ភាគទី ៤៨

1.1K 43 2
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤៨
  
    យូជីដួសបបរមកផ្លុំញ៉ាំទាំងញ័រខ្លួនទទ្រើតនៅតែនាងយំមុននេះទោះជាឈប់យំហើយតែនាងក៏នៅតែសសឹតមិនទាន់បាត់នៅឡើយនាងតូចខាំបបូរមាត់ខាងក្រោមជាប់ណែនព្យាយាមទប់ភាពខ្សឹបខ្សួលអស់ពីសមត្ថភាពតែចង្រៃយ៍អីវាមិនបានដូចចិត្តដែលនាងចង់ទាល់តែសោះកាន់តែទប់សម្លេងសសឹតក៏បន្លឺឡើងមិនឈប់នៅមានទឹកភ្នែកគួរឲ្យរំខានទាំងនេះទៀតមិនដឹងខំប្រឹងហូរមកអីណាស់ណាទេជូតយ៉ាងណាក៏មិនអស់ទាល់តែសោះ
"យើងអត់បានយំទេពួកឯងហូរមកធ្វើអីឬពួកឯងចង់ឲ្យគេមើកមកយើងថាជាស្រីមារយា?"យូជីរអ៊ូរទាំស្តីថាឲ្យទឹកភ្នែកដែលស្រក់ចុះមកមិនឈប់នោះនាងមិនចង់យំនោះទេតែទឹកភ្នែកចេះតែស្រក់មកមិនស្តាប់បង្គាប់នាងទាល់តែសោះ ជុងហ្គុកដែលឈរសម្លឹងមើលនាងមកជាយូរនោះក៏មិនបាននិយាយអ្វីនាយដកដង្ហើមធំបែបហួសចិត្តចេញមកបន្តិចមុននឹងចូលទៅអង្គុយក្បែរនាងទាញចានបបរពីនាងយកមកកាន់នឹងកូរទៅមកតិចៗដើម្បីឲ្យបាត់កម្តៅ
"ចាំបងបញ្ចុកអូន"
"ខ្ញុំមិនមែនអត់ដៃឯណា"យូជីមិនប្រកែកនឹងសំណើរបស់អ្នកកំលោះតែនាងក៏រអ៊ូរទាំឲ្យរង៉ូវពេបមាត់ពេបកទាំងជ្រេញនឹងគេហើយនាងក៏ព្យាយាមខិតខ្លួនចេញពីគេយ៉ាងឆ្ងាយកាលបើត្រូវគេចូលមកអង្គុយជិតបែបនេះ
"មកអង្គុយត្រង់នេះ"ជុងហ្គុកទះពូកតិចៗប្រាប់ទៅនាងតូចពីកន្លែងដែលនាងត្រូវអង្គុយ យូជីសម្លឹងមើលតាមដៃរបស់អ្នកកំលោះហើយក៏ងាកមុខចេញធ្វើឆឺយបែបនេះខ្វាយខ្វល់ ចង់ឲ្យនាងទៅអង្គុយក្បែរគេមែនទេ?ទាល់តែយូរកំពុងតែស្អប់មុខផង..
"បងប្រាប់ឲ្យមកអង្គុយត្រង់នេះ"ជុងហ្គុកតឿននាងតូចដោយសម្លេងកាចតែនាងមិនខ្លាច មិនសូម្បីព្រឺឆ្អឹងខ្នងអីបន្តិចផងនេះហើយក៏មិនព្រមធ្វើតាមនៅនិយាយផ្គើនទៀតផង
"មិនអង្គុយ.. ចង់យ៉ាងមិច?កុំមុខក្រាស់ពេកដឹងថាគេស្អប់ហើយក៏ចេញពីឲ្យឆ្ងាយទៅ កុំមកឲ្យឃើញមុខតែបើឲ្យឃើញមុខហើយកុំហៅឲ្យទៅអង្គុយជិតធុញណាស់ដឹងទេ ចំជាគ្មានដឹងអីមែន"យូជីពេបមាត់អង្គុយឆ្កឹះក្រចកធ្វើហីៗ ទោះជាគេចង់ខឹងនឹងនាងក៏នាងមិនខ្វល់ដែរខឹងឲ្យស្លាប់តែម្តងក៏ល្អនាងនិងបានចេញពីទីនេះ
"បងនិយាយល្អៗជាមួយនឹងអូន អូនគួរឲ្យចេះស្តាប់បងខ្លះផងតិចថាបងមិនបានប្រាប់"
"រំលោភខ្ញុំហើយចាប់ខ្ញុំដាក់ច្រវាក់ទៀតធ្វើបែបនេះគិតថាខ្ញុំសប្បាយអរជាមួយនឹងលោកឬ?"យូជីនាងមិនបាននិយាយជាមួយនឹងជុងហ្គុក នោះទេនាងនិយាយតែម្នាក់ឯងរអ៊ូរង៉ូវឲ្យតែបានស្តាប់ឮតែម្នាក់ឯងទោះជាគេចង់និយាយអីធ្វើអីដាក់នាងក៏នាងមិនខ្វល់ដែរ លែងចាប់អារម្មណ៍ហើយ
"អូននិយាយអី?"
"ក្រចកខ្ញុំដូចជាគគ្រិចដល់ហើយខ្ញុំគួរតែសម្អាតវាចេញម្តងទើបបាន"យូជីមិនចាប់អារម្មណ៍នឹងសំណួររបស់អ្នកកំលោះបែរជានិយាយរៀបរាប់ពីក្រចកឯណាឆ្កុយ ជុងហ្គុកពិតជាខ្នល់ខ្នាញ់និងឫកពានាងខ្លាំងណាស់ តែមួយថ្ងៃសោះនាងក៏ផ្លាស់ប្តូរចំពោះគេខ្លាំងយ៉ាងនេះឬ?
"អូនកុំរឹងទទឹងបានទេ ឲ្យលឿនឡើងបងជិតដល់ម៉ោងទៅក្រុមហ៊ុនហើយ"ជុងហ្គុកព្យាយាមនិយាយឲ្យបានល្អបំផុត តែមិនថាគេនិយាយល្អឬអាក្រក់គម្រាមឬយកចិត្តយ៉ាងណាក៏ដោយនាងនៅតែមិនស្តាប់គេដដែល
"លោកចង់ទៅណាជារឿងរបស់លោកអត់ ពាក់ព័ន្ធជាមួយខ្ញុំផង"
"យូជី បងនិយាយតែម្តងទៀតទេបើអូនមិនមកបងនឹងមិនទៅធ្វើការនោះទេតែបងនឹងនៅធ្វើអូនឲ្យរាងចាលតែម្តង"ពាក្យគម្រាមរបស់អ្នកកំលោះលើកនេះពិតជាមានប្រសិទ្ធភាព យូជី ដៀងភ្នែកមើលទៅគេទឈងលួចលេបទឹកមាត់ក្អឹកៗតែព្យាយាមធ្វើជាមិនខ្លាច មិនចាប់អារម្មណ៍ហើយនិយាយបន្លប់គេ
"លោកអាចបង្ខំមនុស្សដែលមិនឃ្លានឲ្យញ៉ាំបានដោយរបៀបណា ទុកបបរត្រង់នោះហើយមុននេះញ៉ាំបានបន្តិចឥឡូវឆ្អែតហើយចាំពេលឃ្លានខ្ញុំញ៉ាំម្តងទៀត"យូជីប្រឹងនិយាយបកស្រាយឡើងញ័រមាត់ខឹងណាស់ស្អីបន្តិចក៏មកគម្រាមពីអារឿងលើគ្រែនិងមនុស្សប្រុសស្អីមិនត្រឹមតែល្មោភទេថែមទាំងឈ្លើយទៀត
  លើកនេះជុងហ្គុក ក៏មិនបាននិយាយអ្វីច្រើនទើបព្រមធ្វើតាមដែលនាងប្រាប់អ្នកកំលោះទុកចាប់បបរក្តៅៗទៅលើតុវិញ បន្ទាប់មកទើបមើលទៅម៉ោងដែលនៅលើនាឡិកាដៃ ពេលនេះម៉ោងប្រាំបីកន្លះហើយតាមដែលការណាត់ជាមួយលោកប៉ារបស់គេ នាយត្រូវទៅក្រុមហ៊ុននៅម៉ោងប្រាំបួនដូច្នេះនាយអាចមានពេលនៅជាមួយនាងតូចកន្លះម៉ោងទៀត
"ខ្ញុំឈឺនោម.."ក្រោយពីស្ងាត់មួយសន្ទុះនាងតូចក៏និយាយឡើងម្តងទៀត នាងសម្លឹងមើលទៅអ្នកកំលោះភ្លឹសៗខណៈដែលគេក៏កំពុងសម្លឹងមើលមកនាងដូចគ្នាតែមើលដោយភាពមិនទុកចិត្ត
"កុំមកសម្លឹងខ្ញុំដោយក្រសែភ្នែកមិនទុកចិត្តបែបនេះ ខ្ញុំមិនបានបោកលោកទេ នែ៎ ខ្ញុំសួរលោកចេះឈឺនោមដែរអត់?មួយថ្ងៃលោកឈឺនោមប៉ុន្មានដង លោកដាក់ច្រវាក់ខ្ញុំបែបនេះបើលោកទៅធ្វើការបាត់ខ្ញុំចង់ជូតបន្ទប់ទឹកឈឺនេះឈឺនោះលោកឲ្យខ្ញុំធ្វើយ៉ាងមិចឬក៏ឲ្យដាក់នៅត្រង់នេះតែម្តង?"
"ចាំបងទិញខោទឹកនោមឲ្យអូន"
"ឡប់សតិ កោតតែលោកចេះគិតចេញបើទិញមកក៏ទុកស្លៀកខ្លួនឯងទៅខ្ញុំមិនត្រូវការទេ"ជុងហ្គុក អស់សំណើចនិងពាក្យសម្ដីរអ៊ូរទាំហើយនាយក៏ចូលទៅអង្គុយនៅក្បែរនាង
"ខ្ញុំពិតជាចង់ចូលបន្ទប់ទឹកមែន ដោះច្រវាក់ចេញទៅពេលខ្ញុំចេញមកវិញចាំលោកដាក់ម្តងទៀតក៏បាន"យូជីធ្វើទឹកមុខគួរឲ្យអាណិតឲ្យអ្នកកំលោះមើលធ្វើឲ្យគេមិនដាច់ចិត្តនឹងនាង
"ហៅបងថាបងសម្លាញ់ បងដោះវាចេញឲ្យអូន"ជុងហ្គុកដាក់សំណើយូជី សម្លឹងមុចគេថោយជ្រួញចិញ្ចើមគិតបន្តិចមុននឹងសម្រេចចិត្ត
"អូខេ បងសម្លាញ់ជុប៎..."នាងមិនត្រឹមតែហៅគេថាបងសម្លាញ់នៅថើមថ្ពាល់គេមួយខ្សឺតទៀតផងជាមួយនឹងទឹកមុខគួរឲ្យស្រឡាញ់ធ្វើឲ្យអ្នកកំលោះខ្នល់ខ្នាញបេះដូងរីកមាឌញោចស្នាមញញឹមលើផ្ទៃមុខដោយខានមិនបាន  ជុងហ្គុកដកកូនសោរចេញពីក្នុងហោប៉ៅរួចចាក់ដោះសោរឲ្យនាង ពេលនេះកជើងនាងតូចក៏មានសេរីភាពយូជីញញឹមក្បួចហើយឱនទៅថើបថ្ពាល់អ្នកកំលោះមួយខ្សឺតទៀតមុននឹងរត់ចូលបន្ទប់ទឹកបាត់ក្រោមការសម្លឹងមើលរបស់អ្នកកំលោះ
"ក្បាលខូច.."អ្នកកំលោះពោលឡើងតិចៗរួចក៏ងើបឡើងនាំខ្លួនទៅឈរចាំនាងនៅមុខបន្ទប់ទឹក មួយសន្ទុះក្រោយមកយូជី ក៏ចេញមកវិញហើយក៏ឃើញថាអ្នកកំលោះមករង់ចាំនាងរួចជាស្រេចនាងតូចសម្លឹងមើលអ្នកកំលោះបន្តិចហើយនាងស្រាប់តែងងឹតមុខដួលតែម្តងសំណាងហើយដែលជុងហ្គុកហ័សចោលទៅក្រសោបនាងទាន់កុំអីច្បាស់បោកក្បាលនឹងឥដ្ឋជាមិនខាន
"យូជី..អូនកើតអី??"ជុងហ្គុកស្លន់ស្លោព្យាយាមអង្រួនខ្លួននាងតូចតិចៗតែថាមិនបានការត្បិតនាងសន្លប់លែងដឹងខ្លួនទៅហើយ ជុងហ្គុកលើកនាងតូចបីឡើងតម្រង់ទៅរកគ្រែហើយម៏ដាក់នាងឲ្យគេងទៅលើនោះយ៉ាងប្រុងប្រយ័ត្ន រួចនាយក៏រហ័សរត់ចូលបន្ទប់ទឹកដើម្បីយកចានដែកទឹកនិងកន្សែងដើម្បីជូតខ្លួនឲ្យនាង តែពេលនាយចេញពីបន្ទប់ទឹកមកវិញស្រាប់តែបាត់យូជី ពីលើគ្រែទៅណាក៏មិនដឹងនេះបានន័យថាមុននេះ
"យូជី ឌឹប..."យូជី ដែលមកលបពួននៅពីក្រោយទ្វារក៏ចេញមកដោយកាន់កំណាត់ឈើមួយហើយនាងក៏វាយទៅលើកញ្ចឹងកអ្នកកំលោះពីក្រោយធ្វើឲ្យគេដួលសន្លប់ភ្លាមៗតែម្តង យូជីធ្លាក់កំណាត់ឈើពីដៃនាងសម្លឹងមើលអ្នកកំលោះទាំងទឹកភ្នែករលីងរលោងពោលពាក្យសុំទោសមុននឹងចាកចេញទៅ
"ឲ្យអូនសុំទោសតែអូនធ្វើបែបនេះក៏ព្រោះតែបងជាអ្នកបង្ខំអូនដូចគ្នា"

"  គូរស្នេហ៍ផ្សំផ្គុំ  "Où les histoires vivent. Découvrez maintenant