ឯងនឹងមានវិប្បដិសារីបេីឯងហ៊ានធ្វេី! ! [​part66]

949 78 0
                                    




+ប្រទេស​បារាំង​

​ នាទីនាឡិកានៅកណ្ដាលប្រទេសបារាំងពេលនេះកំពុងតែដេីរទៅមុខបន្តឮសូរតែ​ ពឹកៗៗៗ​ តែម្ដងហេីយព្រោះថាពេលព្រឹកថ្ងៃថ្មីកំពុងតែឈានមកដល់.....
​ ព្រឹក​ព្រលឹម​ថ្ងៃ​ថ្មីព្រះអាទិត្យរះឡេីងបញ្ចេញពន្លឺពណ៌មាសចិញ្ចាចចិញ្ចាំងពេញផ្ទៃលោកា​ ថ្វីត្បិត​តែ​មេឃស្រឡះមានថ្ងៃរះពិតមែន​ តែខ្យល់ត្រជាក់​បានធ្លាក់មកជ្រាបចូលតាមគ្រប់សន្លឹកនៃស្លឹកឈេីបង្កេីតជាការរង្គោះរង្គេីរបក់បោកមែកធាងរបស់ធម្មជាតិទាំងឡាយ​ ដែលបង្ហាញឲឃេីញថាសម្រស់នៃធម្មជាតិពិតជាអស្ចារ្យដែលមនុស្សគ្រប់គ្នាមិនដែលកត់សម្គាល់​ ៕ នេះជាថ្ងៃចុងក្រោយនៃដំណេីរកម្សាន្តរបស់ពួកគេហេីយ​ ពួកគេមកលេងទឹកដីប្រទេសបារាំងនេះអស់រយៈកាលប្រាំមួយថ្ងៃហេីយនៅសល់តែមួយថ្ងៃទៀតចុងក្រោយទៀតនេះគម្រប់មួយអាទិត្យ​ ៕​
​ នៅសណ្ឋាគារផ្កាយប្រាំពីរដែលពួកគេកំពុងតែស្នាក់នៅនេះ​ មានភាពអ៊ូអរខ្លាំងណាស់ព្រោះថា​ ទាំងភ្ញៀវទាំងបុគ្គលិកទាំងអស់កំពុងតែជុំនុំគ្នានៅកន្លែងភោជនីយដ្ឋានដេីម្បីស្រស់ស្រូបអាហារពេលព្រឹកព្រោះពេលនេះនៅប្រទេសបារាំងម៉ោង​ 9:30​ នាទីព្រឹក​ទៅហេីយ​ ៕​ រាងក្រាស់ដែលជាមិត្តភក្ដិទាំងពីរកំពុងតែអង្គុយនៅក្នុងបន្ទប់មួយដោយដាច់ដោយឡែកពីគេមិនមែ​ននៅកន្លែងបូហ្វេ​ ពេលព្រឹកដូចភ្ញៀវផ្សេងនោះទេព្រោះនាយបានកក់បន្ទប់ពិសេសចង់ញាំជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ​៕​នាយចាំប្រពន្ធសំណព្វទាំងពីរធ្វេីខ្លួននៅមិនទាន់ចុះមកនៅឡេីយទេ​ កាលពីព្រឹកមិញគ្រាន់តែបេីកភ្នែកមកភ្លាមរាងតូចជីមីនក៏មកដល់មុខបន្ទប់របស់រាងតូចថេហ្យុងតែម្ដង​ កាលបេីបានបែបនេះហេីយ​ ថេហ្យុងក៏ប្រញាប់ដេញប្ដីឲចុះទៅចាំនៅខាងក្រោមមុនព្រោះគេចង់នៅធ្វេីខ្លួនជាមួយមិត្តបានបីនាក់​ ព្រោះថាវាងាយស្រួលជាងឲប្ដីធ្វេីខ្លួនឲ​ បេីហ៊ានតែឲរាងក្រាស់ធ្វេីខ្លួនឲ​ប្រាកដជាដូចក្រមុំចូលម្លប់មិនខានទេ​ ។

+20នាទីក្រោយមក

Jungkook : ហេតុអីក៏ថេយ៍​ យូរ​បែបនេះ​ ? នេះជិតកន្លះម៉ោងហេីយណា​ ?
ឯងជួយគិតយេីងមេីលអាស្លេក​ ! គិតចុចតែទូរស័ព្ទនឹងហេីយឯង​ ! !
(ជុងហ្គុក​អង្គុយរអ៊ូរដោយសារតែចាំប្រពន្ធយូរពេក​ ថាឲចាំតែបន្តិចតែនេះជិតកន្លះម៉ោងទៅហេីយ​ គេចាំឡេីងអន្ទះសារពេញខ្លួនហេីយ​ បេីនិយាយជាមួយអាមិត្តហេងស៊យនេះវិញ​ ដូចនិយាយដាក់មុខកញ្ចក់ម្នាក់ឯងចឹង​ ឈ្ងោក​ចុច​តែទូរស័ព្ទមិនគិតថាគេកំពុងតែនិយាយជាមួយនោះទេ​ )

🎤Concert ផ្ដេីមស្នេហ៍🎤Wo Geschichten leben. Entdecke jetzt