¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
សង្រ្គាមនៃល្បែងភ្នាល់មួយនេះគឺពិតជាក្តៅគគុកខ្លាំងណាស់ គ្រប់គ្នាស្ងាត់ស្ទើរមិនហ៊ានដកដង្ហើមដើម្បីរង់ចាំអ្នកគ្រូប្រកាស
« ហើយអ្នកដែលបានពិន្ទុ100ពេញនោះគឺ ឆាង ស៊ូមិ »
« « ហ្អាស៎?! / អូ ព្រះអ៉ើយ ពិតជាមិនគួរឱ្យជឿទេ / Ohh really?! » »សិស្សក្នុងថ្នាក់នាំគ្នាភាំងភាន់ភ្ញាក់ចង់ដាច់ចង្កេះ ផ្អើលរញ៉េរញ៉ៃ ព្រោះសឹងនឹងមិនជឿនូវអ្វីដែលពួកគេបានឮ ខណៈអៃវីនៅគាំង គាំងគ្មានអ្វីហាស្តី នាងព្យាយាមហៅសតិខ្លួនឯងម្តងហើយម្តងទៀត សួរអ្នកគ្រូឱ្យនិយាយជាថ្មីតែអ្នកគ្រូនៅតែឆ្លើយដូចដើម ស៊ូមិញញឹមសមចិត្តជាខ្លាំង ធ្វើមុខពេបជ្រាយឌឺអៃវីក្នុងនាមនាងជាអ្នកឈ្នះ អៃវីគ្រវីក្បាលតតះនាងមិនជឿ នាងមិនជឿលើលទ្ធផលនេះទេ
« អ្នកគ្រូ តើអាចឱ្យខ្ញុំសុំមើលក្រដាសប្រឡងរបស់ខ្ញុំបន្តិចតើបានទេ? » នាងមិនជឿថានាងមានខ្វះចន្លោះដែលត្រូវចាញ់គេ1ពិន្ទុបែបហ្នឹងទេ វាពិតជាមានអ្វីមិនប្រក្រតីហើយ តើអ្នកគ្រូអាចដកពិន្ទុនាងបានដោយរបៀបណាទៅ?
« ក្រដាសប្រឡងអ្នកគ្រូបានទុកនៅការិយាល័យបាត់ហើយ មិនបានយកមកទេ តែអ្នកគ្រូបានស្រង់ពិន្ទុមកដោយច្បាស់ល្អណាស់ ឯងកុំភ័យខ្លាចអ្នកគ្រូស្រង់ខុសអីណា »
« អ្នកគ្រូ ប៉ុន្តែតើកិច្ចការខ្ញុំមានកំហុសអ្វីទៅ ហេតុអីអ្នកគ្រូដកពិន្ទុខ្ញុំ ? ខ្ញុំពិតជាចង់មើលឃើញដោយផ្ទាល់ភ្នែកខ្លាំងណាស់ »
« វាមិនមានអីខុសទេ គ្រាន់តែខ្វះចន្លោះតិចតួចតែប៉ុណ្ណោះ អីយ៉ាអៃវីហ្អា គ្រាន់តែមួយពិន្ទុទេតើ ឯងកុំស្មុគស្មាញចិត្តពេកអីណា ខែក្រោយចាំយកពេញវិញទៅ »
ESTÁS LEYENDO
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
