មិនមែនរវល់ធ្វេីអីជាមួយប្ដីណាហី..! ! [part59]

1.1K 82 14
                                    



+ថ្ងៃបន្ទាប់​

​      ថ្ងៃនេះ​ជាថ្ងៃទីពីរហេីយដែលពួកគេមកដល់ទឹកដីប្រទេសបារាំង​ ការស្នាក់នៅ​របស់ពួកគេគឺពិតជាល្អខ្លាំងណាស់នៅទីនេះ​ ព្រោះខាងសណ្ឋាគារ​ ទទួលរាក់ទាក់បម្រេី​ សេវាកម្មបានល្អខ្លាំងណាស់ធ្វេីឲអ្នកដែលមកស្នាក់នៅទីនេះមិនខកបំណងពិតមែន​ ៕​ គូស្នេហ៍​មួយ​គូរដែលកំពុងតែគេងឱបគ្នានៅលេីគ្រែគេងមួយដ៏ធំទូលាយ​ បេីនិយាយពីការតុបតែងនៅក្នុងបន្ទប់នេះវិញគឺមិនខុសពីក្នុងវាំងនោះទេ​ អ្វីៗ​សុទ្ធ​សឹងតែជាមាស​ ការដេគ័រនៅនេះគឺមិនខុសពីតម្លៃទាល់តែសោះ គឺចំណាយលុយទៅមិនស្ដាយនោះទេ​ពិតជាគួរឲស្ញេីចសរសេីរទៅដល់ម្ចាស់សណ្ឋាគារនេះខ្លាំងណាស់៕​ ចំណែកឯរាងសង្ហារដែលកំពុងតែគេងត្រកងកាយតូចមួយនោះនៅជាប់ទ្រូងក៏បានបេីកភ្នែកប្រិបៗឡេីងអោយស៊ាំនឹងពន្លឺព្រះអាទិត្យដែលកំពុងតែចាំងចូលតាមបង្អួចយ៉ាងចែងចាំងនោះ​ ក្រោយពីស្វាងនឹងពន្លឺថ្ងៃហេីយនាយក៏ងេីបអង្គុយឡេីងញីភ្នែកបន្តិច​ ហេីយក៏ចុះពីលេីគ្រែធ្វេីដំណេីរចូលទៅបន្ទប់ទឹកដេីម្បីដោះទុកដោះទាល់​  រួចរាល់ហេីយនាយក៏ដេីរចេញមកវិញបន្តឡេីងមកលេីគ្រែវិញ​ មុននឹងសសៀរខ្លួនយឺតៗចូលទៅចិត្តសំណព្វចិត្តរបស់​គេ​ ហេីយឱនទៅថេីបមាត់តូចច្រមិចមួយនោះយ៉ាងយូរទេីបព្រមដកមាត់ចេញមកវិញ​  អ្នកដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់នោះបន្ទាប់ពីត្រូវអ្នកខាងលេីថេីបដូច្នេះម្ចាស់សមីខ្លួន​ បានភ្ញាក់ឡេីង​ បេីកភ្នែកភ្លឹសៗសម្លឹងមករាងក្រាស់យ៉ាងគួរឲស្រឡាញ់​  ធ្វេីឲអ្នកដែលកំពុងអង្គុយគយគន់នេះអត់សឹងមិនបាន.....

Jungkook: ហេតុអីក៏ប្រពន្ធបងគួរឲស្រឡាញ់យ៉ាងនេះ​ ហាស៎...? ? (ជុងហ្គុក​យកដៃទៅទាញថ្ពាល់របស់រាងតូចចង់យៀរទៅហេីយព្រោះតែខ្នាញ់នឹងមុខដ៏គួរឲស្រឡាញ់មួយនោះ​ សូម្បី​តែ​ពេលខឹងក៏នៅតែCuteដែរ​ មិនជាមនុស្សម៉ាកស្អីស្អាតគ្រប់ពេលចឹង)

Tae: ឈឺ....ឈឺណាស់​! ! (រាងតូចថេហ្យុង​ ក្រោយពីត្រូវគេចាប់ក្រញិចបែបនេះក៏បានត្អូញឡេីង​ ព្រោះតែរាងក្រាស់ចាប់ទាញគេសឹងតែដាច់ថ្ពាល់ទៅហេីយ​ មិនឈឺបានយ៉ាងមិចនេះសាច់មនុស្សណា​ មិនមែនតុក្កតាដែលមិនចេះឈឺនោះទេ)

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now