Part 12 : របស់មានម្ចាស់

554 32 51
                                        

« លោក? » នាងនៅភាំង  ស្របពេលគេសម្លឹងមុខនាងដោយកែវភ្នែករឹង រួចនិយាយសំឡេងមាំ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

« លោក? » នាងនៅភាំង  ស្របពេលគេសម្លឹងមុខនាងដោយកែវភ្នែករឹង រួចនិយាយសំឡេងមាំ

« ស្អែកនេះម៉ោង9ព្រឹកជួបគ្នានៅដំបូលអគារកន្លែងចាស់ » និយាយចប់គេដើរទៅឡានបាត់ទុកឱ្យនាងនៅភ្លឹកភ្លាំងម្នាក់ឯង  នេះតើគេកំពុងណាត់នាងមែនទេ? សុីម ចេយ៉ុង បានមកណាត់នាងឱ្យជួបនៅថ្ងៃស្អែក ? អូព្រះអ៉ើយ អៃលីរំភើបញាប់ញ័រឡើងភ្លេចអស់អារម្មណ៍ឈឺចាប់ដែលត្រូវប្អូនប្រុសគេធ្វើដាក់កាលពីព្រឹក  នាងលួចញញឹមអរតិចៗ តែក៏ភ័យតិចៗផងដែរព្រោះមិនដឹងគេណាត់នាងរឿងអី

« ស្អែកជួបគ្នាណាមនុស្សដុំថ្ម ហ៉ិសៗ » នាងនិយាយម្នាក់ឯងតិចៗហើយក៏លួចសើចកខឹក ។

ស្អែកឡើង....

ដល់វេលាម៉ោងកំណត់នៃការណាត់គ្នា ចេយ៉ុងបានទៅចាំអៃលីរួចជាស្រេច គេជាមនុស្សទៀងម៉ោងពិតមែន គ្រាន់នាងទៅដល់ភ្លាមគេងាកមកភ្លែត

« មកយឺត2នាទីហើយ » ពីរនាទីសោះ គេរាប់ដែរ? អៃលីដើរចូលទៅលឿនមិនអេះអុញ ដល់ក្បែរគេហើយនាងសួរសាច់ការភ្លែត

« លោកណាត់ខ្ញុំមកមានការអី? » នាងសួរដូចហី ទាំងដែលបេះដូងលោតផ្លោតៗឡើងដូចកង្កែបហើយ ខណៈគេឈានជើងមកឈរទល់មុខរួចសម្លឹងចំកែវភ្នែកថ្លាដូចកញ្ចក់ទាំងគូរបស់នាង ហើយនិយាយសំឡេងស្មើ

« ធ្វើសង្សារខ្ញុំទៅ » អៃលីបើកភ្នែកធំៗ គិតថានាងពិតជាស្តាប់ច្រឡំហើយ ពេលនេះបេះដូងនាងលោតញាប់ណាស់ ក្នុងភ្នែកនាងមើលគ្រប់យ៉ាងប្រែចេញពណ៌ភីងអស់ហើយ

« ថា..ថាម៉េច? នេះលោកកំពុងសុំខ្ញុំធ្វើសង្សាេតើមែនទេ? »

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now