Part 11 : ប៉ះគ្នា

Start from the beginning
                                        

« បើខ្លាំងមែនអញ្ចឹងក៏ញិចខ្ញុំឱ្យស្លាប់ទៅ ហើយខ្ញុំក៏ចង់ដឹងដែរថាលោកអាចប្រឈមមុខជាមួយនាងវីបានដោយរបៀបណា » អៃលីញញឹមឌឺបញ្ឈឺចិត្តគេ ព្រោះខឹងដល់កម្រិតអ្វីក៏នាងមិនខ្លាចនឹងនិយាយដែរ សម្តីបញ្ជោះរបស់នាងធ្វើឱ្យសុងហានក្តៅក្រហាយកាន់តែខ្លាំងខាំថ្គាមស្ទើបាក់ សរសៃសៀតផ្កាឡើងប៉ោង គេលើកដៃនាងផ្កួបចូលគ្នាទៅលើផុតក្បាលសង្កត់ជាប់ដោយដៃម្ខាង រួចដៃម្ខាងទៀតបានលើកមកច្របាច់ថ្គាមនាងជាមួយកម្លាំងធ្ងន់

« កុំខ្លាំងមាត់ពេកប្រយ័ត្នខ្ញុំអត់ទ្រាំលែងបាន! »
« បើកុំតែនាងជាបងស្រីរបស់អៃវីទេ ម្ល៉េះពេលនេះនាងបានដេកក្នុងមឈូសបាត់ទៅហើយ ឱ្យដឹងផងទៅនាងក្មេងព្រៃ! » មិនស្គាល់ច្បាប់របស់គេ មិនស្គាល់ថាអ្វីគួរអ្វីមិនគួរ សម្រាប់គេនាងមិនខុសពីមនុស្សដែលទើបចេញពីព្រៃទេ ។ ស្តាប់គេប្រមាថដៀលជេរហើយ អៃលីខឹងស្ទើរឆេះខ្លួនជាភ្លើង

« អាមនុស្សឆ្កួត! លោកឯងសំអាងអីទើបហ៊ានប្រមាទមើលងាយជីវិតខ្ញុំមិនឈប់បែបនេះ?!! » ពេលនេះនាងឈឺទាំងចិត្តឈឺទាំងកាយ នេត្រាទាំងគូរបស់នាងផ្តើមឡើងក្រហមជ្រាបចេញដំណក់ទឹក លើកទី1ហើយដែលនាងមានអារម្មណ៍ចង់យំពេលត្រូវគេធ្វើបាប ហើយក៏ជាលើកទីមួយដូចគ្នាដែលនាងត្រូវអ្នកដទៃកៀបជាប់ដោយមិនអាចតតាំងអ្វីបាន កម្លាំងគេខ្លាំងសង្កត់ច្របាច់នាងអស់ទំហឹងនាងឈឺណាស់ចង់តែស្រែកយំទេ ប៉ុន្តែគេមិនប្រណីបន្ធូរដៃឱ្យនាងបន្តិចឡើយគេរឹតតែបន្ថែមកម្លាំងទៅតាមអារម្មណ៍ដែលខឹង ហើយក៏កាន់តែសមចិត្តពេលដែលឃើញនាងយំ

« ចុះនាងសំអាងអីដែរទើបហ៊ានចូលខ្លួនចាក់ចុចឱ្យអៃវីខឹងនឹងខ្ញុំ នាងប្រើខួរផ្នែកណាមកគិត ទើបទៅធ្វើរឿងល្ងង់ខ្លៅគ្មានសតិបែបនេះ? » បានឮគ្រប់ពាក្យដែលគេនិយាយហើយអៃលីចង់បែកព្រី គេជេរនាងល្ងង់ខ្លៅគ្មានសតិព្រោះតែនាងយករឿងគេលួចក្បត់ទៅប្រាប់ឱ្យប្អូនស្រីបង្កើតរបស់នាងដែលត្រូវជាសង្សាររបស់គេដឹងនឹងហ្អេស៎? គេអ្នកក្បត់មិនព្រមដឹងខ្លួនខុស បែរជាមកទម្លាក់កំហុសឱ្យនាងទៅវិញ ប្រុសម្នាក់នេះពិតជាបែកង៉ាងអស់កែហើយ!

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Where stories live. Discover now