អូនត្រូវប្រយ័ត្នខ្លួនណា​! ! [part72]

918 81 10
                                    





​       យេីងងាកមកមេីលរាងតូចជីមីនជាមួយរាងក្រាស់ដែលជាសង្សារសំណព្វរបស់គេកំពុងតែអង្គុយញាំបាយពេលល្ងាចជាមួយគ្នាតែពីរនាក់នៅលេីតុវែងមួយដែលពោរពេញទៅដោយម្ហូបអាហារយ៉ាងច្រេីន​ មូលហេតុ​ដែលគេញាំអាហារតែពីរនាក់ព្រោះតែអ្នកផ្ទះរបស់ពួកគេមិននៅនោះទេពួកគាត់បានចេញទៅញាំបាយខាងក្រៅអស់ហេីយ​ នៅឡេីយតែគូស្នេហ៍មួយគូនេះប៉ុណ្ណោះ​ ម៉ាក់ប៉ា​របស់ពួកគេបានបបួលពួកគេទៅញាំអាហារពេលល្ងាចនៅខាងក្រៅដែរ​ តែរាងក្រាស់បានប្រកែកថាមិនអាចទៅបានព្រោះតែរាងតូចមិនទាន់មានកម្លាំងទេីបនាយសុខចិត្តនៅញាំបាយតែពីរនាក់នៅផ្ទះបែបនេះ...

Jimin : Sugaតេីមានរឿងអ្វីកេីតឡេីងនៅហាងរបស់យេីងកាលពីព្រឹកមិញទៅបង​ ?

(​ កំពុងតែអង្គុយចាំបាយសុខៗរាងតូចជីមីនបានលេីកជាសំណួរសួរទៅកាន់នាយដែលជាសង្សារទាំងទឹកមុខឆ្ងល់យ៉ាងខ្លាំង​ )

Suga : អូនដឹងរឿងនេះមកពីណា​ ? ?

(​ សូហ្គា​គេបញ្ចេញទឹកមុខឆ្ងល់បកមកវិញព្រោះតែនាយឆ្ងល់ថារាងតូចដឹងរឿងនេះមកពីណា​ នាយមិនទាន់បានប្រាប់ផងហេីយណាមួយព្រឹកមិញគេមិនបានទៅហាងទៀត​ហេីយទៅដឹងរឿងនេះមកពីណា​ ពីដំបូងនាយគិតថាមិនចង់ប្រាប់រឿងនេះទៅរាងតូចនោះទេព្រោះតែមិនចង់អោយគេមកឈឺក្បាលជាមួយរឿងអត់ប្រយោជន៍ទាំងនេះ​ នាយចង់អោយសំណព្វចិត្តគេសម្រាកយកកម្លាំងអោយបានច្រេីនវិញល្អជាង​  )

Jimin : គឺអូនcallទៅសួរអ្នកចាត់ការនៅហាង​ គាត់ជាអ្នកប្រាប់អូន​...! !

(រាងតូចជីមីននិយាយប្រាប់រាងក្រាស់ថាគេដឹងរឿងនេះមកពីអ្នកណាព្រោះតែកាលពីព្រឹកមិញគេងេីបពីគេងមកមិនឃេីញរាងក្រាស់នៅជាមួយគេក៏សម្រេចចិត្តតេទៅសួរអ្នកចាត់ការនៅក្នុងហាងក្នុងបំណងចង់សួរថារាងក្រាស់បានទៅទីនោះឬអត់ព្រោះថាគេមិនមានកម្លាំងងេីបទៅហាងនោះទេ​ ហេីយអ្នកចាត់ការក៏ប្រាប់មកគេវិញថារាងក្រាស់នៅហាងតែនៅហាងមានរឿងច្របូកច្របល់តែមិនប្រាប់បានគ្រប់ជ្រុងជ្រោយនោះទេ​ ទេីបរាងតូចសម្រេចចិត្តសួររាងក្រាស់ពេលនេះដោយខ្លួនឯងផ្ទាល់​ )

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now