ភាគទី២៣: អ្នកទី៣

Start from the beginning
                                    

< ជុងគុក! គឺបង...គឺបងពិតមែន..ហ៉ិក!ហ៉ិក!...ខ្ញុំរកបងឃើញហើយ.... >

យ៉ាគីស្រវាទាញកាយក្រាស់មកអោបយ៉ាងណែន រួចនិយាយទាំងញញឹមសប្បាយរហូតដល់ហូរទឹកភ្នែកដោយក្តីរំភើបធ្វើអោយរាងក្រាស់ផ្ដើមវិលវល់ ជុងគុកទាញនាងចេញពីការអោបបន្តិចមុននឹងសួរនាំនាង។

< នេះមានរឿងអីអោយប្រាកដទៅ? ហេតុអីក៏នាងមកនៅទីនេះទៅវិញ? >

គេចាំបានថាកាលពី៧ឆ្នាំមុនបន្ទាប់ពីគេសុំនាងបែកគ្នាបានមួយរយៈធំ គេបានទទួលដំណឹងថានាងបានរៀបការជាមួយសេដ្ឋីវាល់លានម្នាក់ដែលរស់នៅប្រទេសកាណាដា ប៉ុន្តែហេតុអីក៏នាងមកបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងដោយសភាពបែបនេះទៅវិញ? ។

យ៉ាគីក៏បានរៀបរាប់ពីរឿងរ៉ាវដែលនាំអោយនាងមកដល់ប្រទេសកូរ៉េខាងត្បូងនេះទៅជុងគុក មូលហេតុដែលនាងមកនេះគឺដើម្បីរត់គេចពីស្វាមីកំណាចរបស់នាងនិងតាមរកជុងគុកដូចគ្នា អេឡិចដែលជាស្វាមីរបស់នាងជាមនុស្សកម្រោលចូល វក់និងល្បែងស៊ីសង លួចមានស្រីញីនៅខាងក្រៅមកផ្ទះវិញពេលណាក៏ស្រវឹងវាយធ្វើបាបនាង ដោយទ្រាំនិងទង្វើព្រៃផ្សៃរបស់អេឡិចតទៅទៀតលែងបាន នាងក៏រត់សម្ងំលាក់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ ទាំងខ្លួនកំពុងមានផ្ទៃពោះ ព្រោះខ្លាចស្វាមីវាយដំប៉ះពាល់ដល់កូន ប៉ុន្តែជាអកុសលមកមិនទាន់បានមួយថ្ងៃផងក៏ហេតុការណ៍អាក្រក់បែបនេះទៅវិញ។
_______

ងឺត!!!!

សម្លេងជាន់ហ្វ្រាំងបន្លឺឡើងនៅពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់គ្រួសារគីម រឺឯរាងតូចថេយ៉ុងគ្រាន់តែឮសម្លេងម៉ាស៊ីនរថយន្តក៏រហ័សដើរចេញមកទទួលស្វាមីដូចរាល់ ព្រមទាំងរៀបចំខ្លួនហើយរួចរាល់ទៀតផង ព្រោះជុងគុកបានប្រាប់ថារសៀលបន្តិចនិងមកទទួលគេទៅមន្ទីរពេទ្យព្រមគ្នាដើម្បីពិភាក្សាជាមួយគ្រូពេទ្យរឿងពួកគេចង់បានកូន។

ស្នាមញញឹមស្រស់នៅលើបបូរមាត់តូចផ្ដើមរលត់ទៅវិញមួយរំពេច បន្ទាប់ពីឃើញជុងគុកចុះពីលើរថយន្តដោយមាននារីម្នាក់ចុះមកជាមួយ គេចាំច្បាស់ណាស់ថាស្រីម្នាក់នេះហើយ ដែលធ្វើអោយគេទទួលក្តីអាម៉ាស់បំផុតកាលពី៧ឆ្នាំមុន។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now