Part 11 : ប៉ះគ្នា

576 35 58
                                        

រឿងទាំងអស់គឺមកពីស្រីនាំរឿងម្នាក់នោះ សុងហានក្តៅឆួលពេញទ្រូង ដៃគេក្តាប់ណែន សរសៃឡើងប៉ោង កែវភ្នែកក៏សែនមុត មុននឹងនិយាយសង្កត់សំឡេងធ្ងន់ខាំស្ទើរបាក់ធ្មេញ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រឿងទាំងអស់គឺមកពីស្រីនាំរឿងម្នាក់នោះ សុងហានក្តៅឆួលពេញទ្រូង ដៃគេក្តាប់ណែន សរសៃឡើងប៉ោង កែវភ្នែកក៏សែនមុត មុននឹងនិយាយសង្កត់សំឡេងធ្ងន់ខាំស្ទើរបាក់ធ្មេញ

« ឆូ អៃលី! »

.........

អៃលីកំពុងចេញពីថ្នាក់ចុះទៅរកអង្គុយលេងនៅក្រោម តែចម្លែកពិតមែន នៅជណ្តើរខាងនេះអត់មានមនុស្សឡើងចុះសោះ ស្ងាត់ល្អម្ល៉េះ? នាងចុះបណ្តើរទាំងឆ្ងល់ ស្រាប់តែពើបប្រទះជាមួយសុងហានដែលឡើងមករកនាងដោយក្រសែភ្នែកឆេះដាបដោយភ្លើងកំហឹង នាងជ្រួញចិញ្ចើមសម្លឹងគេហើយក៏ខំងាកឆ្វេងស្តាំក្រែងល៎មានអ្នកផ្សេងឆ្លងកាត់ ប៉ុន្តែអត់ឃើញមានសោះវាមានតែនាងនឹងគេតែម្តង អៃលីងាកមុខចេញមិនខ្ចីមើលមុខគេ នាងរហ័សចុះចង់ទៅឱ្យផុតពីគេ តែគ្រាន់នាងដើរហួសខ្លួនគេមួយជំហានស្រាប់តែ

« អា៎!! » ដៃតូចរបស់នាងត្រូវបានគេកន្ត្រាក់ទាញមួយទំហឹង ធ្វើឱ្យនាងត្រូវងាកមកឈមមុខជាមួយគេទាំងមិនបានព្រៀង អៃលីបើកភ្នែកធំមានអារម្មណ៍ភ័យឡើង ព្រោះស្គាល់អំណាចគេច្បាស់ គេជាមនុស្សទំនើងផុតលេខ ពូកែខាងវ៉ៃកាប់ចាក់ ហើយថែមមានបក្សពួកច្រើនទៀត នាងមិនដែលគិតចង់ប៉ះទង្គិចអីជាមួយគេទេ តែហេតុអីថ្ងៃនេះគេស្រាប់តែមកប៉ះពានាងទៅវិញ ឬមួយក៏..

« នាងនិយាយស្អីខ្លះប្រាប់អៃវី? » ដូចការគិតពិតមែន គេមករករឿងនាងក៏ព្រោះតែរឿងហ្នឹង គេសម្លឹងនាងដោយក្រសែភ្នែករើសអើងបូកអារម្មណ៍ខឹងក្តៅ អៃលីប្រឹងរមួលដកដៃចេញតែដកមិនបាន គេច្របាច់កដៃនាងចង់ស្លាក់ខ្យល់ ស្រីតូចមានអារម្មណ៍ឈឺ នាងខាំធ្មេញក្តាប់មាត់រួចងើបមុខតបគេ

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now