Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
អៃវីបានដើរទៅថ្នាក់រៀន ដោយនៅខឹងចិត្តជាមួយសុងហាននៅឡើយ ដើរតាមផ្លូវបណ្តើរនាងក៏ឃើញគេដើរមកដែរហើយញញឹមស្រស់ដាក់នាង
« អូនសម្លាញ់ » គេហៅ នាងមិនទាន់ទាំងបាននិយាយអីផង ស្រាប់តែគ្រូនិងសិស្សផ្អើលឈូឆរធ្វើឱ្យអៃវីជ្រួញចិញ្ចើម
« មានរឿងអីហ្នឹង? » នាងចង់ទៅមើលនឹងគេដែរតែដូចជាចូលមិនចុះទេមនុស្សច្រើនណាស់ ចំណែកសុងហានវិញ គេធ្វើឫកហីដូចជាគ្មានភ្ញាក់ផ្អើលអ្វីបន្តិចឡើយ ។ មនុស្សគ្រប់គ្នាផ្អើលបានមួយសន្ទុះសំឡេងស៉ឺរ៉ែនឡានពេទ្យក៏បន្លឺឡើង គឺឡានពេទ្យបានមកដឹកអ្នករបួសធ្ងន់ម្នាក់ដែលសិស្សក្នុងសាលាបានឃើញដោយចៃដន្យនៅក្រោយអគារ សភាពដូចជាត្រូវគេវ៉ៃយ៉ាងដំណំតែម្តង សុងហានធ្វើភ្នែកមមៃស្មើជាមួយគែមមាត់ដែលញោចឡើងបន្តិចពេលឃើញសភាពអាម្នាក់ហ្នឹងដែលពេទ្យកំពុងលើកចូលឡាន សមមុខវាហើយ គេស្មានថាវាស្លាប់បាត់ហើយទេតើព្រោះឃើញជិតងាប់តាំងពីម្សិលមិញ ។
ត្រឡប់ទៅកាលពីល្ងាចថ្ងៃម្សិល.......
សុងហានបានហៅគ្នីគ្នាមកជុំគ្នា រួចគេក៏ហៅអាសាំងយូម្នាក់ហ្នឹងមកសាលានេះឯង គ្រាន់វាមកដល់ភ្លាមគ្នីគ្នារបស់សុងហានបានចាត់ការវាយដំវាយ៉ាងគគ្រឹកគគ្រេងឱ្យវាទ្រមខ្លួនដេកទ្រោបនៅលើដី ដកដង្ហើមតឹកៗស្ទើរដាច់ខ្យល់ ។ ពេលឱ្យគ្នាគេចាត់ការវារួចហើយ សុងហានក៏ដើរចូលទៅក្បែរសាំងយូដែលកំពុងត្រដរខ្យល់នោះដោយគេយកជើងកៀសៗខ្លួនវាឱ្យបែរត្រឡប់ដេកផ្ញាររួចគេលើកជើងឡើងជាន់ចំ.ពងរបស់វា
« អូយយយ! អាកកក៎!! » សាំងយូស្រែករោទិ៍ដូចជ្រូកត្រូវគេអារ.ក សុងហានបន្ទាបខ្លួនចុះបន្តិចហើយនិយាយសំឡេងរឹងមានកំហឹង
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
