« ខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំបានមើលឃើញ »
« នាងមើលឃើញស្អី?! » គេខឹងញ័រសាច់បន្ថែមកម្លាំងច្របាច់ដៃតូចខ្លាំងឡើង នាងកាន់តែប្រឹងបេះដៃចេញគេកាន់តែច្របាច់
« ឆាប់លែងដៃខ្ញុំភ្លាមទៅ!! »
« ខ្ញុំមើលឃើញនូវអ្វីដែលលោកបានលួចធ្វើពីក្រោយខ្នងនាងវីហ្នឹងហើយ រឿងហ្នឹងលោកឯងគួរតែដឹងច្បាស់ណាស់មិនចាំបាច់ឱ្យខ្ញុំបញ្ជាក់ទេ! » អៃលីស្រែកឱ្យគេម៊ាំងៗ ដោយអារម្មណ៍ខឹងខ្លាំងទ្រាំលែងបាននាងក៏លើកជើងបម្រុងអុកប្អូនប្រុសគេមួយជង្គង់ ប៉ុន្តែនាងលេងខុសមនុស្សហើយ គ្រាន់តែនាងលើកជង្គង់មកភ្លាមសុងហានបានយកជង្គង់របស់គេមកខ្ទាស់ជើងនាងជាប់ហើយរុញកាយតូចផ្ទប់នឹងជញ្ជាំងមួយទំហឹង
« អ៊ឹក! » នាងក្រមុំឆ្អល់ពីខ្នងដាលដល់ពោះ ដៃម្ខាងត្រូវគេសង្កត់ជាប់ជញ្ជាំង នាងក៏លើកដៃម្ខាងទៀតដើម្បីវាយតបតទៅគេតែត្រូវគេចាប់ជាប់ទាំងសង ធ្វើឱ្យនាងអស់អ្វីប្រឆាំងព្រោះជើងក៏ត្រូវគេខ្ទាស់ ចំណែកដៃក៏ត្រូវគេសង្កត់ផ្ទប់ ។ សុងហានញោចគែមមាត់ចំអកឡកឡឺយដល់នាងដែលមិនចេះប្រមាណខ្លួន ចេញប្រើក្បាច់ស្រីកំបុិកកំប៉ុក ចង់មកឡើងជង្គង់ដាក់ប្អូនប្រុសគេផងមែនទេ? ដេកស្រមៃទៅ ចាំ100ជាតិទៀតក៏នាងគ្មានសមត្ថភាពអាចធ្វើបានដែរ ។ ឃើញការចំអករបស់គេអៃលីកាន់តែខឹងដល់ខាំធ្មេញខ្លួនឯងស្ទើរបាក់ នាងប្រឹងរើមិនឈប់ តែមិនឈ្នះកម្លាំងទប់កៀបសង្កត់របស់គេ
« នែ៎! អាលោកហានស្អីគេនេះ!! លោកឯងកំពុងធ្វើឆ្កួតស្អីហ្នឹង?! ឆាប់លែងខ្ញុំភ្លាមទៅ! មិនអញ្ចឹងទេ កុំថាខ្ញុំមិនបានប្រាប់ឱ្យសោះ! » ក្រមុំតូចខឹងឆេះដុំសម្លក់គេចង់ធ្លុះស្រែកគំហកម៉ាត់ៗ ស្តាប់នាងគំរាមគេអស់សំណើចក្នុងក
« មិនអញ្ចឹងតើយ៉ាងម៉េច? នាងចង់ធ្វើស្អីខ្ញុំ? »
« ខ្ញុំប្រាប់នាងទៅចុះស្រីមេភ្លើង មនុស្សស្រីតាកយ៉ាកសមត្ថភាពកំព្រួករួកដូចជានាង ខ្ញុំប្រើតែដៃម្ខាងក៏អាចញិចឱ្យស្លាប់បានដែរនាងកុំមកពូកែមាត់ជាមួយខ្ញុំឱ្យសោះ! » បើកុំតែយល់ថានឹងមានងារជាបងថ្លៃទៅថ្ងៃអនាគតម្ល៉េះគេច្របាច់កនាងស្លាប់បាត់ហើយ ធ្វើអីមិនធ្វើបែរជាមកធ្វើឱ្យកំពូលដួងចិត្តគេខឹងនឹងគេ នាងល្ងង់ឬខួរក្បាលមិនប្រក្រតី លែងស្រឡាញ់ជីវិតហើយ?
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
Part 11 : ប៉ះគ្នា
Start from the beginning
