Part 4 : បំបែកចេញ

567 27 23
                                        

« អៃវី ឯងចង់សាកល្បងលេងអ្វីថ្មីៗដែរទេ? » អៃវីធ្វើមុខឆ្ងល់ហើយប្រញាប់តបវិញ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


« អៃវី ឯងចង់សាកល្បងលេងអ្វីថ្មីៗដែរទេ? » អៃវីធ្វើមុខឆ្ងល់ហើយប្រញាប់តបវិញ

« លេងអ្វីទៅ? »

« គឺមួយនោះ » និយាយផងអៃលីចង្អុលទៅកូនកង់ពណ៌សដែលគេបានបញ្ឈរចោល

« គឺកង់ហ្នឹងមែនទេបងលី? » និយាយបណ្តើរទាំងពីរនាក់បានដើរទៅក្បែរកង់
« បងចង់លេងជិះកង់នេះអញ្ចឹងហ្អេស៎? »

« មែនហើយ បងចង់សាកជិះកង់លេងចង់ដឹងថាសប្បាយដែរទេ » តាំងពីកើតមកធ្លាប់ជិះតែឡាន ម៉ូតូនិងកង់មិនធ្លាប់ជិះទេសូម្បីម្តង ធ្លាប់តែឃើញគេជិះមានអីទំនងសប្បាយដែរតាស៎ ទើបចង់សាកជិះម្តង

« មិនកើតទេដឹង បងចេះជិះដែរមែនទេ? »

« អត់ចេះទេ ប៉ុន្តែបងគិតថាវាមិនពិបាកជិះទេ បងធ្លាប់ឃើញគេជិះបងគិតថាបងអាចធ្វើបាន »

« អូខេ អញ្ចឹងសាកក៏សាក » បើបងស្រីថាយ៉ាងណា ប្អូនក៏ថាយ៉ាងហ្នឹងដែរ នេះបានគេហៅថាភ្លោះទាំងចិត្តពិតមែន ។

........

ពេលនិយាយវាស្រួលតែពេលសាកផ្ទាល់វារាងពិបាក សំណាងដែលកូនកង់នោះវាតូចទាបទើបងាយស្រួលក្នុងការរៀនជិះ អៃលីខំរៀនជិះយ៉ាងត្រដាប់ត្រដួស ដួលផងបុកនេះបុកនោះផងតែនាងរហ័សណាស់ឱ្យតែជិតហានិភ័យដឹងតែលោតចោលកង់មួយស្អាត ដល់ចឹងទៅវាអត់ធ្វើឱ្យមានរបួសដល់ខ្លួនទេ ហើយពាក្យថាចុះចាញ់គ្មាននៅក្នុងបញ្ជីរបស់នាងឡើយ ចុងក្រោយក៏ដូចពាក្យគេថាមិនខុស តស៊ូព្យាយាមគង់បានជោគជ័យ ក្រោយពីសាកល្បងជិះច្រើនសារ ចុងក្រោយអៃលីក៏អាចជិះបាន នាងជិះមកក្បែរអៃវីដោយស្នាមញញឹមមកឈប់នៅជិតអៃវីហើយក៏យកដៃទះចង្អើរកង់

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now