« ចេញទៅ!! កុំប៉ះខ្ញុំ! ហុឹកៗ » អៃវីយំសសឹកខំប្រឹងស្រែកដេញ តែសំឡេងនាងវាស្រាលគ្មានថាមពលបន្តិចឡើយ បានស្តាប់ឮហើយសាំងយូសែនអាសូរ ចង់ថ្នាក់ចង់ថ្នម ចង់រំលោភនាងឱ្យឆ្អែតឆ្អន់ដូចចិត្តប្រាថ្នា
« ឆូ អៃវី អើយ ឆូ អៃវី អូនទន់ភ្លន់ពេកហើយ មិនស្តាយកម្លាំងដេកចាំក្នុងគុកអស់រយៈពេលជិត3ឆ្នាំ ពេលនេះអូនធ្លាក់ក្នុងដៃអាសាំងយូបងហើយ សូមអូនកុំខ្លាចអីណា បងនឹងថ្នាក់ថ្នមអូនឱ្យមានក្តីសុខហើយជួនកាលបងអាចធ្វើឱ្យអូនទៅដល់កំពូលជាងអាសុងហានសង្សារពាលរបស់អូននោះទៀតណា៎ ហាសហាស»
« ឈប់និយាយទៅ គួរឱ្យខ្ពើមរអើមខ្លាំងណាស់! » នាងសម្លឹងមុខវាដោយភាពស្អប់ខ្ពើម ធ្វើឱ្យតណ្ហាក្នុងខ្លួនវាកាន់តែច្រាល់ឡើង
« បងចូលចិត្តកែវភ្នែកអូនមួយគូនេះណាស់ បងចូលចិត្តខ្លាំងៗ ហាសហាស » វាសើចដូចមនុស្សឡប់សតិហើយស្រាប់តែប្រែទឹកមុខទៅដូចមនុស្សរោគចិត្តភ្លាមៗ
« អៃវី អូនសម្លាញ់ចិត្ត ថ្ងៃនេះអូននឹងត្រូវក្លាយជាមនុស្សស្រីរបស់បងហើយ » និយាយភ្លាមវាឱនវឹបទៅថើបឈ្មុសឈ្មុលដើមករបស់នាង មិនត្រឹមថើបវានៅប្រើអណ្តាតលិឍយ៉ាងគួរឱ្យខ្ពើមរអើម
« អាយយ!! អត់ទេ ចេញទៅ! អាមនុស្សអាក្រក់ ឆាប់ចេញទៅ កុំប៉ះខ្ញុំ! អាយយ ហុឹកហ៉ឺ ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផង ហ៉ឺៗ »អៃវីប្រឹងគេចមុខស្ទើរប្រកាច់វីវក់ស្រែកយំចង់ផុតដង្ហើម ខណៈវានៅតែរុលរុកឈ្មុសមុខចូល នាងខ្លាចណាស់ គិតថាបើគ្មានអ្នកមកជួយនាងពិតជាអត់ដង្ហើមឱ្យស្លាប់ហើយ មិនព្រមឱ្យអាមនុស្សតិរិច្ឆាននេះបានប៉ះពាល់រំលោភបំពាននាងទេ ប៉ុន្តែភ្លាមៗគ្នីគ្នារបស់វាស្រាប់តែចូលមក
« វាមកដល់ហើយចៅហ្វាយតូច » ឮភ្លាមសាំងយូក៏ងើបមុខឡើងវិញទាំងលិឍមាត់លិឍក
« វាមកតែម្នាក់ឯង? »
« បាទ »
« ក្លាហានណាស់ណ៎ »
« អាចង្រៃនេះ ពិតជាហិតដឹងក្លិនមែន មកចំពេលតែម្តងហើយ » វានិយាយចប់សុងហានក៏រត់មកដល់ក្នុងល្មម ឃើញគេភ្លាមអៃវីសែនរំភើបណាស់ ដូចមានអ្វីគ្រប់យ៉ាងនៅក្បែរខ្លួនអញ្ចឹង នាងញញឹមស្រែកហៅឈ្មោះគេទាំងទឹកភ្នែក
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
Part 17 : រងទារុណ
Start from the beginning
