ឯងដាច់ចិត្តដាល់មិត្តល្អៗដូចជាយេីងដែរឬអី? ? [part64]

1.1K 88 22
                                    





     ងាកមកមេីលកម្លោះសង្ហារទាំងពីររបស់ពួកយេីងវិញដែលកំពុងតែអង្គុយនៅសាឡុងរងចាំប្រពន្ធទាំងពីរដែលបានចូលទៅជិតមួយម៉ោងហេីយមិនដឹងជាទិញអ្វីខ្លះនោះទេបានជាយូរយ៉ាងនេះនោះតែពួកគេក៏មិនហ៊ានចូលទៅរញ៉េរញ៉ៃក្ដីសុខរបស់ពួកគេដែរបានត្រឹមតែអង្គុយរអ៊ូរតែពីរនាក់ប៉ុណ្ណោះ​

William: អូ៎​! ! នេះលោកJoen មែន​ទេ? ?

(កម្លោះ​សង្ហារជនជាតិបារាំងម្នាក់បានដេីរចេញពីក្នុង office របស់នាយមកប្រទាក់ភ្នែកនឹងរាងក្រាស់ក៏បានចូលមកសួរនាំរាក់ទាក់ព្រោះនាយជាម្ចាស់នៅទីនេះហេីយក៏ធ្លាប់ជាដៃគូរសហការផ្នែកម៉ូតខោអាវជាមួយក្រុមហ៊ុនផលិតខោអាវរបស់រាងក្រាស់ផងដែរ​ ទេីបបានជាពួកគេស្គាល់រាប់អានគ្នាក្នុងនាមជាដៃគូរសហការគ្នាមកទាល់ឥឡូវ)

Jungkook: អូ៎​! ! សួស្តី​ William!​ មិននឹកស្មានថាបានជួបគ្នានៅទីនេះសោះ​  ពិតជាចៃដន្យពិតមែន​! !

(ជុងហ្គុក​ងេីបក្រោកឈរឡេីងចាប់ដៃជាមួយនឹងនាយដោយការគួរសមទៅវិញ​ យ៉ាងណាក៏បានមកជួបគ្នាហេីយមិននឹកស្មានថាមកទិញចំកន្លែងគ្នាឯងសោះ)

William: បាទមែនហេីយ! ! ចុះលោកចនមកត្រូវការទិញអ្វីមែនទេ?

Jungkook: អរ...គឺខ្ញុំ​នាំប្រពន្ធរបស់ខ្ញុំមកទិញរបស់ខ្លះប៉ុណ្ណោះ! ! មិននឹកស្មានថាមកទិញចំកន្លែងគ្នាឯងបែបនេះសោះ...ហាសហា! !

(រាងក្រាស់ប្រាប់ទៅនាយទាំងចង់អស់សំណេីចព្រោះហាងនៅម្ដុំនេះច្រេីនណាស់​ តែបែរជាមាននិស្ស័យមកចំកន្លែងគ្នាឯងបេីដឹងបែបនេះមិនមែនមកអង្គុយចាំមួយកន្លែងបែបនេះទេ​ កុំអីគេត្រូវណាត់គ្នាញាំកាហ្វេពិភាក្សាការងារខ្លះបាត់ហេីយ! )

William: អូ៎​...មែនឬ? ?​ ចឹងតាមសប្បាយចុះណា​ ខ្ញុំ​ត្រូវមានធុរៈបន្ទាន់បន្តិច!! ជួបគ្នាឱកាសក្រោយណា...! !

Jungkook:​ បាទ...អរគុណ​ ជួបគ្នាឱកាសក្រោយ! !

(នាយនិយាយចប់ក៏លូកដៃមកចាប់ជាមួយរាងក្រាស់ម្ដងទៀតទេីបដេីរចេញទៅដោយមានលេខារបស់នាយដេីរអមតាមពីក្រោយ)

Suga:​ ហេតុតែគេ. ស្គាល់តាំងពីកូរ៉េមកដល់បារាំង! !

(សូហ្គា​និយាយឌឺរាងក្រាស់ព្រោះតែទម្លាប់របស់គេបេីមិនបានឌឺគ្នាគឺនៅមិនសុខឡេីយ​ ក៏ដូចដែរនាយនិយាយមែនរាងក្រាស់ស្គាល់សឹងតែទាំងអស់ហេីយម្ចាស់ហាងធំៗនៅកូរ៉េ​ ឥឡូវមកដល់បារាំងហេីយនៅស្គាល់ទៀតមិត្តរបស់គេពិតជាពូកែរាប់ញាតិមែន! )

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now