[part29] ទុកប្រពន្ធចោលចឹងតិចអាណាយកបាត់! !

2.3K 149 6
                                    



      រាងតូចបានអូសដៃរាងក្រាស់មកដល់ក្រៅហេីយក៏សួរទៅរាងក្រាស់...

Tae: នេះ...​ពួកគេថេីបគ្នាមែនឬJungអូនមិនចង់ជឿទេ​! ! ហេតុអីក៏ពួកគេថេីបគ្នាបាន​ ឬមួយ..ក៏Suga Hyungសារភាពស្នេហ៍ទៅជីមីនហេីយជីមីនព្រមហេីយក៏ថេីបគ្នាដូចក្នុងរឿងប្រលោមលោកដែលតួប្រុសសុំតួស្រីធ្វេីសង្សារ​   អូយ..មិនចង់គិតទេអៀនណាស់! ! (រាងតូចឈររៀបរាប់អោយរាងក្រាស់ស្ដាប់ព្រមទាំងធ្វេីកាយវិការម្នាក់ឯងហេីយតាំងអៀនតែឯង​ មិនយល់ពីគាត់ម៉ង🥴)

Jungkook: អឹម! ! ប្រហែលជាចឹងហេីយ​(រាងក្រាស់ខ្ជិលនិយាយច្រេីនក៏ចេះតែអឺ​ អេីទៅព្រោះគេមិនដឹងនិយាយអី​ បេីពួកគេស្រឡាញ់គ្នាក៏ល្អហេីយ)

Tae: នេះ...​អូនខំរៀបរាប់ផង​ កាយវិការ​ផងហត់ចង់ស្លាប់បងតបមកវិញតែប៉ុណ្ណឹងទេ! !

Jungkook: ហេីយអ្នកណាឲអូនរៀបរាប់! ! ! បងចូលទៅក្នុងវិញហេីយ! ! (មួយម៉ាត់​យ៉ាងមានន័យពីនាយជាសង្សារ​ ហេីយនាយក៏ដេីរទៅក្នុងមុនរាងតូចបាត់​)

Tae: អាយ! ! ចាំមេីលណា​ កុំសង្ឃឹមថាបានប៉ះឲសោះ​ អាកញ្ចាស់! ! (រាងតូចសង្រ្គឺតធ្មេញក្ដៅឡេីងចង់ចេញផ្សែងតាមត្រចៀក​ ឥឡូវនេះហ៊ាននិយាយដាក់គេដល់ថ្នាក់នេះផងឬ​ គិតទៅដូចគេនិយាយមែនស្រឡាញ់ដំបូងសូម្បីផោមក៏ហិតអស់ដែរតែយូរៗទៅហ៊ានសម្ដីថ្លោសដាក់គេផងហេស​ រាងតូចគិតតែឯងក្ដៅតែឯង​ គ្រាន់​តែ​គេថាឲប៉ុណ្ណឹងសោះគិតឡេីងវែងឆ្ងាយដូចចង្វាយនំបញ្ចុកហេីយកូនខ្ញុំ🤣)

SKIP

        ងាកមកមេីលពីរនាក់នេះវិញកំពុងតែអង្គុុយអៀនរៀងខ្លួនហេីយព្រោះមិនដឹងថាមុននឹងគេធ្វេីបែបនឹងបានយ៉ាងមិចទេ​ បេីគិតទៅពិតជាខ្មាសខ្លួនឯងណាស់​ហេីយទៅស៊យអីមានអាមិត្តឆ្កួតនោះចូលមកឃេីញទៀត! !

Jimin: នែ...​ហេីយសេីចអីសេីចម្ល៉េះ​ បេីមិនឈប់សេីចទេខ្ញុំហែកមាត់លោកមិនខានទេ! ! (Jiminសម្លក់រាងក្រាស់ចង់ជ្រុះគ្រាប់ភ្នែកហេីយព្រោះអាបុិនឹងអង្គុយសេីចគេមិនឈប់សោះមិនដឹងជាសេីចស្អីទេ! ! )

Suga: អា​ អា​ ឈប់សេីចក៏បាន​ ប្រញាប់តែខឹង​ (រាងក្រាស់តបទៅវិញទាំងទឹកមុខច្រឡឺម)

Jimin: ឆេីស! !

Jungkook: ឯងយ៉ាងមិចហេីយអាស្លេក! ! (ជុងហ្គុកបេីកទ្វារចូលមកសារជាថ្មី​ ហេីយក៏សួរទៅមិត្ត)

Suga: មកវិញហេីយហេស!  យេីងមិនអីទេគ្រាន់ច្រេីនហេីយ! !

Jimin: ចុះឯណា​Tae ទៅhyung ? ? (ជីមីនលេីកចិញ្ចេីមសួរទៅរាងក្រាស់ព្រោះឃេីញចេញទៅទាំងពីរតែមិចក៏មកវិញតែមួយចឹង? ? )

Jungkook: អរ​  គេនៅខាងក្រៅបន្តិចទៀតមកហេីយ! !

Suga: ទុកប្រពន្ធចោលចឹងតិចអាណាយកទៅបាត់ទៅវេីយ​ !!

Jungkook: អេី​ មែនហេីយ​មិចក៏យេីងចេះភ្លេចទៅកេីត​ ចឹងយេីងទៅរកគេហេីយណា! !

Suga: អឺ​ ទៅចុះ​សំណាងល្អពួកម៉ាក! !

​     រាងក្រាស់ក៏ប្រញាប់រត់មករករាងតូចនៅកន្លែងដែលគេឈរមុននឹងតែមិនឃេីញទេ​  គេក៏ចាប់ផ្ដេីមបុកពោះភ័យបណ្ដេីរៗហេីយ​ គេរកសព្វកន្លែងហេីយនៅក្នុងមន្ទីរពេទ្យតែមិនឃេីញឡេីយ

Jungkook: តេីមានឃេីញក្មេងប្រុសរាងតូច​ ស​ មុខមាត់ដៃជេីងដូចមនុស្សស្រី​ ដេីរកាត់នេះទេ? ? (រាងក្រាស់រត់មកសួរគិលានុបដ្ឋាយិកានៅខាងក្រោម)

គិលានុបដ្ឋាយិកា​:​ អត់ទោសផងលោក​ ខ្ញុំឃេីញគេចេញទៅជាមួយមនុស្សប្រុសម្នាក់មុននេះបាត់ទៅហេីយ! !

Jungkook :​ បាទមិនអីទេ​ អរគុណ​ច្រើន​ហេីយ! ! មនុស្ស​ប្រុស​ហេស​ តេីវាជាអ្នកណា(ចុងប្រយោគនាយក្នុងចិត្តហេីយក៏បញ្ចេញក្រសែរភ្នែកយ៉ាងឃោរឃៅមកតែម្ដង​ គេពិតជាក្ដៅណាស់ពេលដែលឮមនុស្សជាទីស្រឡាញ់ត្រូវអ្នកផ្សេងចង់ដណ្ដេីមពីគេបែបនេះ! ! )

To be continued
Love you'll so much 😘💗
Pls vote and cmt guys 🙏🏻
Or if you have any questions you also can ask me I'll reply 😊💜

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now