បងសុំទោសណា៎​! ! [part51]

1.7K 142 8
                                    



+JK room

ដំណើរ​ញាប់ឆ្មេររបស់រាងក្រាស់កំពុងតែត្របាញ់ឡេីងកាំជណ្ដេីរយ៉ាងលឿនរហូតមកដល់បន្ទប់គេងរបស់គេ...ដៃមាំក្រាស់សរសៃររវាមរបស់គេសន្សឹមលេីកទៅមូលគន្លឹះទ្វារបន្ទប់យឺតៗ​ ទ្វារបន្ទប់ក៏របេីកឡេីងបង្ហាញឲឃេីញ​ រាងតូចកំពុងតែអង្គុយនៅលេីសាឡុងជេីងគងអន្ទាក់ខ្លាអមជាមួយទឹកមុខក្រញូវជាប់មុខតែម្ដង​ រាងក្រាស់ឃេីញបែបនេះហេីយក៏កាន់តែភ័យព្រោះមិនដឹងចូលទៅលួងដោយរបៀបណាទេ​ ទឹកមុខនេះតែមិនស្រួលមួយជេីងកណ្ដាលមុខឥឡូវហេីយ​ ជុងហ្គុក​មិនមាត់ក៏សសៀរខ្លួនចូលទៅក្នុងបន្ទប់មួយៗតិចៗតាមដែលអាចធ្វេីបាន​ នៅពេលចូលមកដល់ជិតនាយតូច​ រាងក្រាស់ក៏ឱនអង្គុយចុះទៅនឹងឥដ្ឋការ៉ូ​ជិតជេីងរបស់ថេហ្យុងហេីយគេក៏ឱបជេីងរបស់រាងតូចនឹងពោលឡេីង

Jungkook: Taetae....! ! (សព្ទ​នាមដ៏ផ្អែមរលួយចេញពីមាត់អ្នកជាគូរដណ្ដឹងហៅទៅនាយតូចដែលកំពុងតែចងចិញ្ចេីមចូលគ្នា​ ថ្ពាល់សងខាងឡេីងក្រហមរលោង​ គេកំពុងតែខឹងតែមុខវិញគឺគួរឲស្រឡាញ់ជាងពេលមិនខឹងទៀត! ! )

Tae: ............​ (អ្នកដែលត្រូវគេអង្គុយលន់តួសុំអង្វរនេះមិនមាត់សូម្បីបន្តិច! ! សុខចិត្តងាកមុខចេញ​ ទាំងដែលក្នុងចិត្តសប្បាយសឹងស្លាប់ហេីយពេលដែលបានធ្វេីបាបរាងក្រាស់បែបនេះ​ ឲរាងម្ដងកុំឲពូកែស្រែកច្រឡោតដាក់គេដោយមិនដឹងរឿងបែបនេះទៀត)

Jungkook: បងសុំទោសណា៎....បងខុសហេីយ​ ឈប់ខឹងបងទៅណា​..! ! ប្រពន្ធសម្លាញ់​! ! (ទោះបីរាងតូចមិនមាត់មិនក​ ដាក់នាយក៏ជុងហ្គុកនៅតែបន្តលួងគេព្រោះគេដឹងថារាងតូចខឹងគេមិនបានយូរទេ​ តែក៏ថាមិនត្រូវដែរព្រោះពេលនេះថេហ្យុងដូចជាស្មេីរដល់ហេីយមិនដូចខឹងពេលមុនៗសោះ! ! )

Jungkook: អូន​ដឹងទេ...ពេលអូនមិននិយាយរកបងបែបនេះពិភពលោកមួយនេះហាក់គ្មានន័យទេសម្រាប់បង! ! (ពាក្យ​សម្តី​ព្រាននារី​របស់រាងក្រាស់ក៏បានបញ្ចេញទៅលួងរាងតូចព្រោះគេនៅតែមិនព្រមនិយាយរកគេសោះឡេីយ​ តែមុខគេមិនចង់មេីលផង! ! )

Tae: អស់ឬនៅ​? ? បេីអស់ហេីយលែងជេីងខ្ញុំ​ ខ្ញុំត្រូវការទៅងូតទឹក! ! (មេីលចុះៗ! ! សុទ្ធតែ​ដេញគេចេញ​ ប្រយ័ត្ន​តែគេឈប់លួងទៅក្មេងតូច​ ទាន់គេនៅលួងទន់ចិត្តទៅកូន)

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now