Part 19 : រកាំដួងចិត្ត

Start from the beginning
                                        

« អូ! អ្នកនាងដឹងខ្លួនហើយមែនទេ? » អៃវីនៅទ្រឹង មុខមាត់ស្មឿកៗ ងក់ក្បាលតិចៗឆ្លើយតបដូចខ្លាចៗ អ៊ំនោះមិននិយាយអ្វីទៀតក៏រត់ចេញទៅបាត់រកតែនាងសួរអ្វីបន្តិចមិនបាន ។ ការពិតគឺគាត់ប្រញាប់នាំដំណឹងទៅប្រាប់ដល់អ្នកប្រុសឱ្យមកបន្ទប់នាងក្រមុំសោះ ។ ពេលឮថា នាងដឹងខ្លួនហើយ ចេយ៉ុងក៏បានបោះជំហានវែងសំដៅបន្ទប់នាងភ្លាម ខណៈអៃវីទម្លាក់ជើងចុះចង់ដើរចេញ គេក៏ឈានចូលមកក្នុងបន្ទប់ដូចគ្នា គ្រាន់តែបានឃើញវត្តមានរាងក្រាស់ដែលដើរចូលមកហើយ ស្រីតូចស្លឺភ្នែក គាំងទ្រូង នាងសម្លឹងគេដូចត្រូវឆក់វិញ្ញាណបាត់

< សុីម..ចេ..ចេយ៉ុង? ហេតុ.. ហេតុអីក៏ជាគេ? > នាងយកដៃញីភ្នែកខ្លាចខ្លួនឯងមើលច្រឡំ ហេតុអីមិនមែនសុងហាន? ហេតុអីគេចូលមករកនាង? តើសុងហាននៅឯណា? នាងគិតអ្វីមិនចេញ ក្រៅពីសំណួររាប់លានលោតក្នុងខួរក្បាល មុខតូចប្រែស្លេក កែវភ្នែកមូលក្រឡង់បានបើកឡើងគ្មានព្រិច ចំណែកបេះដូងក៏លោតស្ទើរគាំង ទន្ទឹមនឹងគេក៏ដើរចូលមកមុខស្មើធេងគ្មានអារម្មណ៍ គេបោះសែកភឹប!ទៅលើពូកក្បែរខ្លួននាងរួចនិយាយសំឡេងមាំបែបសោះកក្រោះគ្មានជាតិ

« ត្រូវការប៉ុន្មានសរសេរចូលទៅ » ចង់សំដៅរឿងកាលពីយប់ នាងចង់បានលុយប៉ុន្មានដើម្បីលុបគ្រប់យ៉ាងចេញធ្វើដូចគ្មានអ្វីកើតឡើង និយាយរួចគេដាក់ខ្លួនអង្គុយលើសាឡុង ដាក់ជើងសន្ធឹងឭកពាមានអំណាច កែវភ្នែកមាំ សម្លឹងនាងគ្មានព្រិច អៃវីស្លុតហួសវាចាទន់ជើងអុកគូទទៅលើពូកទាំងគ្មានវិញ្ញាណក្នុងខ្លួន នេះជារឿងអ្វីហ្នឹង? តើមានអ្វីកើតឡើងទៅ? តើសុងហាននៅឯណា ហេតុអីគ្រប់យ៉ាងទៅជាបែបនេះវិញ នាងមិនយល់ទេ នាងវង្វេងអស់ហើយ មុខតូចឡើងស្លេក បបូរមាត់នាងញ័រ កែវនេត្រាជ្រាបទឹក នាងងាកសម្លឹងគេទាំងកំពុងវង្វេងគ្មានស្វាង

« លោកកំពុងនិយាយពីអីហ្នឹង? » ឮសំណួរនាង គេញោចមាត់សើចហ៉ឹសក្នុងកបន្តិចហួសចិត្ត រួចបោះសម្តីរឹងក្រៀមខ្សោះ

« ទីនេះគ្មានអ្នកផ្សេងទេ ឈប់សម្តែងជាល្ងង់ ហើយសរសេរចំនួនលុយដែលត្រូវការចូលទៅ រួចគ្រប់យ៉ាងនឹងបានចប់ព្រោះខ្ញុំគ្មាននពេលវេលាច្រើនដើម្បីមកចាំដោះស្រាយជាមួយនាងទេ » ថ្ងៃនេះគេមានប្រជុំសំខាន់នៅចាំ តែត្រូវខកខានព្រោះត្រូវដោះស្រាយរឿងនេះ ដោយសារតែនាងទើបធ្វើឱ្យគេខាតពេលវេលា គេមួម៉ៅមិនចូលចិត្តបន្តិចសោះ ។ អៃវីអង្គុយធ្មឹងដូចគល់ឈើ ទឹកភ្នែកស្រក់ចុះកាត់ថ្ពាល់ ព្យាយាមរកនឹកឡើងវិញ តើកាលពីយប់មិញប្រុសម្នាក់ដែលធ្វើរឿងនោះមកលើនាង គឺជាគេម្នាក់នេះតើមែនទេ? អញ្ចឹងមានន័យថា នាងយល់ច្រឡំថាគេជាសុងហានតើមែនទេ?

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now