« ឯងកុំនិយាយផ្តេសផ្តាសអត់ប្រយោជន៍ទៀត ឆាប់សម្រួលឥរិយាបថឱ្យរៀបរយភ្លាមទៅ! » និយាយហើយអ្នកគ្រូដើរទៅតុគាត់វិញ ទោះជាខំលាក់អាការតែនៅតែអាចមើលធ្លុះថាគាត់ដូចជាកំពុងភ័យព្រោះរឿងអ្វីម្យ៉ាង ។ អ្នកគ្រូដើរទៅដល់តុមិនទាន់ទាំងបានអង្គុយស្រាប់តែមានសិស្សផ្អើលរញ៉េរញ៉ៃដើរសំដៅថ្នាក់9Aដោយមានសុងហាន និងចេយ៉ុងជាអ្នកដើរនាំមុខ ចូលដល់ក្នុងថ្នាក់ភ្លាមសុងហានទៅឈរទល់មុខអ្នកគ្រូ តែមិនទាន់និយាយអីអ្នកគ្រូក៏សួរមុន
« នេះពួកឯងនាំគ្នាមករកអីក្នុងម៉ោងថ្នាក់ដទៃគេកំពុងរៀន? »
« ចេយ៉ុង ហេតុអីក៏ឯងនៅទីនេះដែរ? » អ្នកគ្រូសួរទាំងអារម្មណ៍ច្របូកច្របល់បូករួមការងឿងឆ្ងល់
« មានគេចង់ឱ្យខ្ញុំជួយរកការពិតម្យ៉ាងឱ្យគេ » ចេយ៉ុងឆ្លើយមុខស្ងួត កាយវិការនឹងធឹង
« ការពិតអី? » អ្នកគ្រូកាន់តែភ័យ ព្រោះបើរឿងមានសុងហានជាអ្នកនាំមុខ អញ្ចឹងពិតជាពាក់ព័ន្ធនឹងអៃវីហើយ ។ ខណៈអ្នកគ្រូភិតភ័យពេញអារម្មណ៍ច្របល់ចូលគ្នា សុងហានក៏និយាយសាច់ការភ្លាមមិនអូសបន្លាយ
« អ្នកគ្រូជាគ្រូគណិតអញ្ចឹងប្រាកដជាពូកែគណិតណាស់ត្រូវទេ? ពេលនេះខ្ញុំចង់លេងភ្នាល់ជាមួយអ្នកគ្រូ តើអ្នកគ្រូហ៊ានសាកល្បងដែរទេ? »
« សុងហាន តើឯងកំពុងចង់លេងស្អីហ្នឹង ផ្តេសផ្តាសពេកហើយ ឆាប់ត្រឡប់ទៅថ្នាក់វិញទៅ! »
« អ្នកគ្រូមិនហ៊ាន? ធ្វើដល់គ្រូគេបែរមិនហ៊ានសាកល្បងភ្នាល់ជាមួយសិស្សដោយគ្រាន់តែទាក់ទងនឹងការដោះស្រាយលំហាត់ប្រជែងគ្នា? »
« ឯងនិយាយថាម៉េច? » អ្នកគ្រូសួរចេយ៉ុងក៏ឆ្លើយម្តង
« ខ្ញុំចង់ប្រកួតដោះស្រាយលំហាត់ជាមួយអ្នកគ្រូ លក្ខណ្ឌនៃការលេងគឺ អ្នកគ្រូដាក់លំហាត់សិស្សពូកែដែលអ្នកគ្រូគិតថាពិបាកបំផុតឱ្យខ្ញុំបី ហើយខ្ញុំក៏ដាក់លំហាត់ដែលពិបាកឱ្យអ្នកគ្រូបីដូចគ្នា ពួកយើងមានពេល20នាទីក្នុងការដោះស្រាយ បើអ្នកណាធ្វើរួចរាល់បានលឿនមុនគេអ្នកនោះជាអ្នកឈ្នះ » ចេយ៉ុងនិយាយចប់សុងហានក៏ជួយបន្ថែម
ESTÁS LEYENDO
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
Part 15 : រួបរួម
Comenzar desde el principio
