ភាគទី ២៣

1.1K 50 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២៣

ផ្ទះក្នុងចម្ការដ៏ធំល្វឹងល្វើយតែវាពិតជាចម្លែកដែលអ្នកម្ចាស់ផ្ទះប្រាប់ថាទីនេះគ្មានបន្ទប់គេងច្រើននោះទេ ហេតុនេះហើយទើបបានជាយូជី និងជុងហ្គុក ត្រូវចែករំលែកបន្ទប់គេងជាមួយគ្នាដោយមិនអាចប្រកែកបាន បើទោះបីជាចង់ប្រកែកក៏គ្មានជម្រើស តែបើសិនជាមិនសុខចិត្តមានតែទៅដេកហាលទឹកសន្សើមនៅក្នុងចម្ការ។ យូជី ឈរនៅឯរានហាលជាន់ខាងលើដែលទីនេះជាកន្លែងដែលអាចសម្លឹងមើលទៅបរិវេណចម្ការទាំងមូលបានយ៉ាងពេញភ្នែក ទេសភាពចម្ការក្បែរជើងភ្នំមានពណ៌ខៀវស្រងាត់បែរធម្មជាតិពិតៗយ៉ាងស្រស់ត្រកាលកាលបើបានគយគន់ហើយពិតជាត្រជាក់ចិត្ត មានអារម្មណ៍ថាស្រស់ស្រាយ និងធូរស្រាលក្នុងចិត្តខ្លាំងណាស់...
"អ៎ុះ..."យូជី ដែលកំពុងលិចលង់ចូលទៅក្នុងការគយគន់ទេសភាពចម្ការទំពាំងបាយជូរយ៉ាងស្រស់ស្អាតមួយនេះស្រាប់តែភ្ញាក់កន្ត្រាក់ខ្លួនកាលបើមានរង្វង់ដៃមួយគូរលូបមកឱបស្រាក់ចង្កេះនាងពីក្រោយ ខណៈដែលដាក់ចង្ការអឹបមកលើស្មារបស់នាងយ៉ាងស្និតស្នាលធ្វើដូចជាពួកគេទាំងពីរជាគូរស្នេហ៍ដែលទាក់ទងគ្នាមកជាយូរនិងស្រឡាញ់គ្នាល្អូកល្អើនណាស់អ៊ីចឹង...
"លោកកំពុងធ្វើអីនិង លែងខ្ញុំភ្លាមទៅប្រយ័ត្នមានគេមកឃើញ"យូជី រើបម្រះខ្លួននិងព្យាយាមរុញរាងកាយរបស់ជុងហ្គុក អោយចេញពីខ្លួនតែគ្រប់ទង្វើរបស់នាងគឺគ្មានប្រយោជន៍ មិនអាចសូម្បីធ្វើអោយគេរង្គើខ្លួន ដូចដែលដឹងស្រាប់ថាមនុស្សឌឺចចេសដូចជាជុងហ្គុក នេះបើនាយមិនព្រមប្រលែងដោយខ្លួនឯងនាងច្បាស់ជាមិនអាចចេញពីរង្វង់ដៃរបស់គេបានឡើយ...
"លែងធ្វើអី?ខ្ញុំចង់អោយគេមកមើលឃើញស្រាប់ហើយ"ជុងហ្គុក និយាយពាក្យចេញពីចិត្តគ្មានការលាក់លៀម ខណៈនោះដែរគេក៏ចាប់ក្រសោបស្មារបស់យូជី បង្វិលរាងកាយតូចរបស់នាងអោយងាកមកប្រឈមមុខជាមួយនិងគេ យូជី ក៏ប្រែជារឹងខ្លួនស្តូកពេលដែលគេស្រាប់គេឈ្ងោកមុខមកកាន់តែកៀកៗជិតនិងនាងកាន់តែខ្លាំងចុងច្រមុះក៏ស្ទើរតែអាចប៉ះគ្នាទៅហើយ...
"លោកធ្វើអត្តចរិតអោយបានសមរម្យមួយថ្ងៃបានទេ ខ្ញុំមិនមែនមិត្តស្រីរបស់លោកទេចេះក្រែងចិត្តខ្ញុំខ្លះផង"យូជី ព្យាយាមងាកមុខគេចមិនសម្លឹងមើលចំក្រសែភ្នែករបស់ជុងហ្គុក នាងមានអារម្មណ៍ថាខុសប្រក្រតីរាល់ពេលសម្លឹងចំក្រសែភ្នែករបស់គេ រាល់ពេលដែលគេមកធ្វើខ្លួនស្និទ្ធស្នាលជាមួយនាងបែបនេះបេះដូងរបស់នាងក៏ប្រែជាលោតញាប់ខុសចង្វាក់ ហាក់ភិតភ័យជាមួយនិងអារម្មណ៍ចម្លែក...
"អ៊ីចឹងនាងមកធ្វើជាមិត្តស្រីរបស់ខ្ញុំតែម្តងទៅ"ជុងហ្គុក និយាយបបួលលេងៗបែបបន្លំមែនគេបានដឹងថាយូជី កំពុងព្យាយាមគេចមិនសម្លឹងមុខរបស់គេ ប៉ុន្តែគេបែរជាផ្គើនដោយការដេញតាមសម្លឹងមុខរបស់នាងមិនឈប់ ឯដៃក៏មិនចេះក្រែងចិត្តម្ចាស់របស់គេសោះឡើយនៅតែឱបក្រសោបរាងកាយរបស់គេពេញៗដៃយ៉ាងទំនើង...
"និយាយស្អីរបស់លោកនិងមាត់ឆៅអត់គម្របពិតមែន...!ខ្ញុំឃ្លានហើយលោកមិនគិតទៅរកអ្វីមកអោយខ្ញុំញ៉ាំខ្លះទេឬ លោកនាំខ្ញុំចេញមកតាំងពីព្រឹកខ្ញុំនៅមិនទាន់បានញ៉ាំអ្វីចូលពោះបន្តិចនោះទេ លោកគិតបង្អត់អាហារខ្ញុំអោយដាច់ពោះស្លាប់យាមចម្ការនេះមែនទេ?"យូជី និយាយបង្វែរសាច់រឿងដើម្បីគេចផុតពីស្ថានភាពមួយនេះ ហើយនេះនាងក៏ពិតជាឃ្លានពិតមែនមិននិយាយកុហក លេងសើចឡើយ...
"មិចនិងអាចទៅ ខ្ញុំគិតគូរពីនាងសម្បើមណាស់ មុននេះខ្ញុំបានចុះទៅប្រាប់អោយអ៊ំចុងភៅចម្អិតអាហារសម្រាប់នាងរួចហើយ ចាំបន្តិចទៀតសិនទៅជិតឆ្អិនហើយ"ជុងហ្គុក និយាយសម្តីផ្អែមមិនប្តូរ...
"លោកចេះគិតគូរបែបនេះល្អហើយ ប៉ុន្តែល្មមលែងខ្ញុំបានហើយ"យូជី
"អូខេ លែងក៏បាននាងមិនចាំបាញ់ធ្វើមុខបែបនេះទេ ដឹងទេខ្ញុំអាចស្តាប់ឮសម្លេងបេះដូងរបស់នាងថាវាលោតញាប់ប៉ុណ្ណា និយាយត្រង់ៗមកថានាងកំពុងរំជើបរំជួលនិងការអោបក្រសោបរបស់ខ្ញុំ"ជុងហ្គុក ឱនខ្សឹបក្បែរត្រចៀករបស់នាងតូចតិចៗដោយសម្លេងសិចស៊ីបែបព្រាននារី បបួលអោយនាងតូចព្រឺសម្បុរខ្ញាកៗទ្រាំស្តាប់មិនបានទើបច្រានទ្រូងរបស់គេចេញមួយទំហឹងទាល់តែបាន រួចក៏ដើរទៅអង្គុយនៅឯកៅអីដែលនៅជិតនោះទាំងមិនមាត់មិនក...
ជុងហ្គុក អស់សំណើចនិងឫកពាអឹមអៀនជាលើកដំបូងរបស់នាងតូច ខណៈនោះក៏ដើរទៅដាក់ខ្លួនអង្គុយលើកៅអីជិតនាងនេះបើមើលអោយសង្កេតគេច្បាស់ជាបានឃើញថាថ្ពាល់ទាំងសងខាងរបស់នាងកំពុងមានពណ៍ក្រហមដូចជាផ្លែប៉េងប៉ោះទុំ មើលទៅពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់...
"ល្ងាចនេះលោកអ៊ំនិងរៀបចំកម្មវិធីជប់លៀងបែបសាមញ្ញៗជាមួយនិងកម្មករនៅទីនេះ នាងចង់ទៅចូលរួចដែលទេ?"ជុងហ្គុក បបួល...
"មិនទៅបានទេ?"យូជី និយាយទាំងមិនងាកមើលមុខរបស់ជុងហ្គុក...
"ធ្វើបែបនេះសមរម្យដែលទេ?"ជុងហ្គុក សួរបកយូជី មិនឆ្លើយតបគ្រាន់តែងាកមកមើលមុខរបស់គេបន្តិចហើយក៏ងាកទៅវិញ...
"ពិធីជប់លៀងបែបនេះសប្បាយណាស់ ទោះមិនដូចនៅទីក្រុងប៉ុន្តែអ្នកនៅទីនេះគេចុះសម្រុងគ្នាល្អណាស់ពួកគេមិនប្រកាន់គ្នាឡើយ នាងមិនចង់ទៅចូលរួចក៏មិនអីដែលខ្ញុំមិនបង្ខំនាងទេ យប់នេះនាងសម្រាកអោយស្រួលខ្លួនចុះ ចំណែកខ្ញុំនិងចេញទៅលេងជាមួយនិងពួកគេ..."ជុងហ្គុក និយាយហាក់ដូចជាកំពុងអាក់អន់ចិត្តខណៈដែលនាយបម្រុងនិងក្រោកចេញពីកៅអីរកនិងចាកចេញទៅហើយ ប៉ុន្ដែត្រូវឈប់បន្តិចកាលបើឮសម្តីរបស់យូជី...
"ខ្ញុំគ្រាន់តែសួរថាមិនទៅបានទេ?តែខ្ញុំនៅមិនទាន់បាននិយាយថាមិនទៅចូលរួមនោះទេ..."យូជី
"បានន័យថានាងនិងទៅចូលរួមជាមួយខ្ញុំមែនទេ?"ជុងហ្គុក បញ្ជាក់
"ហឹម...!ខ្ញុំដូចជាឃ្លានខ្លាំងហើយរំខានលោកចុះទៅយកអាហារមកអោយខ្ញុំញ៉ាំបន្តិចបានទេ?"
"ចាំត្រង់នេះហើយខ្ញុំទៅយកមកអោយនាង"ជុងហ្គុក ញញឹមដាក់នាងតូចបន្តិចមុននិងចាកចេញទៅ យូជី តាមសម្លឹងមើលអ្នកដែលចេញទៅនោះទាំងញញឹមមិនដឹងខ្លួន ហេតុអ្វីនាងមានអារម្មណ៍ថាកក់ក្តៅចម្លែករាល់ពេលដែលនៅជិតគេ?

-ជេអ៊ីន-

"  គូរស្នេហ៍ផ្សំផ្គុំ  "Donde viven las historias. Descúbrelo ahora