កូនរបស់ខ្ញុំ? ? [part68]

1.2K 90 4
                                    




+ថ្ងៃទី7នៅប្រទេស​បារាំង

​    គិតទៅ​ ពេលវេលា​ពិតជាដេីរលឿនខ្លាំងណាស់ទេីបតែព្រឹកអម្បិញមិញ​ ឥឡូវនេះក៏ដល់ពេលដែលព្រះអាទិត្យត្រូវចូលទៅសម្រាក​ ជំនួសវិញដោយព្រះចន្ទដែលមានកាតព្វកិច្ចត្រូវបំភ្លឺពេលរាត្រី​ទៀតហេីយ​ ពន្លឺតិចៗពព្រឹមតែអាចធ្វេីឲផ្ទៃលោកាភ្លឺស្រស់បំព្រងបាន​ មនុស្សលោកឆ្វែងឆ្វាចពេញទីក្រុង​ ព្រោះតែពួកគេចង់សម្រាកលំហែរខួរក្បាលខ្លះ​ ធ្វេីការតាំងពីព្រឹកទល់ល្ងាចគឺពិតណាស់ប្រាកដជាស្ត្រេស​ ចឹងហេីយទេីបយេីងត្រូវតែមានការដេីរលេងចេញមកខាងក្រៅមេីលគេមេីលឯង​ ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​ ហិតក្លិនផ្កា​ ទស្សនា​ទេសភាពពេលរាត្រីនៅលេីដងវិថីដ៏ស្រស់សោភា​ ជាពិសេស​ភ្លេីងពណ៌ចម្រុះ​ចាំងផ្លេកៗ​ រន្ថើន​អារម្មណ៍​ដល់មនុស្សគ្រប់រូប​ លេីកទូរស័ព្ទមកថតផ្ដិតយករូបភាពសែនស្អាតទាំងនេះចេញពីទីតាំងផ្ទាល់នាឯប្រទេសបារាំងនេះ​ ៕​ ប្រុសស្អាតស្រីស្អាតដែលជាជនជាតិកូរ៉េធ្វេីដំណេីរមកលេងប្រទេសបារាំងនេះ​ ​កំពុងតែញាប់ដៃញាប់ជេីងរៀបចំឥវ៉ាន់ដេីម្បីហោះវិលត្រឡប់ទៅកាន់ប្រទេសកំណេីតរបស់ខ្លួនវិញ​ព្រោះមកលេងជិតមួយអាទិត្យហេីយ​ក៏ដល់ពេលត្រូវតែត្រឡប់ទៅវិញដែរ​ ៕​ ពេលនេះពួកគេកំពុងតែស្ថិតនៅអាកាសយានដ្ឋានប្រទេសបារាំងរៀបចំនឹងឡេីងយន្តហោះនៅម៉ោង​ 12​ យប់នេះហេីយ​ ដោយសារតែពួកគេចង់ទៅដល់កូរ៉េពេលព្រឹកតែម្ដង​ មិនចង់ហោះឡេីងពេលព្រឹកទៅដល់នោះយប់ទេ​ វានាំតែពិបាក​ ទេីបពួកគេសម្រេចចិត្តចេញដំណេីរនៅម៉ោង​ 12​ យប់នេះ​ ៕

Linzy : ធ្វេីដំណេីរដោយសុវត្ថិភាពណាឯង​...! ! ចាំពេលណាទំនេរ​ ឧស្សាហ៍​ឡេីងមកលេងយេីងផងឮទេ​ ? ?

(​ នាងតូចនិយាយទាំងទឹកភ្នែករលីងរលោងព្រោះតែអារម្មណ៍នឹករលឹកដល់មិត្តដែលបែកគ្នាយូរទេីបតែបានជួប​ ហេីយវេលាក៏ជាពេលដែលពួកគេត្រូវឃ្លាតគ្នាសារជាថ្មីទៀតដែរ​ )

Tae : យេីងដឹងហេីយ...ហឹក..ហឹក​ ! !

(​ រាងតូចនិយាយបានដល់ត្រឹមនេះក៏ហូរទឹកភ្នែកមកតក់ៗតែម្ដង​ គេរត់ទៅឱបមិត្តក្នុងបំណងលាគ្នាកុំឲនឹកខ្លាំងពេក​ )

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now