ញុំមិនយល់ព្រមទេម៉ាក់ ខ្ញុំមិនយល់ព្រមទេ ខ្ញុំមិនចង់បានការទទួលខុសត្រូវអីទេ »
«តើឯងកើតឆ្កួតអីហ្នឹង? ឯងដឹងទេថាដើម្បីឯង ម៉ាក់ត្រូវរត់ទៅនិយាយដោះស្រាយជាមួយខាងគេទាំងយប់ដើម្បីទាមទារឱ្យគេទទួលខុសត្រូវចំពោះឯង ពេលនេះគេយល់ព្រមហើយ ហើយឯងប្រុងធ្វើចរិតអញ្ចឹងដាក់ម៉ាក់មែនទេ?! » យូរីចាប់ផ្តើមខឹងមុខមាំ ស្របពេលអៃវីគាំងស្ទើរនិយាយមិនចេញ
« នេះ...នេះម៉ាក់បានទៅសុំឱ្យគេទទួលខុសត្រូវចំពោះកូនអញ្ចឹងមែនទេម៉ាក់? » តាំងពីពេលណា? ហេតុអីម៉ាក់មិនប្រាប់ឱ្យនាងដឹងសោះអញ្ចឹង? ហេតុអីម៉ាក់ទៅទាមទារគេបែបនេះ មនុស្សប្រុសម្នាក់នោះគេស្អប់នាងខ្លាំងណាស់ គេថែមមើលងាយមើលថោកកិត្តិយសនាង នៅថែមគំរាមមិនឱ្យនាងទៅពាក់ព័ន្ធជាមួយគេថែមទៀត តែមើលអ្នកម៉ាក់ធ្វើចុះ ម៉ាក់ធ្វើឱ្យគេមើលងាយមកលើនាងកាន់តែខ្លាំងហើយ គេប្រហែលគិតថានាងពុតត្បុតលេបសម្តី គិតថានាងមកប្តឹងម៉ាក់ឱ្យទៅរករឿងគេ ទាំងដែលនាងមិនបានដឹងអ្វីសោះ ហើយក៏មិនចង់ទៅពាក់ព័ន្ធជាមួយគេសូម្បីបន្តិចឡើយ អៃវីតប់ប្រម៉ល់ខ្លាំងយកដៃជ្រោងសក់ផង ខ្ទប់មុខផង នាងសែនហល់ហក់គាំងកប់វាចា នឹកនិយាយអ្វីមិនចេញទៀតទេ
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
