Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
បើស្រីម្នាក់នេះជា ឆូ អៃវី ពិតមែន អញ្ចឹងមានន័យថា គេកំពុងលូកថ្លើមប្អូនប្រុសខ្លួនឯងហើយ ចេយ៉ុងតប់ប្រម៉ល់យ៉ាងខ្លាំងយកដៃម្ខាងសង្កត់ជ្រប់មុខខ្លួនឯង តាំងពីដើមមក សុងហានស្រឡាញ់ស្រីម្នាក់នេះខ្លាំងប៉ុណ្ណាគេដឹងច្បាស់ណាស់ ហើយបើសុងហានបានដឹងរឿងនៅថ្ងៃនេះវិញ តើគ្រប់យ៉ាងនឹងទៅជាយ៉ាងណាទៅ?
« ហឹមម— » ចេយ៉ុងដកដង្ហើមធំ សម្លឹងមនុស្សដែលបានសន្លប់មិនដឹងខ្លួននោះដោយកែវភ្នែកសោះកក្រោះគ្មានក្តីសន្តោសសូម្បីបន្តិច គេឈានជើងងាកខ្លួនចង់ដើរចេញចាត់ថារឿងគ្រប់យ៉ាងមិនបានកើតឡើង ចង់ទុកឱ្យនាងនៅម្នាក់ឯងតាមយថាកម្ម តែចុងក្រោយនៅតែចិត្តមិនដាច់ទើបត្រឡប់មកក្រសោបបីនាងចេញទៅដោយរុំខ្លួននាងជិតជាមួយអាវរបស់គេ ។
******
ទន្ទឹមគ្នានឹងមុននេះ ក្រឡេកទៅអៃលីវិញ ពេលមកពីបន្ទប់ទឹកហើយមិនឃើញ អៃវី នាងតេរកភ្លាម តែអត់មានការឆ្លើយតប ខំបំបែកគ្នាដើររកឡើងពេញក្លឹប តែនៅតែមិនឃើញសោះ ចិត្តមួយគិតខ្លាចថាប្អូនដើរវង្វេងនៅក្នុងក្លឹបនេះនៅឡើយ តែចិត្តមួយទៀតគិតថាតិចនាងទៅផ្ទះមុនទៅ ខំតេខំផ្ញើសារតែគ្មានផលស្នង រហូតទ្រាំលែងបានអៃលីក៏ត្រឡប់ទៅផ្ទះវិញសិនទៅរកមើលឱ្យបានឃើញផ្ទាល់នឹងភ្នែកថាប្អូនត្រឡប់ទៅផ្ទះមុនពិតមែនហើយឬក៏មិនមែនទេ ។
____ព្រឹកថ្ងៃថ្មី
ត្របកភ្នែកតូចកម្រើកឡើងតិចៗ បន្ទាប់ភ្នែកទាំងគូរបស់នាងក្រមុំផ្តើមបើកឡើងព្រឹមៗ គ្រាន់ដឹងខ្លួនភ្លាម អារម្មណ៍ឈឺបានវាយលុកឱ្យនាងស្ញូញមុខ ឈឺទាំងនៅកន្លែងខ្លះនោះ ហើយថែមឈឺក្បាលម៉ោកៗ អៃវីយកដៃជ្រោងក្បាលបន្តិចប្រឹងងើបខ្លួនឡើង តែចិញ្ចើមផ្តើមរួញចូលគ្នាពេលចាប់អារម្មណ៍ដឹងថាទីនេះមិនមែនបន្ទប់របស់ខ្លួន ទ្រូងតូចផ្តើមញ័រឡើងភ្លាម បេះដូងលោតឌុកដាក់ ព្យាយាមរកនឹករឿងកាលពីយប់ គ្រប់យ៉ាងលេចឡើងក្នុងខួរក្បាល
« ទេ មិនពិតទេ! » អៃវីស្លុតចិត្ត ញ័រប្រាណ យកដៃខ្ទប់មាត់ខ្លួនឯងទាំងញ័រតតាត់ អារម្មណ៍ច្របូកច្របល់ រន្ធត់ តែញាប់ញ័របន្តិច ព្រោះរូបភាពដែលនាងចាំបានកាលពីយប់ មនុស្សប្រុសម្នាក់នោះគឺ សុងហាន ក្រមុំតូចបើកភួយរៀបនឹងក្រោកចេញស្រាប់តែអ៊ំបម្រើបានចូលមកដល់ល្មម
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
