« ហើយការដោះដូរសម្រាប់អ្នកចាញ់នោះគឺ បំពេញបំណងអ្នកឈ្នះ »
បងប្អូនគេទាំងពីរនិយាយចប់ហើយ អៃលីក៏ញោចមាត់ញញឹមរួចក្រោកឈរស្រែកឱ្យអ្នកដទៃស្រែកតាម
« ប្រកួតទៅ! ប្រកួតទៅ! »
« « ប្រកួតទៅ!/ប្រកួតទៅ! »» សិស្សក្នុងថ្នាក់នាំគ្នាស្រែកយ៉ាងអ៊ូអរ ធ្វើឱ្យអ្នកគ្រូទប់ចិត្តលែងបាន
« បាន! អ្នកគ្រូយល់ព្រមចូលខ្លួនក្នុងការប្រកួតមួយនេះ តែសូមឯងចាំឱ្យច្បាស់ បើសិនគ្រូឈ្នះឯងត្រូវគោរពសន្យាធ្វើតាមសម្តីដែលអ្នកគ្រូបញ្ជា តើស្តាប់បានទេ?! »
« បាន » សុងហានងក់ក្បាលតបមុខស្រស់រួចដើរទៅអង្គុយឱបដៃរង់ចាំមើលការសម្តែងដែលនឹងចាប់ផ្តើមក្នុងពេលឥឡូវនេះ ។ អ្នកគ្រូអូ បានស្រាវជ្រាវរកលំហាត់ដែលពិបាកមកទាំងអារម្មណ៍លឹបលក្នុងខ្លួន អារម្មណ៍គាត់ហាក់មិនមូលសោះ ខណៈចេយ៉ុងឈរស្ងៀមជាមួយទឹកមុខស្មើធេងនិងស្មារតីនឹងនរ ក្រោយអ្នកគ្រូរកលំហាត់បានហើយ គាត់ក៏បានសរសេរដាក់ក្រដាសរួចរាល់ ចំណែកចេយ៉ុងក៏បានត្រៀមលំហាត់មករួចរាល់ដូចគ្នា
« ពេលនេះតើពួកយើងអាចចាប់ផ្តើមបានហើយមែនទេ » ចេយ៉ុងសួរ អ្នកគ្រូតបវិញដោយភាពស្វាហាប់
« ចាប់ផ្តើមទៅ » អ្នកគ្រូនិយាយភ្លាម ម៉ោងត្រូវបានចុចកំណត់ ក្រដាសលំហាត់ក៏បានហុចប្តូរឱ្យគ្នាទៅវិញទៅមក ប៊ិកនិងក្រដាសសម្រាប់សរសេរចម្លើយក៏បានទុកនៅលើតុរួចរាល់ ទាំងអ្នកគ្រូនិងចេយ៉ុងបានទទួលលំហាត់មកដោះស្រាយភ្លាមយ៉ាងញាប់ដៃ ស្ថានភាពមួយនេះវាពិតជាធ្វើឱ្យអ្នកទាំងអស់គ្នាផ្ចង់អារម្មណ៍ណាស់ ម្នាក់ៗនាំគ្នាភ័យអរក្តៅត្រជាក់ចុះឡើងពេញខ្លួននៅស្ងប់ស្ងាត់ចាំមើលស្ទើរមិនហ៊ានដកដង្ហើមជាពិសេសគឺអៃលី ចុងដៃនាងត្រជាក់អស់ហើយ នាងភ័យផងរញ្ជួយចិត្តផង មិនដឹងលទ្ធផលយ៉ាងណាទេ នាងមានតែលួចបន់មិនឈប់សូមឱ្យចេយ៉ុងជាអ្នកឈ្នះ ។ ពេលវេលាកន្លងផុតត្រឹម6នាទី ចេយ៉ុងដោះស្រាយលំហាត់គណិតដ៏សែនពិបាកមួយបានរួចរាល់ហើយរហ័សចូលលំហាត់ថ្មីទៀត ទន្ទឹមនឹងអ្នកគ្រូក៏រួចមួយលំហាត់ហើយចូលថ្មីដូចគ្នា ការប្រកួតគឺហាក់តានតឹងណាស់ មិនលើសមិនខ្វះគ្នាទេរវាងគ្រូនិងសិស្ស ចេយ៉ុងក៏ខ្លាំងមិនអន់ ឯអ្នកគ្រូក៏ខ្លាំងមិនណយដូចគ្នា គាត់ធ្លាប់ជាគ្រូរបស់គេមិននឹកទេថាថ្ងៃនេះត្រូវមកប្រកួតគ្នា ។ ទាំងពីរនាក់បានធ្វើលំហាត់រាងខ្លួនយ៉ាងញាប់ដៃ កន្លងទៅប្រមាណជាង8នាទីទៀត អ្នកគ្រូក៏ធ្វើរួច ស្របជាមួយនឹងចេយ៉ុងក៏រួចដូចគ្នា ឥឡូវនៅសល់ពេល6នាទីសម្រាប់ធ្វើលំហាត់ចុងក្រោយ ទឹកមុខចេយ៉ុងហាក់ប្រែកាន់តែមាំកែវភ្នែកគេរវាសដៃក៏រហ័ស ដោះស្រាយចម្លើយចេញមកដោយភាពម៉ដ្ឋចត់បំផុត ត្រឹមលំហាត់សិស្សពូកែថ្នាក់ទី9វាមិនអាចបង្កជាបញ្ហាសម្រាប់គេទេ ព្រោះគេកើតមកជាមួយនិងខួរក្បាលវាងវៃដែលពូកែចងចាំដូចជាមនុស្សយន្តអញ្ចឹង ។ អ្នកគ្រូរាងតឹងតែងក្នុងអារម្មណ៍ដៃសរសេរញាប់ស្ទើរមើលមិនទាន់ដូចដឹងស្រាប់ហើយលំហាត់សិស្សពូកែខ្លះចម្លើយចង់2ក្តារខៀនអីក៏មានដែរ គាត់បែកញើសស្រាក់ៗ សរសេរមិនហ៊ានដកដៃចុងក្រោយក៏
« រួចហើយ » អ្នកគ្រូទម្លាក់ប៊ិកចុះម៉ោងខាងគាត់ត្រូវចុចផ្អាក ត្រូវគ្នាជាមួយចេយ៉ុងក៏រួចដូចគ្នាក្នុងពេលវេលាតែមួយគ្មានខុសដែលមិនអាចកំណត់បានតែម្តងថាអ្នកណាចាញ់អ្នកណាឈ្នះ ។ អៃលីធ្វើមុខតានតឹងសម្លឹងមើលចេយ៉ុងមិនឈប់ ខណៈសុងហានក៏តឹងក្នុងអារម្មណ៍ដូចគ្នា បើសិនអ្នកទាំងពីរនោះសុទ្ធតែធ្វើត្រូវដូចគ្នាហើយរួចក្នុងនាទីស្មើគ្នាបែបនេះតើអាចរកអ្នកឈ្នះបានដោយរបៀបណាទៅ? ក្រោយធ្វើលំហាត់រួចរាល់ហើយ ក្រដាសចម្លើយក៏ត្រូវបានហុចប្តូរ អ្នកគ្រូត្រួតពិនិត្យរបស់ចេយ៉ុង រីឯងចេយ៉ុងក៏បានត្រួតពិនិត្យរបស់អ្នកគ្រូ ។ ពិនិត្យលំហាត់ទី1ទី2ឃើញថាត្រឹមត្រូវគ្មានកន្លែងណាខុសទេ ប៉ុន្តែពេលឈានចូលដល់លំហាត់ទី3របស់ចេយ៉ុងអ្នកគ្រូស្រាប់តែជ្រួញចិញ្ចើម រួចបិទភ្នែកដកដង្ហើមឃូ ខណៈចេយ៉ុងមើលលំហាត់ទី3របស់អ្នកគ្រូដោយទឹកមុខមាំ គេមិនទាន់បាននិយាយអី ស្របពេលអ្នកគ្រូងាកមកប្រាប់គេ
« ចេយ៉ុង ចម្លើយរបស់ឯងគឺ.... » គ្រប់គ្នាដកកចំហមាត់ចាំស្តាប់ភ័យស្ទើរថប់ដង្ហើមហើយ មុននឹងអ្នកគ្រូដកដង្ហើមធំម្តងទៀតរួចនិយាយបង្ហើយ
« គឺត្រឹមត្រូវទាំងអស់គ្មានខុសទេ » អ្នកគ្រូនិយាយភ្លាមអៃលីធូរទ្រូងខ្សាកនាងញញឹមទាំងភ័យអរលាយឡំរំភើបសឹងនឹងអីហើយ អ្នកគ្រូប្រាប់លទ្ធផលចេយ៉ុងរួច ចេយ៉ុងក៏ងើបមុខឡើងហើយប្រប់ពីលទ្ធផលអ្នកគ្រូដូចគ្នា គ្រប់គ្នាស្ងាត់មាត់ចាំស្តាប់ គេហុចក្រដាសឱ្យអ្នកគ្រូមើលរួចនិយាយស្ងួតៗ
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
Part 15 : រួបរួម
Start from the beginning
