Part 22 : រសជាតិនរក(18+)

Start from the beginning
                                        

____នៅខន់ដូ

អៃលីសន្លប់មិនដឹងខ្លួនខណៈសុងហានអង្គុយក្រេបស្រាក្រហមសម្លឹងមើលនាងដោយក្រសែភ្នែកខ្មៅងងឹត គេសម្លឹងនាងដូចជារបស់ដែលគួរឱ្យស្អប់ខ្ពើមបំផុត ។ គេមិនដែលមានគំនិតចង់ធ្វើបាបឬរំលោភបំពានលើស្រីម្នាក់ណាទេ ទោះគេជាព្រានតែក៏ជាព្រានដែលមានកិត្តិយស គេមានច្បាប់កំណត់ក្នុងចិត្តរបស់គេថា គេនឹងគ្មានផ្លូវធ្វើរឿងនោះទៅលើមនុស្សស្រីណាដែលមិនយល់ព្រមជាមួយគេឡើយ ត្រូវហើយកន្លងមកគេរក្សាច្បាប់នេះបានល្អណាស់ គ្រប់ពេលដែលគេមានអីជាមួយមនុស្សស្រីណាម្នាក់គឺសុទ្ធតែស្រីៗទាំងនោះយល់ព្រមដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឬល្បួងលួងលោមពីគេបន្តិចទេ គឺមានតែពួកនាងទេដែលចង់ឡើងគ្រែជាមួយគេឡើងញ័រខ្លួន គេជាកូនប្រុសពិតៗ មិនគិតធ្វើអំពើឆ្គាំឆ្គងទៅលើមនុស្សស្រីម្នាក់ណាដែលមិនពេញចិត្តឱ្យគេធ្វើឡើយ តែថ្ងៃនេះ គេត្រូវរំលាយច្បាប់ដែលគេរក្សាមកជាយូរនោះក៏ព្រោះតែមនុស្សស្រីម្នាក់ដែលគេស្អប់ដល់ឆ្អឹង គេមិនខ្វល់ថានាងព្រមឬមិនព្រមយ៉ាងណាទេ សំខាន់ថ្ងៃនេះគេត្រូវតែបំផ្លាញនាងឱ្យបាន ដូចជានាងដែលបានបំផ្លាញអៃវីអញ្ចឹង
« ឆូ អៃ-លី!! មនុស្សស្រីចិត្តខ្មៅដូចនាង ត្រូវតែជួបជាមួយមនុស្សដូចជាយើង! »

.......

អៃលីសន្លប់អស់ជាង2ម៉ោង មើលទៅទំនងជាដល់ពេលស្វាងហើយ រាងខ្ពស់ដាក់កែវស្រានៅលើតុរួចដើរចូលទៅជិតនាង កែវភ្នែកគេប្រែកាន់តែមុតស្រួចហើយត្រជាក់ស្រេង ងាកបញ្ជាកូនចៅដែលនៅឈរចាំទទួលបង្គាប់

« ឆាប់យកទឹកមកជះឱ្យនាងដឹងខ្លួនទៅ »
បានបញ្ជាភ្លាមកូនចៅគេក៏ទៅយកទឹកត្រជាក់មកជះ ឆាច់!! ពេញលើមុខតូចធ្វើឱ្យអ្នកដែលកំពុងសន្លប់ប្រែកម្រើកត្របកភ្នែកឡើងតិចៗហាក់ស្វាង ឃើញបែបនេះកូនចៅគេក៏ងាកទៅជូនដំណឹង

« ដឹងខ្លួនហើយអ្នកប្រុស »ឮហើយគេលើកដៃកម្រើកបន្តិច ទឹកមុខមាំ កូនចៅគេក៏ដឹងភ្លាមនាំគ្នាចេញទៅយ៉ាងរហ័ស សុងហានដើរចូលក្បែរគ្រែរេភ្នែកសម្លឹងស្រីម្នាក់ដែលគេស្អប់ខ្លាំងគ្មានអ្វីប្រៀប គេសម្លឹងនាងតាំងពីចុងជើងដេញរហូតដល់ក្បាល ដៃគេក្តាប់ណែន ស្រីអបលក្ខណ៍ដូចនាង មិនសមណាមានរូបរាងដូចទៅនឹងអៃវីទាល់តែសោះ ។ អៃលីកម្រើកខ្លួនឡើងនៅបើកភ្នែកមិនទាន់រួច នាងមានអារម្មណ៍ធេងធោងស្រាលខ្លួនខ្លាំងណាស់ ក៏ឈឺត្រង់កញ្ចឹងកខ្លាំងហើយថែមស្ពឹកមុខផងដែរ នាងក្រមុំបើកភ្នែកឡើងបន្តិចម្តងរហូតស្រឡះ ស្រាប់តែបានពើបភ្នែកជាមួយជើងមនុស្សឈរនៅចំពោះមុខ នាងងើយមុខឡើងទៅលើក៏ប្រទះនឹងផែនមុខកំណាចរបស់គេ អៃលីបើកភ្នែកធំស្មារតីហាក់កាន់តែស្វាងឡើង ខំងើបខ្លួនថយយ៉ាងរហ័ស សម្លឹងមើលជុំវិញខ្លួន

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now