វាជាការងារប្ដីរបស់ឯង​! ! [part65]

879 88 14
                                    



         មកដល់សណ្ឋាគារវិញ​គូមិត្តភក្ដិទាំងពីរគូ​ នាំគ្នាបែកចូលទៅបន្ទប់រៀងខ្លួនដោយសូហ្គាជាមួយជីមីនចូលទៅបន្ទប់របស់ពួកគេចំណែក​ ថេហ្យុងនឹងជុងហ្គុកចូលមកកាន់បន្ទប់របស់ពួកគេដោយមានLinzyដេីរចូលមកតាមក្រោយព្រោះរាងតូចជាអ្នកចង់ឲមិត្តគេងជាមួយគេ​៕ មកដល់ក្នុងបន្ទប់ភ្លាមរាងតូចជួយរៀបឥវ៉ាន់មិត្តរបស់គេ​រៀបចំទុកដាក់យ៉ាងរៀបរយ​ ហេីយបាននាំគ្នាទៅងូតទឹក​....

​ 15នាទីក្រោយមក

      ក្រោយពីងូតទឹករួចរាល់អស់ហេីយ​ រាងតូចជាមួយមិត្តរបស់គេនាំគ្នាមកអង្គុយលេីពូកដោយរាងតូចកាន់ឡេលាបខ្លួនរបស់គេមកជាមួយរួចរាងតូចដោះអាវគេងយប់ស្ដេីងរហៀររបស់គេចេញហេីយក៏បែរខ្នងហុចដបឡេនោះទៅឲអ្នកជាមិត្ត​ នាងតូចLinzy ឆ្ងល់​ថា​ហេតុអ្វី​បានជារាងតូចដោះអាវចេញហេីយថែមទាំងហុចឡេមកឲគេទៀត​ ?

Tae : នេះ!​លាបឡេនៅខ្នងឲយេីងបន្តិចមក...​!
(ថេហ្យុងនិយាយទៅកាន់មិត្តហាក់ដូចជាធម្មតាតែនាងតូចជាមិត្តនោះសឹងតែ​ ដាក់កមួយដៃឲជាំសាច់ខ្នងសខ្ចីរបស់គេនោះទេ​ ព្រោះសាច់ខ្នងរបស់រាងតូចសរលោងព្រិលម៉ដ្ឋស្អាតជាងគេជាស្រីទៅទៀត​ កាលនៅរៀនវិទ្យាល័យថ្វីត្បិតតែជាមិត្តនឹងគ្នាមែនតែគេមិនដែលបានឃេីញខ្លួនប្រាណរបស់រាងតូចនោះទេ​ នេះជាលេីកទីមួយហេីយ​ ហេីយគេក៏សឹងតែឈាមច្រមុះដែរ)

Linzy : នែ៎​..នេះជាការងាររបស់ Jungkook hyung ទេ​! មិចក៏ឯងមកប្រេីយេីង​ តិចគាត់ដាក់ក្បាលយេីងទៅ! !
(កោតរាងតូចនេះចេះតែប្រេីគេទៅរួច​ អាការងារលាបឡេម៉ាស្សានេះជាការងាររបស់ប្ដីគេទេ​ មកប្រេីគេនឹង​ ស្រួលមិនស្រួលជុងហ្គុកចេញពីបន្ទ​ប់ទឹកមកដេញគេចេញពីបន្ទប់ទឹកក៏ថាបាន​ )

Tae : ហ៊េីយ​ ! ! ជឿយេីងទៅជុងហ្គុកមិនថាអីទេ​...លាបឲយេីងបន្តិចមកណា៎...!

Linzy : អេីៗ​ លាបក៏លាបទៅ​ ម៉ោះ! !
(ខ្ជិលប្រកែកច្រេីននាងតូចក៏អង្គុយខិតខ្លួនទៅជិតរាងតូចហេីយក៏ចាប់ផ្ដេីមបេីកគម្របឡេ​ យកមកលាបលេីខ្នងឲនាយតូច​ )

​ លាបបានតែបន្តិចរាងក្រាស់ក៏ចេញមកពីបន្ទប់ទឹកវិញដោយមានជាប់នៅខោអាវគេងយប់រួចស្រេច​ កន្សែង​ជូតក្បាលរបស់នាយក៏របូតពីដៃព្រោះតែភ្លឹកនឹងទង្វេីរបស់ប្រពន្ធសំណព្វ​ នេះគេមិនចាំទេឬថា​ កាយដ៏សែនស្អាតគ្មានពីរនេះមានតែនាយមួយទេដែលអាចឃេីញនឹងគយគន់បាននោះ​ ហេតុអ្វី​ពេលនេះគេមកដោះអាវឲមិត្តរបស់គេលាបឡេឲទៅវិញ​ ក្រែងនាយជាអ្នកលាបឲគេរាល់យប់មែនទេ​ ?

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now