Trailer + ការពណ៌នាដោយសង្ខេបបែបវែងអំពីតួអង្គ🔥

2.2K 60 48
                                        

* Trailer

ពួកគេជាបងប្អូនប្រុសដែលកើតចេញពីផ្ទៃម្តាយតែមួយប៉ុន្តែមានឈាមជ័រពីឪពុកខុសគ្នា ចំណែកពួកនាងគឺជាបងប្អូនភ្លោះពិតដែលមានមុខមាត់រូបរាងដូចគ្នាបេះបិទ ប៉ុន្តែអត្តចរិតខុសគ្នាស្រឡះ
។ និស្ស័យបានដឹកដៃឱ្យពួកអ្នកទាំងបួនស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មានម្នាក់បានប្រែក្លាយជាមនុស្សប្រុសបេះដូងខ្មៅមានចិត្តកំណាចកាចសាហាវឃោរឃៅ ចំណែកក្នុងចំណោមបងប្អូនពួកនាងក៏មានម្នាក់បានធ្លាក់ទៅជាជនរងគ្រោះសម្រាប់ទុក្ខទោសស្នេហា តើការផ្លាស់ប្រែនោះជាអ្វីបានជាធ្វើឱ្យជីវិតពួកគេធ្លាក់ទៅក្នុងសភាពនេះ ?

**********

« បងគិតថាមានកូនទន្សាយតូចមួយកំពុងព្យាយាមរាយសំណាញ់ចង់បង់យកបងប្អូនយើងទាំងពីរនាក់ក្នុងពេលតែមួយហើយ »

'' អូ ខ្ញុំក៏មើលឃើញបែបហ្នឹងដូចគ្នា បងក៏ចាប់អារម្មណ៍ដឹងដែរមែនទេ? ''
'' អញ្ចឹងបងប្រុងគិតយ៉ាងម៉េចចំពោះរឿងនេះ? ''

« បងបានរៀបអន្ទាក់រួចហើយ បន្តិចទៀតកូនទន្សាយពិតជាធ្លាក់ចូល ឯងចាប់អារម្មណ៍ចង់មកលេងជាមួយគ្នាទេ? »

'' បងចង់លេងបូក? ''

« បើចាប់អារម្មណ៍អាចចូលរួមបាន »

...............

       ***កាត់ទៅដំណើរជីវិតពួកគេកន្លែងផ្សេងទៀត***

« ទោះលោកមានឈ្មោះជាប្តីរបស់ខ្ញុំ តែមិនមែនមានន័យថាលោកមានសិទ្ធិមកគ្រប់គ្រងលើជីវិតខ្ញុំទេ! »

« ទោះបីក្នុងចិត្តនិងបេះដូងរបស់អូនគ្មានចំណែកបង ប៉ុន្តែខ្លួនប្រាណអូនគឺជាកម្មសិទ្ធិរបស់បង ហេតុនេះ អូនគ្មានសិទ្ធិយកវាទៅប្រឡាក់ប្រឡូសជាមួយអាប្រុសផ្សេងណាទាំងអស់! »

..............

« មុននឹងនិយាយឬធ្វើអ្វី សូមលោកមេត្តាទុកកិត្តិយសឱ្យខ្ញុំខ្លះផង ព្រោះមិនថាយ៉ាងណាខ្ញុំក៏មានឈ្មោះថាជាប្រពន្ធរៀបការជាមួយលោកពេញសិទ្ធិហើយ »

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now