ភាគទី១៦

1.2K 63 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ១៦

"កូនជុងនេះកំពុងធ្វើអ្វីនិងហាស៎?"យូជី ភាំងនិងស្ថានភាពដែលកើតឡើងក្នុងពេលនេះ នាងតូចលើកដៃក្តាប់គក់ទៅលើទ្រូងរបស់រាងក្រាស់ខ្លាំងៗដើម្បីអោយគេងក្រោបចេញពីខ្លួនលឿនបំផុត កាលបើនាងបានឃើញពីវត្តមានរបស់ស្ត្រីវ័យចំណាស់ដើរចូលមក និងឈប់ទ្រឹងនៅនិងកន្លែងដោយទឹកមុខតក់ស្លុតពេលដែលចូលមកឃើញក្នុងសភាពបែបនេះ...
"អ្នកម៉ាក់...!?"ជុងហ្គុក គ្រាន់តែបានឮសម្លេងក៏អាចដឹងដល់ ស្គាល់ច្បាស់បំផុតថាជាអ្នកណា ទើបនាយរហ័សដកបបូរមាត់ចេញពីនាងតូចខណៈដែលរហ័សក្រោកឡើងយ៉ាងលឿនដោយយូជី ក៏រហ័សក្រោកឡើងដូចគ្នាដោយនាងឈ្ងោកមុខចុះក្រោមអោយភាពអៀនខ្មាស់ អ្នកទាំងពីរឈរត្រង់ខ្លួនទន្ទឹមគ្នាដោយមានអ្នកស្រីឆុងវ៉ា ដែលជាម៉ាក់របស់ជុងហ្គុក នៅចំពោះមុខ...
"ពួកឯងកំពុងធ្វើអី?ហើយចុំនាងតូចម្នាក់នេះជាកូនចៅអ្នកណា?"អ្នកស្រីឆុងវ៉ា កើតចម្ងល់ហើយគាត់ក៏ជាអ្នកដែលមិនដឹងរឿងរ៉ាវទើបសួរជាច្រើនសំណួរទៅកាន់កូនប្រុសទាំងមិនយល់។ ជុងហ្គុក លេបទឹកមាត់ឮសូរក្អឹកផ្សើមបំពង់កដែលខះស្ងួត ខណៈដែលកើតចិត្តលបភ័យខ្លាចអ្នកម៉ាក់និយាយសួរនាំធ្វើអោយបែកការរឿងដែលគេបោកប្រាស់យូជី រឿងបាត់បង់ការចងចាំនេះព្រោះថារភងនេះមានតែគេហើយនិងអ៊ុនវ៉ូ ប៉ុណ្ណោះដែលដឹង...
"អឺគឺ...!"ជុងហ្គុក អះអុញរកពាក្យដោះសារមិនឃើញ បើពេលនេះមានតែគេហើយនិងម៉ាក់របស់គេតែពីរនាក់គឺច្បាស់ជាល្អព្រោះអាចនិងនិយាយរៀបរាប់ប្រាប់ហេតុផល ដំណើរដើមទងប្រាប់ទៅអ្នកម៉ាក់ក្រែងលគាត់អាចនិងយល់ហើយព្រមចូលដៃចូលជើងជាមួយនិងគេ ព្រោះម៉ាក់របស់គេស្របតាមគេគ្រប់រឿង ប៉ុន្តែពេលនេះមិនអាចនោះទេព្រោះថាពេលក៏មានវត្តមានយូជី នៅជាមួយផងដែរ...
"ហេតុអីមិននិយាយ?នៅរដិបរដុបដល់ណាទៀត?ជាកម្លោះក្រមុំមិនអ៊ីចឹងមកពពាក់ពពូនបែបនេះតហរូវជាអ្វីនិងគ្នាដោយប្រាកដ"អ្នកស្រីឆុងវ៉ា និយាយខណៈដែលសម្លឹងទៅនាងតូចមិនព្រិចភ្នែក ធ្វើអោយនាងប្រែជារឹកខ្លួនស្តូករកធ្វើអ្វីលែងត្រូវ ប៉ុន្តែនាងក៏កើតចម្ងល់ក្នុងចិត្ត ហេតុអ្វីក៏ម៉ាក់របស់ជុងហ្គុក មកស្រែកសួរដេញដោលបែបនេះ?ក្រែងរឿងគ្រប់យ៉ាងដែលកើតឡើងគាត់ក៏បានដឹងដែលមិនអ៊ីចឹង?តែនាងមិនវានដឹងឡើងថាគ្រន់យ៉ាងជុងហ្គុក គេបោកប្រាស់នាង...!
"នាងជា....!អ៊ុនវ៉ូ មកហើយ"ជុងហ្គុក កំពុងតែទាល់គម្រឹះស្រាប់តែក្រឡេកឃើញអ៊ុនវ៉ូ ដើរចូលមកខាងក្នុងដោយមានកាន់ថង់នំចំណីមកជាមួយច្រើនសំពីងសំពោង...
"ខ្ញុំ...!"អ៊ុនវ៉ូ ដែលទើបនិងចូលមកមិនដឹងរឿងរ៉ាវ ពេលដែលសុខៗជុងហ្គុក ស្រាប់តែហៅឈ្មោះរបស់ខ្លួនយ៉ាងតក់ក្រហល់ទើបធ្វើអោយនាងភាំងធ្វើភ្នែកស្លេរស្លើរមិនយល់រឿង
"ត្រូវហើយអ៊ុនវ៉ូ មិត្តរបស់ខ្ញុំ"ជុងហ្គុក និងសង្កត់សម្លេងច្បាស់ហាក់ដូចជាកំពុងដល់សញ្ញាអ្វីមួយប្រាប់ទៅមិត្ត អ៊ុនវ៉ូ ចងចិញ្ចើមមើលមុខរបស់មិនទាំងមិនយល់ន័យ ខណៈនោះនាងក៏ក្រឡេកឃើញអ្នកស្រីឆុងវ៉ា ក៏កំពុងមើលមកខ្លួនដូចគ្នា។ ជាមិត្តនិងគ្នាច្រើនឆ្នាំ ច្បាស់ជាយល់ពីគ្នាច្បាស់គ្រាន់តែជុងហ្គុក អោយជាសញ្ញាបន្តិចអ៊ុនវ៉ូ ក៏ស្រូបដឹងបានភ្លាម ទើបរហ័សទម្លាក់ឥវ៉ាន់នំចំណីនៅក្នុងដៃចុះនិងដើរចូលមកជិតអ្នកស្រីឆុងវ៉ា...
"អ្នកមីង នេះមកដល់តាំងពីពេលណានិង?"អ៊ុនវ៉ូ មានភាពស្និតស្នាលជាមួយនិងអ្នកស្រីឆុងវ៉ាស្រាប់ ទើបនាយចូលមកឱបដៃឱបជើងគ្នាយ៉ាងយកចិត្តយកថ្លើម
"ក្មួយវ៉ូ នៅអោយស្ងៀមសិនមីងកំពុងសួរចម្លើយអាកូនក្បាលកូនម្នាក់នេះ"
"សួរអ្វីទៅ?អ្នកមីងមកតាមខ្ញុំសិនមកណា ខ្ញុំមានការសំខាន់ដែលត្រូវនិយាយប្រាប់អ្នកមីន រឿងសំខាន់ខ្លាំងណាស់មិននិយាយពេលនេះមិនបានឡើយ"ស្របនិងសម្តីអ៊ុនវ៉ូ ក៏អូសទាញអ្នកស្រីឆុងវ៉ា ទៅជាមួយអោយទាល់តែបាន ខណៈនេះដែលនៅសល់តែជុងហ្គុក និងយូជី តែពីម្នាក់ប៉ុណ្ណោះ ឯជុងហ្គុកពេលនេះក៏ដូចបានដកបន្លាចេញពីទ្រូង...
"ហឹម...!នាងមើលមុខខ្ញុំធ្វើអី?"ក៏ឃើញថានាងតូចគិតតែអីសម្លឹងមុខរបស់ខ្លួនថោយមិននិយាយអ្វី ទើបអត់មិនបាននិងសួរ
"ហេតុអីម៉ាក់របស់លោកមើលទៅដូចជាមិនបានដឹងរឿងអ្វីបែបនេះ?"យូជី ចងចិញ្ចើមសួរដោយមិនបង្អង់
"នាងកំពុងនិយាយពីអ្វី?ខ្ញុំស្តាប់មិនយល់ទេ?"ជុងហ្គុក ព្យាយាមធ្វើអើពើដូចជាមិនបានដឹងរឿងអ្វី
"ម៉ាក់របស់លោកគួរតែបានដឹងហើយថាខ្ញុំជាអ្នកណា នៅទីនេះក្នុងបំណងអ្វី តែហេតុអីគាត់នៅតែសួរធ្វើដូចជាមិនបានដឹងរឿងទាល់តែសោះ ទាំងដែលគាត់ជាអ្នកដាក់ពាក្យបណ្តឹងប្តឹងខ្ញុំមិនអ៊ីចឹង"អ្វូដែលយូជី បានដឹងគឺផ្ទុយស្រឡះពីការពិត នាងគិតថាអ្នកស្រីឆុងវ៉ា ជាអ្នកដាក់ពាក្យបណ្តឹងប្តឹងនាង ជាអ្នកទាមទារលើប្រាក់សំណង និងជាអ្នកដាក់សំណើរនិយាយចរចា ទាំងដែលការពិតអ្នកស្រីឆុងវ៉ា មិនបានដឹងរឿងអ្វីសូម្បីបន្តិច ហើយដែលមករកជុងហ្គុក ដល់ខនដូរបែបនេះក៏ដោយសារបាត់មុខកូនប្រុសយូរមិនឃើញទៅផ្ទះទើបចង់មកមើលគេ
"នាងក៏ដឹងថាខ្ញុំបាត់បងការចងចាំរឿងទាំងអស់ដែលនាងបាននិយាយខ្ញុំមិនបានដឹងឡើយ"ជុងហ្គុក
"មែនខ្ញុំដឹងថាលោកបាត់នងការចងចាំ តែថាហេតុលោកចំណាំម៉ាក់របស់លោកបាន?ទាំងដែលតាំងពីថកងៃដែលលោកដឹងខ្លួនលោកមិនធ្លាប់ជួបគ្នាសូម្បីម្តង"យូជី កំពុងតែព្យាយាមសួរអោយជុងហ្គុក ដើរដល់ផ្លូវទាល់ ទាំងដែលខ្លួនក៏ចាប់ផ្តើមសង្ស័យ...
"ទោះខ្ញុំចាំកាត់មិនបានតែរូបថតរបស់គាត់នៅពេញបន្ទប់របស់ខ្ញុំ មិនបាច់ប្រាប់ក៏ដឹងថាគាត់ជាម៉ាក់ដែល"ជុងហ្គុក ឆ្លើយតបរកច្រកចេញបានយ៉ាងល្អបំផុត ដោយគ្មានភាពរអាក់រអួលដែលអាចចាប់កំហុសបាន...
"តែខ្ញុំដូចជាចាប់ផ្តើមសង្ស័យហើយ"
"បើនាងជាអ្នកពូកែខាងស៊ើបអង្កេត សង្ស័យហើយក៏ទៅសើបរកការពិតទៅកុំមកសួរខ្ញុំ...!"
"នោះម៉ាក់មកវិញហើយ....!"

រឿងអេតមីនស៊ាំឬអត់?

"  គូរស្នេហ៍ផ្សំផ្គុំ  "Hikayelerin yaşadığı yer. Şimdi keşfedin