[part10] ព្រមធ្វេីសង្សារបងណា៎??

3.6K 242 9
                                    


       រសៀល​ជ្រៀលជ្រេព្រះទិនករក៏អស្ដង្គតទៅហេីយនៅឡេីយតែសម្លេងរៃយំរវេីយៗ​ អេីងកងពេញព្រៃព្រឹក្សាលតាវល្លិ៍​  ធ្វើ​ឲ្យ​មនុស្សលោកទាំងឡាយរំសាយអស់នៅទុក្ខកង្វល់​៕ គិតទៅពេលវេលាដេីរទៅមុខពិតជាលឿនណាស់បន្តិចក៏ព្រឹកបន្តិចក៏យប់ទៀតបាត់ទៅហេីយ​ ៕​ រីឯនៅទីក្រុងឯណេះវិញដងវិថីឆ្វាត់ឆ្វែង​ ភ្លេីងពណ៌ចម្រុះ​  ពិតជាទាក់ទាញសម្រាប់យុវវ័យសម័យនេះណាស់​  បច្ចេកវិទ្យា​ទំនើប​ៗ​ទាន់សម័យ​  មនុស្ស​តាមមិនសឹងទាន់ទៅហេីយ៕

+ភូមិ​គ្រឹះ​Kim

ទីត​  ទីត​  ទីត! !
​     សម្លេង​សុីផ្លេឡានទំនេីបមួយគ្រឿងកំពុងបន្លឺឡេីងនៅមុខភូមិគ្រឹះKim យ៉ាងឮតែម្ដង

អ្នក​យាម:  តេីលោកមករកអ្នកណាគេដែរបាទ??

Jungkook: Taeនៅទេលោកពូ(រាងក្រាស់ឆ្លេីយយ៉ាងគួរសមទៅលោកពូអ្នកយាមវិញ)

អ្នក​យាម:​ អរ​  អ្នក​ប្រុស​តូចនៅខាងក្នុងចាំខ្ញុំទៅប្រាប់គាត់ឲ​  លោកចូលទៅខាងក្នុងសិនក៏បានដែរ

Jungkook:​ មិនអីទេ​លោកពូខ្ញុំនៅចាំទីនេះបាន! !

អ្នក​យាម:​ បាទ​ អញ្ចឹង​សូមចាំបន្តិចណា....

លោកពូអ្នក​យាមបានដេីរចូលមកក្នុងភូមិគ្រឹះយ៉ាងធំស្កឹមស្កៃនេះដេីម្បីមកតាមអ្នកប្រុសតូចរបស់គាត់​  ចៃដន្យអីរាងស្ដេីងកំពុងតែដេីរចុះមកតែម្ដងជាមួយអាវសាច់ក្រណាត់ពណ៍ស​ ជាមួយខោខាប៊យរហែកបន្តិចមេីលទៅសាមញ្ញតែមួយឈុតនេះពិតជាស្អាតណាស់ពេលដែលវានៅលេីដងខ្លួនរបស់រាងស្ដេីង

អ្នក​យាម:​ អ្នក​ប្រុស​តូច​បាទ​! ! មានគេមករក

អ្នក​ស្រី​Kim:​ អ្នកណាគេ??

Tae:​ គឺប្រហែល​ជាមិត្ត​ភ័ក្តិ​កូនគេមកដល់ហេីយ​ គេបានបបួលកូនទៅញាំបាយល្ងាចជាមួយគ្នាមួយពេលនឹងណាម៉ាក់

អ្នក​ស្រី​Kim:​ អរ​ ចឹងទៅចុះប្រយ័ត្នប្រយ៉ែងផងណា​ ហេីយឆាប់មកវិញផងនៅយប់ពេកមិនល្អទេកូន! ! (អ្នក​ស្រី​kimផ្ដែផ្ដាំទៅកូនប្រុសតែមួយរបស់គាត់)

Tae:​ បាទ​ អញ្ចឹង​កូន​ទៅសិនហេីយណាម៉ាក់​

អ្នក​ស្រី​Kim:​ ចា​  ទៅចុះកូន! !

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now