មករកសង្សារយេីងធ្វេីអ្វី​ ! ! [part70]

965 89 8
                                    





+Yoonminកាហ្វេ​

​ ហាង​កាហ្វេ​ល្បីមួយកន្លែងដែលស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូលពេលនេះកំពុងតែមានមនុស្សច្រេីនកុះករខ្លាំងណាស់ដូចសព្វដង​ ហាងកាហ្វេ​មួយនេះអ្នកណាដែលថាមិនធ្លាប់ចូលនោះ​ ? ទាំងរសជាតិកាហ្វេ​ ទាំងអនាម័យ​ ទាំងហេដ្ឋារចនាសម្ព័ន្ធរបស់ហាង​ មេីលទៅគឺពិតជាទាន់សម័យទាក់ភ្នែកដល់ភ្ញៀវដែលបានធ្វេីដំណេីរកាត់តាមដងផ្លូវនេះអោយចង់តែចូលមកសាកភ្លក់រសជាតិតែ​ម្ដង​ ។ មួយវិញទៀត​នោះគឺម្ចាស់ហាងនេះតែម្ដងគឺ​ គ្មាមនរណាក្រៅពីរាងតូច​ ផាក​ ជីមីន​ នេះទេ​ ទោះបីគេជាម្ចាស់ហាងពិតមែនតែគេមិនដែលប្រកាន់ឫក​ ប្រកាន់ពារ​ អីនោះទេ​ នាយតូចតែងតែផ្ដល់នូវស្នាមញញឹម​ ជាមួយនឹងពាក្យសម្ដីល្អៗទៅដល់បុគ្គលិក​ ក៏ដូចជាភ្ញៀវទាំងអស់ដែលបានចូលមកហាងរបស់គេ​ ជាហេតុ​នាំអោយមានកម្លោះៗ​ ក្មេងចាស់​ នាំគ្នាមករោមចោមចង់មេីលចង់ស្គាល់រាងតូចម្នាក់នេះ​ ចំណែកឯរាងក្រាស់ដែលត្រូវជាសង្សាររបស់គេវិញអង្គុយចាំតែប្រដៅពួកប្រុសៗដែលតាមមេីលសង្សាររបស់នាយនោះទេ​ យ៉ាប់ណាស់មានសង្សារស្អាតសម្បូរតែអ្នកចង់ដណ្ដេីម​ ​ទាស់ត្រង់តែរាងតូចកាចឆ្នាស់តែជាមួយនាយ​ បេីជាមួយអ្នកផ្សេងប្រៀបដូចជាកូនទន្សាយយ៉ាងចឹង​ ។

Man : ថ្ងៃនេះម្ចាស់ហាងទៅណា​ ហេតុអ្វី​បានជាមិនឃេីញមកលក់​ ?

(​ កម្លោះរាងខ្ពស់ស្រឡះម្នាក់ដេីរចូលមកក្នុងហាងសម្ដៅមកសួរទៅកាន់បុគ្គលិករបស់រាងតូច​ សួររករាងតូចថាហេតុអ្វីបានជាបាត់មិនឃេីញគេមកលក់ដោយខ្លួនឯងផ្ទាល់ថ្ងៃនេះ​ )​

Staff : អត់ទោសលោក​ ! អ្នកប្រុសតូចគាត់មិនបានមកលក់មួយអាទិត្យហេីយព្រោះគាត់ទៅលេងប្រទេសបារាំងទេីបតែត្រឡប់មកវិញ​ហេីយគាត់ចង់សម្រាក​ ! បេីលោកចង់កម្មង់អ្វីអាចកម្មង់ជាមួយខ្ញុំបាន​ !

(​ អ្នកជាបុគ្គលិករបស់រាងតូចបានរៀបរាប់ប្រាប់ទៅនាយ​ ដោយគិតថានាយជាភ្ញៀវទេីបមិនចង់ខ្វះការគួរសម​ ! រាងតូចបានប្រគល់ការងារនេះឲទៅអ្នកគ្រប់គ្រងនៅទីនេះចាត់ការអស់មួយអាទិត្យមកហេីយ​ ទេីបតែមកដល់យប់មិញ​ មិនដឹងថាថ្ងៃនេះងេីបមកមេីលហាងកេីតឬអត់ទេព្រោះមេីលទៅម្សិលមិញដូចជាអស់កម្លាំងខ្លាំងណាស់​ )

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now