Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
« ខ្ញុំមានរឿងចង់ពឹងបង » ឮហើយចេយ៉ុងជ្រួញចិញ្ចើមឡើងថែមដោយរហ័សសួរបកវិញ
« ពឹងរឿងអី? »
ឆ្លងចូលថ្ងៃបន្ទាប់......
ថ្ងៃនេះអ្នកគ្រូសាងជីត្រូវចូលបង្រៀនថ្នាក់9A សំឡេងកណ្តឹងបន្លឺឡើងអ្នកគ្រូក៏បានដើរចូលថ្នាក់ហើយសិស្សគ្រប់គ្នាបានក្រោកឈរគោរពគ្រូ ប៉ុន្តែចិញ្ចើមអ្នកគ្រូស្រាប់តែរួញចូលគ្នាពេលភ្នែកគាត់បានសម្លឹងចំសិស្សស្រីម្នាក់ដែលបានអង្គុយលើកជើងច្រងេងច្រងាងគងដាក់លើតុសរសេរធ្វើឫកឡើងព្រងើយមិនខ្ចីរវល់នឹងគោរពគ្រូជាមួយគេ អត់មិនបានអ្នកគ្រូក៏ដើរទៅរកនាងភ្លាម
« អៃលី នេះឯងកំពុងធ្វើកិរិយាមាយាទអីហ្នឹង? ចំជាគ្មានសុជីវធម៌ខ្លាំងណាស់! ហើយមើលចុះ តើថ្ងៃនេះឯងធ្វើខ្លួនរបៀបអីហ្នឹង ស្លៀកពាក់មិនរៀបរយ ហើយថែមលាបក្រែមក្រហមឆ្អៅថែមទៀត តើឯងគិតថាឯងធ្វើខ្លួនសមជាសិស្សសាលាដែរទេ? » អ្នកគ្រូថាឱ្យអៃលីអង្គុយឆ្កឹះក្រចកផ្លុំធ្វើហីមិនអើពើ
« ឆូ អៃលី!! តើឯងស្តាប់មិនឮអ្នកគ្រូនិយាយទេឬយ៉ាងម៉េច?! » អ្នកគ្រូ អូ សាងជីបានស្រែកឡើង នាងក្រមុំក៏ងើបមុខសម្លឹងគាត់រួចតបបែបព្រងើយ
« ឮតើ »
« បើឮហេតុអីនៅមិនព្រមធ្វើខ្លួនឱ្យរៀបរយ! »
« តើខ្ញុំចាំបាច់ត្រូវយកចិត្តទុកដាក់នឹងសម្តីអ្នកគ្រូដែលមិនស្មោះត្រង់ក្នុងតួនាទីការងាររបស់ខ្លួនដែរមែនទេ? »
« ឯងកំពុងនិយាយពីអីហ្នឹងអៃលី?! »
« ខ្ញុំនិយាយអី ក្នុងចិត្តអ្នកគ្រូ ពិតជាបានដឹងច្បាស់ហើយ » ស្តាប់អៃលីនិយាយហើយចុងច្រមុះអ្នកគ្រូផ្តើមឡើងក្រហម គាត់ធ្វើភ្នែកក្រឡេបក្រឡាប់ចុះឡើង លួចយកដៃក្តាប់អាវតិចៗ
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
