« អូនដឹងទេថាក្នុងជីវិតនេះ បងស្អប់អ្វីជាងគេ? » គេសួរសំឡេងស្ងប់តែមានទម្ងន់ នាងញ័រខ្លួន ទន់ជើងឈរស្ទើរលែងនឹង ស្វាយមាត់ អណ្តាតរឹងអស់ហើយ តែប្រឹងឆ្លើយតបព្រោះខ្លាចកែវភ្នែកមុតរបស់គេដែលសម្លឹងនាងមិនដាក់
« មិន..មិនដឹងទេ » នាងឆ្លើយសំឡេងញ័រ គេលូកដៃម្ខាងក្រសោបចង្កេះតូច ឯដៃម្ខាងទៀតបានលើកមកក្តោបអង្អែលថ្ពាល់ម៉ដ្ឋខៃ រួចឱននិយាយជិតៗមុខនាង
« គឺបងស្អប់សត្វចិញ្ចឹមណាដែលមិនស្តាប់បង្គាប់ម្ចាស់ »
« កាលពីមុនបងធ្លាប់ចិញ្ចឹមកូនឆ្កែមួយក្បាលហើយបងតែងប្រាប់វាថាកុំឱ្យចេញក្រៅផ្តេសផ្តាស មានថ្ងៃមួយសត្វចិញ្ចឹមមួយក្បាលនោះបានលួចចេញទៅក្រៅដោយបងមិនអនុញ្ញាត ក្រោយមកបងក៏រកវាឃើញវិញហើយយកវាមកដាក់ច្រវាក់ទុក ប៉ុន្តែមិនយូរប៉ុន្មានពេលបងអាណិតហើយដោះច្រវាក់ចេញ វាក៏លួចរត់ចេញម្តងទៀត ម្តងហ្នឹងបងក៏នៅតែរកវាឃើញ »
« តើអូនចង់ដឹងទេថាពេលនេះវានៅឯណា »
« វា..វានៅឯណាទៅ? » នាងខ្លាចឡើងញ័រខ្លួនទទ្រើក ខណៈគេប្រែមុខស្មើធេងរួចតបយ៉ាងខ្លី
« ក្នុងដី »
___________
Ok យល់បាន ខ្លីតែន័យគ្រប់គ្រាន់☺️
*********មួយគូទៀត**********
« រវាងជាប់ច្រវាក់នៅក និងនៅជើង តើរើសយកមួយណា? » សម្តីគេរឹងហួសគណនា កែវភ្នែកគេក្រហមឆេះវាមុតដូចកាំបិត នាងភ័យញ័រដូចកូនសត្វភ្នែកស្រវាំងដាបដោយតំណក់ទឹកពេញប្រៀប គ្រវីក្បាលតិចៗជាសញ្ញាសុំអង្វរគេកុំឱ្យដាក់ច្រវាក់នាង
« ហុឹកៗ អត់ទេ សូមមេត្តាលោកកុំ.. »
« ឆ្លើយ!! » គេគំហកកាត់មិនព្រមទទួលស្តាប់ពាក្យអង្វរក របស់នាងឡើយ ស្រីតូចស្លុតដូចគេកន្ត្រាក់ នាងខំគ្រវីក្បាលតតះទាំងទឹកភ្នែកទើបគេខឹងសង្កត់ខាំធ្មេញឡើងកាន់តែខ្លាំង
« ខ្ញុំសួរម្តងទៀត! តើយកមួយណា?! កឬជើង?! » គេសង្កត់សំឡេងធ្ងន់សួរមិនឮខ្លាំង តែពោរពេញដោយអំណាចនៃភាពកាចសាហាវ វាបានធ្វើឱ្យអ្នកចំពោះមុខខ្លាចរអាខ្លាំងណាស់ នាងហូរទឹកភ្នែករហាមបើកប្រអប់មាត់និយាយតិចៗទាំងបបូរមាត់តូចញ័រតតាត់
« ជ..ជើង ហ៉ឹកហុឺ »
____________
ខ្សឹបៗ ក៏ដឹងថាអនាគតអូនតួមានសុភមង្គលមិនធម្មតា☺️
គំរាមសម្លាប់ព្រោះស្រឡាញ់ចង់ឱ្យអូនស្តាប់បង្គាប់ ដាក់ច្រវាក់ព្រោះចង់ឱ្យអូននៅក្បែរមិនចង់ឱ្យអូនដើរឆ្ងាយពីបងបារម្ភខ្លាចអូនមានគ្រោះថ្នាក់ ថាមើលបើបងតួទាំងពីរស្រឡាញ់អូនតួប៉ុណ្ណឹងហើយ តើស្នេហាទាំងពីរគូហ្នឹង នឹងទៅជាភីងៗយ៉ាងណាទៅណ៎🥰
មិនមែនជានរក តែជាឋានសួគ៌ពណ៌ខ្មៅងងឹត ដែលមិនដឹងថាអាចមានជ្រុងដែលមានពន្លឺឬអត់ទេ🙂
**************
សារដាស់តឿន : រឿងនេះមិនមែនស្នហាសុីជម្ពូដូចកាលជំនាន់ឪ( season1 )ទេណា នៅថ្ងៃខាងមុខទៅវានឹងមានគ្រប់រសជាតិ បើស្អប់ក៏ស្អប់ខ្លាំង បើស្រឡាញ់ក៏ស្រឡាញ់ខ្លាំង ប្រចណ្ឌលើសកម្រិត មោហបាំង ហិង្សា រំលោភបំពាន ធ្វើបាបទាំងផ្លូវកាយនឹងផ្លូវចិត្ត បិទសិទ្ធិ ហួងហែង មានពាក្យសម្តីមិនសមរម្យក៏ច្រើន ហើយឈុតឆាកមនុស្សធំក៏ច្រើនផងដែរ ព្រោះបងតួកើតសតិអារម្មណ៍ម្តងដល់ទៅពីរនាក់🙃 ចឹងហើយកុំសួរថាម៉េចបានadminស្លន់😞
ទាន់គ្រប់យ៉ាងមិនទាន់មកដល់ បើសិនអ្នកអានយល់ថាមិនអាចទទួលយកបាន សូមធ្វើការដកខ្លួនជាមុនណា😊
ហើយដែលadmin មកនេះគ្រាន់តែចង់ប្រាប់ថា មិនបាច់រង់ចាំadminទេណា ព្រោះប៉ុន្មានថ្ងៃនេះadminមកស្រុកដល់ចឹងរវល់ណាស់អត់មានបានសរសេររឿងទេ😫
ហើយឈុតខ្លីនេះadminឆ្លៀតរកនឹកលេងៗដោយសារម្សិលមិញEnhypen ឈ្នះការវ៉ូតនៅMnet ធ្វើឱ្យadminអារម្មណ៍ល្អខ្លាំង ទើបឆ្លៀតចង់ទម្លាក់ឈុតខ្លីមួយឱ្យអ្នកអានកម្សាន្តលេង ហិហិ 😁អរគុណដល់Engene ដែលបានជួយវ៉ូតទាំងអស់គ្នាណា៎🥰 ចាំពេលadminត្រឡប់ទៅពេញវិញចាំជូនមួយភាគវែងជាការអបអរ😘 ជួបគ្នាពេលក្រោយណា បាយបាយ 🧡
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
