Trailer + ការពណ៌នាដោយសង្ខេបបែបវែងអំពីតួអង្គ🔥

Começar do início
                                        

« ចាំទុក កុំចង់យកសិទ្ធិជាប្រពន្ធមកប្រើជាមួយខ្ញុំឱ្យសោះ  ព្រោះសម្រាប់ខ្ញុំ នាងមិនខុសពីអ្នកបម្រើនៅក្នុងផ្ទះនេះទេ! »
« អរ បើគិតទៅនាងក៏រាប់ថាខុសពីពួកគេដែរ ព្រោះពួកគេធ្វើតែការងារក្នុងផ្ទះ ចំណែកនាងវិញត្រូវធ្វើទាំងការងារក្នុងផ្ទះរួមទាំងការងារលើគ្រែថែមទៀត មើលទៅនាងពិតជាលំបាកបន្តិចហើយ»
« អរគុណហើយណា ដែលព្រមមកធ្វើកញ្ជះឱ្យខ្ញុំបានរំដោះចំណង់តណ្ហាមួយពេលៗ »

___________

ប៊ឹម!! ជីវិតគូប្រេះឆា ស្នេហាមិនសមបំណង រវាងប្អូនបងពួកអ្នកទាំងបួននោះតទៅថ្ងៃមុខតើអាចជួបសុខឬទុក្ខច្រើនជាង? តើមានរឿងអ្វីខ្លះបានកើតឡើងនៅក្នុងស្នេហារវាងពួកគេទើបដល់ថ្នាក់ត្រូវរាប់ថាជាល្បែង?
បើចង់ជ្រាបហេតុការណ៍ជាក់ស្តែងសូមកុំភ្លេចតាមដាននៅក្នុងរឿង * ល្បែងស្នេហ៍បងប្អូន * ។

_________________

* ការពណ៌នាដោយសង្ខេបបែបវែងអំពីតួអង្គ🔥:

• ចំពោះអូនតួកូនភ្លោះទាំងពីរ

+ អូនតួទី1 ( តួបង ) : ឆូ អៃលី ( Cho  Aily )

មានរូបសម្រស់ស្រស់ស្អាតខ្លាំងបែបធម្មជាតិ នាងមិនសូវចេះតុបតែងខ្លួនច្រើនទេ ចូលចិត្តធ្វើខ្លួនបែប savage girl vibes មានលក្ខណៈជាមនុស្សស្រីរឹងមាំ ងាយៗមិនរញ៉េរញ៉ៃ ភាគច្រើនចូលចិត្តពណ៍ខ្មៅ ស ក្រហម ចរិតកាចឆ្នាស រឹងរូសមានះ ក្បាលរឹងនិយាយមិនស្តាប់ ចូលចិត្តឌឺផ្គើ...

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

មានរូបសម្រស់ស្រស់ស្អាតខ្លាំងបែបធម្មជាតិ នាងមិនសូវចេះតុបតែងខ្លួនច្រើនទេ ចូលចិត្តធ្វើខ្លួនបែប savage girl vibes មានលក្ខណៈជាមនុស្សស្រីរឹងមាំ ងាយៗមិនរញ៉េរញ៉ៃ ភាគច្រើនចូលចិត្តពណ៍ខ្មៅ ស ក្រហម ចរិតកាចឆ្នាស រឹងរូសមានះ ក្បាលរឹងនិយាយមិនស្តាប់ ចូលចិត្តឌឺផ្គើន នាងក៏រាប់ថាជាមនុស្សស្រីដែលមានចរិតជាក្មេងកាងទំនើងបន្តិចដែរ ព្រោះមានជំនាញខាងវ៉ៃតប់គ្រាន់បើតាំងពីក្មេង នៅសាលានាងមានមិត្តភក្តិបនភឿនច្រើនជាពួកក្មេងស្រីពាលៗដើរជាមួយ ប៉ុន្តែនាងមិនដែលធ្វើបាបមនុស្សគ្មានកំហុសឬមនុស្សល្អត្រឹមត្រូវទេ ។ ការសិក្សាមានកម្រិតមធ្យមអាចយកជាការបាន ។ នាងជាមនុស្សដែលស្រឡាញ់ប្អូនណាស់ប៉ុន្តែមិនចូលចិត្តបង្ហាញចេញ  ពេលខ្លះនាងក៏បានលួចតូចចិត្តច្រណែននឹងប្អូនខ្លួនឯងខ្លះដែរ ព្រោះមានអារម្មណ៍ទទួលបានក្តីស្រឡាញ់មិនស្មើគ្នាតាំងពីក្មេង ចូលចិត្តប៉ាជាងម៉ាក់ព្រោះប៉ាជាអ្នកដែលធ្វើឱ្យនាងមានអារម្មណ៍កក់ក្តៅច្រើនជាង ។ ចុងក្រោយសរុបជារួម ឆូ អៃលី គឺ red flag ( 70%) ។

ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)Onde histórias criam vida. Descubra agora