អាពាហ៍ពិពាហ៍​របស់​ពួកយេីង! ! [ភាគបញ្ចប់​]

2.3K 145 10
                                    




​      រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែលរាងតូចថេហ្យុងបានមកស្នាក់នៅមន្ទីរពេទ្យនេះ​ គេពិតជាបានធូរស្បេីយច្រេីនហេីយ​ ដោយសារទទួលបានការយកចិត្តទុកដាក់ពីលោកប្ដី​ លោកប៉ា​ អ្នកម៉ាក់​ និងមិត្តភក្ដិរបស់គេផងទេីបធ្វេីអោយគេមានកម្លាំងចិត្តខំប្រឹងញាំបាយ​ លេបថ្នាំ​ថែរក្សា​សុខភាព​របស់ខ្លួនរហូតទាល់តែជាសះស្បេីយមកវិញ​ ។ ថ្ងៃ​នេះជាថ្ងៃចុងក្រោយនៅមន្ទីរពេទ្យនេះហេីយព្រោះរាងតូចនៅចាំតែទទួលការអនុញ្ញាតពីលោកដុកទ័រដេីម្បីចេញពេទ្យប៉ុណ្ណោះ​ ពេលនេះរាងក្រាស់កំពុងតែជួយរៀបចំឥវ៉ាន់របស់រាងតូចដេីម្បីត្រៀមចេញពីមន្ទីរពេទ្យ​ ពួកគេរៀបយកតែរបស់ណាសំខាន់ៗនោះទេ​ សល់ប៉ុន្មានចាំនាយសង្ហារបញ្ជាកូនចៅរបស់នាយអោយមកប្រមូលតាមក្រោយក៏បានដែរមិនទៅពិបាកនោះទេ​...

Jungkook : ថេយ៍​! អូនមេីលៗ​ មានភ្លេចអីឬអត់? ?

Tae : អឹម....ដូចជាអត់មានទេជុង! !

(​ រាងតូចដេីរចុះពីលេីគ្រែសម្ដៅមកតាមការហៅយ៉ាងពិរោះរាងក្រាស់ដេីម្បីឆែកមេីលកាបូបរបស់គេខ្លាចល៎មានភ្លេចអ្វី​ គេមិនចង់មកយកពីរ​ បីសារវាពិបាក​ )

Jungkook : ហឹម! ល្អហេីយចឹង​ ម៉ោះអូនអង្គុយសិនមកចាំមកម៉ាស្សាអោយ​..!

(​ ជុងហ្គុក​ប្រាប់ប្រពន្ធអោយមកអង្គុយលេីគ្រែដេីម្បីអោយនាយម៉ាស្សាឲព្រោះនាយខ្លាចប្រពន្ធរបស់នាយចុករោយចង្កេះអីបែបនេះ​ )

Tae : អូនទេ​ ដែលជាអ្នកគួរតែម៉ាស្សាអោយបងព្រោះបងធ្វេីការហត់ខ្លាំងណាស់! អូនអត់បានធ្វេីអីផងមានអីត្រូវចុកចង្កេះ​ ? បងបែរខ្នងមកចាំអូនម៉ាស្សាអោយ...! !

(​ ពួកគេទាំងពីរបានដេីរមកអង្គុយលេីគ្រែធំទូលាយមួយនោះដំណេីរគ្នា​ រាងតូចបានប្រាប់អោយរាងក្រាស់បែរខ្នងនាយក៏ព្រមបែរ​ដេីម្បីអោយប្រពន្ធម៉ាស្សាធ្វេីសរសៃអោយតាមចិត្ត​ )

Jungkook : ហឹម! ស្រួលខ្លួនណាស់អូនសម្លាញ់​! ! អុះ​...មែនហេីយ​ថេយ៍​ បងឮថានៅប៉ុន្មានថ្ងៃក្រោយនេះ​ Tour របស់​ Ariana grande នឹងមកប្រគុំនៅកូរ៉េយេីងទៀតហេីយអូនចង់ទៅមេីលទេ​ ? ?

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now