[part38] យេីងមិនចង់ស្ដាប់! !

2.1K 140 2
                                    



+ភូមិ​គ្រឹះ​Kim

ថ្ងៃ​ថ្មី​បានចូលមកដល់តែវាហាក់គ្មានអ្វីប្រសេីរឡេីងសោះសម្រាប់រាងតូច​ ប៉ុន្មាន​ថ្ងៃ​មកនេះគេស្រកសាច់ខ្លាំងណាស់ព្រោះគេញាំបាយតិចតួចហេីយមិនទៀងពេលទៀត​ ទោះម៉ាក់គេខំលួងយ៉ាងណាក៏គេមិនញាំដែរ​ ជាហេតុដែលធ្វេីឲអ្នកជាម្ដាយកង្វល់ចិត្តយ៉ាងខ្លាំង​៕​ រាងតូចដេីរចុះមកមួយៗតាមកាំជណ្ដេីរហាក់គ្មានកម្លាំងក្នុងខ្លួនសោះ​ ទឹកមុខក៏មិនរីកទៀត​

អ្នកស្រី​Kim: ចុះមកហេីយហេសកូន! ! មកញាំស៊ុបមកម៉ាក់ឲគេរម្ងាស់ស៊ុបក្ដៅៗមកឲហេីយ...! ! (គាត់កាន់ចានស៊ុបមកដាក់លេីតុទុកឲរាងតូចញាំ)

Tae: ខ្ញុំ​មិនឃ្លានទេម៉ាក់​! ! ម៉ាក់ញាំមុនចុះ...! ! (ឃ្លានេះជាឃ្លាដែលគេតែងតែឆ្លេីយនៅពេលដែលម៉ាក់គេសួរសំណួរនេះ! ! )

អ្នកស្រី​Kim: ទោះមិនឃ្លានក៏ត្រូវតែញាំដែរណាកូន​ បេីមិនញាំប្រយ័ត្នឈឺក្រពះទៅណា​ មកញាំតែបន្តិចក៏បានដែរណា! ! (ម៉ាក់របស់គេតែងតែអង្វរគេឲញាំបាយបែបនេះរាល់ពេលបេីមិនអញ្ចឹងទេគេប្រាកដជាមិនញាំដាច់ខាត! ! )

Tae: ខ្ញុំ​ញាំក៏បានដែរ! ! កូនសុំទោសដែលធ្វេីឲម៉ាក់ពិបាក​ (រាងតូចមានអារម្មណ៍ថាខុសនៅពេលដែលត្រូវឲម៉ាក់របស់តាមអង្វរពេលញាំបាយម្ដងៗ​ )

អ្នកស្រី​Kim:​ មិនអីទេ​កូន! ! ម៉ាក់យល់អារម្មណ៍កូនណា! ! ឆាប់ញាំទៅណាប្រយ័ត្នត្រជាក់អស់លែងឆ្ងាញ់ទៅ...!

Tae: បាទម៉ាក់! ! (រាងតូចឆ្លេីយទាំងមុខមិនរីកហេីយក៏ចាប់ផ្ដេីមញាំស៊ុបរបស់គេ)

ពូDim : អ្នកស្រី​មានភ្ញៀវមករក! !​ (ពូdimដែលជាពូសន្តិសុខប្រចាំភូមិគ្រឹះគីមចូលមកផ្ដល់ដំណឹងដល់អ្នកស្រីគីមគ្រប់ពេលដែលមានអ្នកផ្សេងចូលមកក្រៅពីអ្នកក្នុងគ្រួសារគីម)

អ្នកស្រី​Kim: ឲគេចូលមក​  ហេីយចេន​ចាំយកទឹកមកចាំទទួលភ្ញៀវផង! !

បាទ/ចាស​

Jimin: ជម្រាប​សួរ​អ៊ុំស្រី​!!  សួស្ដី​Tae!!  (បន្តិចក្រោយមកជីមីនក៏ចូលមកដល់សំពះជម្រាបសួរទៅអ្នកស្រីគីម)

អ្នកស្រី​Kim:​ អ៉ាវ! ! ជាជីមីនទេអី​ មកតាំងពីពេលណានឹង​ ម៉ោះមកញាំបាយជាមួយគ្នាមកក្មួយ! !

Jimin: បាទ​! ! មិនអីទេអ្នកមីងខ្ញុំញាំរួច​ហេីយ​ អ្នកមីងពិសារតាមសម្រួលចុះ! !

អ្នកស្រី​Kim: ចាស​! ក្មួយ​ ហេីយក្មួយមកមានការអីមែនទេ? ?

Jimin: គឺខ្ញុំមកលេងTaehyungធម្មតានឹងណាអ្នកមីង! !

អ្នកស្រីKim: ចា៎​! ! ចឹងនិយាយគ្នាចុះមីងទៅសិនហេីយណា​ តាមសម្រួលចុះ! ! (ថាហេីយគាត់ក៏ចេញទៅបាត់ព្រោះគាត់ឆ្អែតហេីយណាមួយគាត់មិនចង់រំខានពួកគេនិយាយគ្នាផង​ នៅសល់តែរាងតូចទាំងពីរនៅអង្គុយមេីលមុខគ្នា)

Tae: ឯងមករកយេីងមានការអីមែនទេ? ?

Jimin: អឺ! ! គឺ​...គឺយេីងចង់និយាយពីរឿងឯងជាមួយJungkook Hyungនឹងណា! !

Tae: មិនបាច់មកនិយាយឲគេទេ! ! យេីងមិនចង់ស្ដាប់! ! (រាងតូចបិះនឹងងេីបចេញទៅហេីយតែត្រូវជីមីនចាប់ដៃគេជាប់)

To be continued
Love you'll so much 🙆‍♂️💗
Pls vote and cmt guys🥺💗

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now