Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ពេលព្រឹកព្រលឹមដ៏សែនស្រស់ស្រាយនារដូវផ្ការីក នៅក្នុងទីធ្លាដ៏ធំល្វឹងល្វើយនៅជុំវិញផ្ទះវីឡាធំស្កឹមស្កៃ រុក្ខជាតិបានដុះលូតលាស់ស្រស់បំព្រងប្រោះព្រំទៅដោយទឹកសន្សើមត្រជាក់ ផ្ការីកចម្រុះពណ៌ពេញសួនច្បារ ប៉ុន្តែមិនមែនមានតែផ្កាទេដែលកំពុងរីក បើយើងសង្កេតមើលឱ្យច្បាស់យើងនឹងបានឃើញនូវវត្តមានក្មេងស្រីៗ2នាក់ដែលកំពុងរត់ឆ្លេឆ្លាស្រង់ស្រូបយកក្លិនផ្កានិងកាត់វាដាក់កន្ត្រកយួរក្នុងដៃដោយក្តីសប្បាយរីករាយជាមួយទឹកមុខរីកស្រស់ញញឹម
« បងលីមើលចុះផ្កាសាគូរ៉ាជ្រុះរោយពេញលើស្មៅស្អាតណាស់ »
« អូ ថ្ងៃនេះវាជ្រុះកាន់តែច្រើនជាងម្សិលមិញទៀត »
« ពិតមែនហើយ ហើយក្លិនវាពិតជាក្រអូបស្រស់ស្រាយខ្លាំងៗ» និយាយបណ្តើរអៃវីឱនរើសផ្កាដាក់កន្រ្តកបណ្តើរ អៃលីឃើញហើយក៏ប្រញាប់ប្រាប់នាង
« អៃវីមិនបាច់រើសទេ បើឯងចង់បានចាំបងឡើងកាច់ឱ្យវិញ »
« អត់ទេបងលី ម៉ាក់ហាមមិនឱ្យពួកយើងលេងឡើងដើមឈើទេ ប្រយ័ត្នម៉ាក់ឃើញណាបង » អៃវីឃាត់ទាំងភ័យបារម្ភព្រោះឃើញអ្នកជាបងផ្តើមឡើងដើមឈើភ្លាមដោយមិនស្ទាក់ស្ទើរ
« បងឡើងតែមួយភ្លែតម៉ាក់មិនឃើញទេ ចាំបន្តិចណាបងចង់កាច់អាមែកនោះវាមានផ្កាច្រើនណាស់ »
« អញ្ចឹងបងប្រយ័ត្នផងណា៎ » អៃវីនិយាយដោយខំសម្លឹងមើលបងស្រីមិនហ៊ានដកភ្នែកឡើយ
« បងដឹងហើយ..អា៎ក!! »
« បងលីប្រយ័ត្ន!! » អ្នកជាប្អូនស្រែកឡើងភ្លាត់សំឡេងពេលឃើញបងមានអាការហាក់ដូចជារអិលជើង តែភ្លាមៗនោះកូនស្វាលើមែកឈើងាកមកសើចនាងអស់ទំហឹងរួចនិយាយទាំងអស់សំណើចកក្អឹក
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
