អូនចង់ទៅ Tower Tour Eiffel!! [part58]

1.2K 108 6
                                    



+ភោជនីយដ្ឋាន​

​     ការរៀបចំ​ខ្លួនរបស់ពួកគេបានរួចរាល់​ កម្លោះ​សង្ហារទាំងបួនអ្នកបណ្ដេីរគ្នាម្នាក់មួយគូរៗ​  នាំគ្នាចុះមកភោជនីយដ្ឋានដ៏ធំប្រចាំសណ្ឋាគារលំដាប់ផ្កាយប្រាំពីរមួយនេះដែលមានការរៀបចំតុបតែងយ៉ាងប្រណីតសមនឹងតម្លៃដែលមានសុទ្ធតែលំដាប់អភិជនចូលមកស្នាក់នៅសណ្ឋាគារមួយនេះ​ ៕​ នៅក្នុងបន្ទប់អាហារពេលល្ងាចធំទូលាយមានតុវែងមួយដែលមានរៀចចំម្ហូបអាហារជាច្រេីនប្រភេទសុទ្ធតែម្ហូបប្រចាំហាងនេះ​ មានស្រាក្រហមពីរដបកែវចំនួនបួន​ អមដោយផ្កាកុឡាបក្រហមមួយថូនៅចំកណ្ដាលតុ​ មេីលទៅគឺពិតជាហាយសូ​សមនឹងឋានៈរបស់ពួកគេពិតមែន៕​ អ្នករត់តុនៅទីនេះគ្រាន់តែពួកគេដេីរចូលមកដល់ភ្លាមក៏នាំគ្នាស្ទុះមករួសរាយរាក់ទាក់ដាក់ពួកគេយ៉ាងគួរសមធ្វេីឲពួកគេដែលជាភ្ញៀវពិតជាមានអារម្មណ៍ថាកក់ក្ដៅនឹងមានកិត្តិយសខ្លាំងណាស់​

Jungkook: អ្នកទាំងអស់គ្នាចេញទៅវិញចុះ! ! នៅទីនេះខ្ញុំអាចចាត់ចែងបាន...! ! (បន្ទាប់​ពីបានចូលអង្គុយក្នុងកៅអីស្រួលបួលហេីយ​ Jungkook គេក៏ប្រាប់ទៅអ្នកចាំបម្រេីទាំងនោះឲចេញទៅវិញចុះព្រោះគេចង់មានពេលវេលាជាលក្ខណៈឯកជនមិនចង់មានគេមករញ៉េរញ៉ៃចាំឈរបម្រេីឆ្វេងស្ដាំនោះទេ​ គេមិនទម្លាប់! ! )

បាទ/ចាស​ (និយាយចប់ពួកគេក៏នាំគ្នាដេីរចេញទៅវិញអស់តាមដែលរាងក្រាស់បានប្រាប់ព្រោះពួកគេមិនអាចធ្វេីឲភ្ញៀវទាស់ចិត្តបានទេជាពិសេសJoen Jungkook ម្នាក់នេះ)

Jimin: ខ្ញុំ​គិតថា​ម្ហូប​ទាំងនេះពិតជាច្រេីនខ្លាំងណាស់hyung...ញាំមិចនឹងអស់ទៅ! ! (Jiminនិយាយឡេីងទាំងភ្នែកនៅរេចុះរេឡេីងមេីលទៅម្ហូបដែលរៀបដង្ហែរគ្នានៅលេីតុយ៉ាងវែងនោះ​ វាពិតជាច្រេីនខ្លាំងណាស់សឹងតែស្មេីរគេញាំប្រាំថ្ងៃទៅហេីយ)

Jungkook: ញាំទៅ! ! អស់មិនអស់ក៏តាមនឹងទៅ...វាមិនអស់ប៉ុន្មានទេ! ! (កម្លោះ​សង្ហារត្រកូលចន​ ម្នាក់នេះនិយាយបកទៅរាងតូចជីមីនទាំងមិនព្រឺរោមអីបន្តិចសោះ​ មេីលនិយាយសោះសុទ្ធតែវាមិនអស់ប៉ុន្មានទេ​ និយាយឲត្រង់ទៅ​ គ្រាន់តែថ្លៃស្នាក់នៅសណ្ឋាគារនេះមួយអាទិត្យគេរកបីខែមិនក៏គ្រប់ផង​ នៅមកដល់អាហារមួយពេលនេះទៀតស្មេីរនឹងប្រាក់ដែលគេរកបានមួយខែឯណោះ​ ហេីយមកនិយាយស្រួលៗបែបនេះគេនេះវាស្ដាយលុយជំនួស)

🎤Concert ផ្ដេីមស្នេហ៍🎤Donde viven las historias. Descúbrelo ahora