Part 17 : រងទារុណ

592 34 51
                                        

មកហើយណា៎ មកតាមសន្យាហិហិ អ្នកអានហ៊ានទាយត្រូវ admin ក៏ហ៊ានទម្លាក់ឱ្យ😁😘

« ចម្លើយដំបូងដែលអូនចង់ដឹងគឺបងជាអ្នកណាមែនទេ? អញ្ចឹងសាករកនឹកមើលដោយខ្លួនឯងទៅណា » និយាយហើយវាដោះមួករួចដោះម៉ាស់ចេញ ធ្វើឱ្យអៃវីត្រូវបើកភ្នែកធំភ្ញាក់ផ្អើលខ្លាំងពេលឃើញមុខវា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

« ចម្លើយដំបូងដែលអូនចង់ដឹងគឺបងជាអ្នកណាមែនទេ? អញ្ចឹងសាករកនឹកមើលដោយខ្លួនឯងទៅណា » និយាយហើយវាដោះមួករួចដោះម៉ាស់ចេញ ធ្វើឱ្យអៃវីត្រូវបើកភ្នែកធំភ្ញាក់ផ្អើលខ្លាំងពេលឃើញមុខវា

« លោកគឺ....សាំង..សាំងយូ »

« អូហូ បងមិននឹកស្មានអូននៅចាំបងបានទេ ស្រីស្អាត អូនពិតជាមិនធ្វើឱ្យបងខកបំណងពិតមែន »

« ហេតុ.. ហេតុអីក៏លោកនៅទីនេះ? » នាងបានឮថាគេជាប់គុកតាំងពីយូរហើយ ពេលនេះគេបានចេញមកវិញហើយមែនទេ?

« ហេតុអីក៏បងនៅទីនេះអញ្ចឹងហ្អេស៎? គឺបងត្រឡប់មកសងសឹកនឹងអាសុងហាន សង្សារសម្លាញ់ចិត្តរបស់អូនហ្នឹងហើយ! » សាំងយូខឹងខ្លាំងពេលរំឭកដល់រឿងកាលពីមុន ដៃវាក្តាប់ណែន កែវភ្នែកប្រៀបពេញដោយគំនុំគុំគួន
« អូនដឹងទេ ដោយសារតែអាប្រុសស្នេហ៍សំណព្វចិត្តអូននោះ វាធ្វើឱ្យបងត្រូវជាប់គុកអស់រយៈពេលជាងបីឆ្នាំ បងត្រូវប្រើជីវិតរស់នៅក្នុងគុកយ៉ាងវេទនាខណៈវានៅខាងក្រៅដោយមានក្តីសុខ បងទន្ទេញជាប់ក្នុងចិត្តរាល់ថ្ងៃ ថាបើចេញមកវិញបានពេលណា វាជាមនុស្សដំបូងគេដែលបងត្រូវជម្រះបញ្ជី! »
« ហើយអ្នកទី2នោះ គឺជារូបអូននេះហើយ ហាសហាស » និយាយបណ្តើរវាយកដៃចាប់ចង្កាតូចឱ្យងើយមុខឡើង
« ស្អាតណាស់ ផែនមុខតូចមួយនេះហើយដែលធ្វើឱ្យបងស្រមៃឃើញរាល់ថ្ងៃ ដេកយល់សប្តិឃើញរាល់យប់ » វាញញឹមដូចមនុស្សរោគចិត្តរួចខិតមុខទៅកាន់តែជិតមុខតូច អៃវីខំគេចមុខចេញ នាងញ័រខ្លួនអស់ហើយ នាងស្អប់វាពិតមែន មិនចង់ឱ្យនៅក្បែរ រឹតតែមិនចង់ឱ្យវាមកប៉ះនាង

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now