Part 7 : ព្រឹត្តិការណ៍ធំ

524 27 44
                                        

« ចាំបន្តិចសិនណាកូនអប្សរតូច ថ្ងៃស្អែកនេះ ពិតជាមានរឿងធំកើតឡើងហើយ » និយាយចប់គេបោះសណ្តែកដីចូលមាត់ញ៊ាំខ្ញោកៗរួចញោចគែមមាត់ញញឹមយ៉ាងសង្ហាក្នុងនាមជាព្រានដ៏សែនមានស្នេហ៍មុខ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


« ចាំបន្តិចសិនណាកូនអប្សរតូច ថ្ងៃស្អែកនេះ ពិតជាមានរឿងធំកើតឡើងហើយ » និយាយចប់គេបោះសណ្តែកដីចូលមាត់ញ៊ាំខ្ញោកៗរួចញោចគែមមាត់ញញឹមយ៉ាងសង្ហាក្នុងនាមជាព្រានដ៏សែនមានស្នេហ៍មុខ ។

ថ្ងៃបន្ទាប់....

ព្រឹកនេះ គ្រាន់តែមកដល់សាលាភ្លាម អៃវីសម្លឹងរកមើលសុងហានមិនឈប់ ទោះបីជាមិនឃើញគេអង្គុយនៅតុគេដែលស្ថិតនៅជាប់ជាមួយតុនាងក៏ដោយ ក៏នាងនៅតែខំងាកមើលពេញថ្នាក់ក្រែងល៎គេប្តូរចិត្តទៅអង្គុយកន្លែងផ្សេង ប៉ុន្តែ អស់សង្ឃឹមទៀតហើយ នាងរកគេមិនឃើញទេ តាមមើលគេប្រហែលជាមិនមករៀនទេ តើឱ្យនាងធ្វើយ៉ាងណាទៅ? គួរផ្ញើសារទៅគេម្តងទៀតដែរទេ បើសារចាស់គេនៅមិនទាន់តបនៅឡើយ ។ អៃវីអង្គុយក្រៀមក្រំធ្វើមុខស្រងូតស្រងាត់ សូម្បីតែដល់ម៉ោងរៀនក៏នាងគ្មានអារម្មណ៍រៀនដែរ ព្រោះខួរក្បាលរវល់តែរវើរវាយនឹកដល់គេឡើងវីវក់ទៅហើយ ។

រ៉ឺង~

សម្លេងកណ្តឹងបន្លឺឡើង គ្រូៗនាំគ្នាដើរចូលទៅតាមថ្នាក់ដែលត្រូវបង្រៀន ចំណែកសិស្សគ្រប់គ្នាក៏បានចូលអង្គុយប្រចាំនៅតាមតុរាងខ្លួន ។ អ្នកគ្រូម្នាក់បានដើរចូលទៅក្នុងថ្នាក់ទី8B ជាថ្នាក់ដែលអៃវីនិងសុងហានរៀននោះ ។ ពេលចូលដល់ភ្លាមអ្នកគ្រូចងចិញ្ចើមភ្លែតដោយក្តីងឿងឆ្ងល់

« ហេតុអី ថ្ងៃនេះសិស្សអវត្តមានច្រើនម្ល៉េះ? »
« តើពួកសិស្សប្រុសៗបាត់ទៅណាអស់ហើយ? » អ្នកគ្រូសួរ  ប្រធានថ្នាក់ក៏រហ័សតប

« អត់ដឹងទេអ្នកគ្រូ ថ្ងៃនេះមិនដឹងជាមានរឿងអីទេ សិស្សប្រុសសឹងតែគ្រប់គ្នាសុទ្ធតែអវត្តមានដោយគ្មានមូលហេតុ »

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now