យេីងមិនអីទេ​ ! ! [part74]

1.1K 84 0
                                    




​ 
MY POV :
​       ជីវិត​ជាអ្នកបង្កេីត​ដំណក់ឈាមតូចមួយដែលបានមកចាប់កំណេីតនៅក្នុងផ្ទៃរបស់ខ្លួន​ ជាមិនមែនជារឿងងាយស្រួលនោះទេ​ គឺពិបាកខ្លាំងណាស់​ ទេីបចាស់បុរាណយកសាច់រឿងនេះទៅចងក្រងប្រៀបធៀបបង្កេីតបានជាពាក្យថា​ (​ ពពោះឆ្លងទន្លេ​ )​ ដែលពាក្យនេះមានន័យជ្រាលជ្រៅខ្លាំងណាស់សម្រាប់ម្ដាយគ្រប់រូប​ នៅពេលដែលបានដឹងដំណឹងដំបូងថាមានទាកមកចាប់កំណេីតក្នុងផ្ទៃរបស់ខ្លួនក៏ត្រេកអរ​ សប្បាយ​ ក្នុងហឫទ័យនៅពេលដែលកូនធ្វេីទុកចាញ់ក៏សុខចិត្តអត់ធ្មត់ទ្រាំឈឺជាតែម្នាក់ឯង​ ។  ខ្លួនមួយតែជីវិតពីរដែលត្រូវពពោះមេីលថែរជីវិតមួយទៀតអស់រយៈពេលប្រាំបួនខែដប់ថ្ងៃ​  ហេីយអ្វីដែលលំបាកខ្លាំងបំផុតប្រៀបដូចជាហែលឆ្លងកាត់ទន្លេសមុទ្រ​សាគរដ៏សែនធំល្វឹងល្វេីយមេីលដាច់កន្ទុយភ្នែកនោះគឺពេលដែលត្រូវខំប្រឹងអស់ពីកាយពីចិត្តយឺតអស់សរសៃសរសូងក្នុងខ្លួនទម្រាំតែអាចជួយចម្លងជីវិតកូនជាទីស្រឡាញ់មកដល់ឃេីញត្រេីយបានឃេីញពន្លឺថ្ងៃនៃពិភពលោកដ៏ស្រស់ស្អាតនេះបាន​  ។  នេះហេីយគឺជារឿងដែលមនុស្សស្រីគ្រប់រូបត្រូវតែជួបនៅពេលដែលនាងរៀបការរួចមានបុត្រមានស្វាមី​ ចុះចម្លែកអីតែក្មេងប្រុសម្នាក់នេះគេអាចបង្កកំណេីតបានដូចជាមនុស្សស្រីធម្មតា​ ដែលរឿងនេះគឺជារឿងដែលចៃដន្យបំផុតក្នុងចំណោមមនុស្សប្រុសតែ0.3%​ប៉ុណ្ណោះនៅលេីពិភពលោកដែលអាចជួបរឿងបែបនេះដូចរាងតូច​ គីម​ ថេហ្យុង​ ។ ព្រោះតែភ័ព្វព្រេងវាសនារបស់រាងតូចដែលបានមកជួបមនុស្សប្រុសដូចជាប្ដីរបស់គេពេលនេះ​ គឺគ្មានអ្នកណាក្រៅពី​ ចន​ ជុងហ្គុក​ ឡេីយ​ ។  ថ្វីត្បិត​តែស្នេហារបស់ពួកគេខុសធម្មជាតិ​ តែធម្មជាតិជាអ្នកបង្កេីតពួកគេមកអោយជួបគ្នាបែបនេះ​ គេថាមនុស្សប្រុសនឹងស្រីជាគូនឹងគ្នា​ តែបេីមនុស្សប្រុសដូចគ្នាស្រឡាញ់គ្នា​វាមានអ្វីខុស​ ? ព្រោះថាធម្មជាតិបង្កេីតភាវៈមានជីវិតទាំងអស់នៅលេីលោកនេះមកគ្មានការកំណត់ពីភេទរបស់ភាវៈណាមួយឡេីយ​ ដូចនេះហេីយយេីងជាភាវៈមានជីវិតដែលសំណាងជាងគេហេីយដែលបានកេីតមកជាមនុស្ស​ ដូចនេះយេីងត្រូវតែរៀនស្រឡាញ់នូវអ្វីដែលយេីងមាន​ ដែលធម្មជាតិផ្ដល់មកអោយយេីង​ ត្រូវចាំថាគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះឡេីយ​ ! ! ។

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now