នេះបានគេហៅថាប្ដីល្អ! ! [part57]

1.1K 106 6
                                    



+10ម៉ោងក្រោយមក

ការធ្វើ​ដំណើរ​ប្រព្រឹត្ត​ទៅអស់រយៈពេល​ជាយូរ​ ទីបំផុត​ពួកគេក៏មកដល់ទឹកដីប្រទេសបារាំង​ដែលជាទឹកដីមហាសាលនៅក្នុងសហព័ន្ធអឺរ៉ុបដែលនរណាៗសុទ្ធតែប្រាថ្នាចង់មកទីនេះ​៕
​ នៅពេលយន្តហោះរៀបនឹងបន្ទាបខ្លួនសន្សឹមចុះមកលេីផ្ទៃដីប្រទេសបារាំង​ នារីអូតេសដែលត្រូវបម្រេីការនៅទីនេះក៏បានប្រកាសឡេីងផ្ដល់ដំណឹងដល់អ្នកដំណេីរគ្រប់រូបឲត្រៀមខ្លួនព្រោះយន្ដហោះកំពុងតែជិតចុះចតហេីយ​ ពួកអ្នកដំណេីរក៏បានត្រៀមខ្លួនតាមគេរួចរាល់សម្រាប់ការចុះចតមួយនេះ​ យន្តហោះ​ក៏បានចាប់ផ្ដេីមសំយ៉ុងចុះមកលេីផ្ទៃដីដោយសុវត្ថិភាព៕​
​ បន្ទាប់​ពី​ចុះពីលេីយន្តហោះមករាងក្រាស់JungkookនិងSugaបានស្ម័គ្រចិត្តទៅយកវ៉ាលីនឹងឥវ៉ាន់របស់ពួកគេដោយឲរាងតូចទាំងពីរនៅអង្គុយចាំពួកគេយ៉ាងស្រួុលមិនឲធ្វេីអ្វីនោះទេ​

​ ​ ក្រោយពីបានរបស់របរសព្វគ្រប់ហេីយពួកគេក៏បានធ្វេីដំណេីរចាកចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារលំដាប់ផ្កាយប្រាំពីរដែលរាងក្រាស់បានរៀបចំទុកសម្រាប់ការស្នាក់នៅរបស់ពួកគេក្នុងកំឡុងពេលធ្វេីដំណេីរកម្សាន្តមួយនេះ៕​ គ្រាន់តែមកដល់កន្លែងសម្រាកភ្លាមពួកគេក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួនដេីម្បីទៅសម្រាកនឹងរៀបចំខ្លួនសម្រាប់អាហារពេលល្ងាច​  មកដល់បន្ទប់គេងរបស់គេភ្លាមរាងតូចក៏ទម្រេតខ្លួនយឺតៗទៅលេីពូកទន់ល្មេីយមួយនោះភ្លាមព្រោះតែភាពនឿយហត់​ មិនហត់បានយ៉ាងមិចបេីត្រូវជិះយន្តហោះរហូតទៅដល់ដប់ម៉ោងឯណោះ​ហេីយចំពេលគេកំពុងមានបេប៊ីទៀតគឺប្រាកដជាហត់ខ្លាំងមិនខាន....! !

​Tae: ហឹម...ស្រួលខ្លួន​ខ្លាំងណាស់​! ! (Taehyung គេក្រហឹមដេីមក​ បន្តិច​មុននឹងរមៀលទៅឆ្វេងទៅស្ដាំព្រោះតែពូកទន់ល្អនឹងគេងស្រួលខ្លួនខ្លាំងណាស់)​

Jungkook: អូនហត់ខ្លាំងមែនទេថេយ៍? ? (មេីលទៅសំណព្វចិត្តគេដូចជាហត់ខ្លាំងពេកទេីបនាយសង្ហារចោទជាសំណួរសួរទៅគេក្រែងគេមិនស្រួលក្នុងខ្លួនព្រោះត្រូវអង្គុយក្នុងយន្តហោះរាប់ម៉ោងមកហេីយ)

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now