ភាគទី ២២

1.1K 51 1
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២២

ជុងហ្គុក ចាកចេញពីខនដូរចំណាយពេលបើកឡានមិនតិចជាងកន្លះទម្រាំតែមកដល់ចម្ការទំពាំងបាយជូរអ៊ំប្រុសរបស់គេដែលនៅឆ្ងាយពីទីក្រុងគួរសម ចំណែកឯនាងតូចដែលនាយចាប់បង្ខំអោយមកជាមួយនេះនាងក៏ភ្លេចខ្លួនគេងលក់តាំងពីពេលណាក៏មិនដឹងនេះប្រហែលមកពីចំណាយកម្លាំងស្រែកឡូឡាខ្លាំងពេកទើបបានជាអស់កម្លាំងគេងលក់មិនដឹងខ្លួនបែបនេះ...
ឡានខ្មៅភ្លឺរលោងបើកចូលមកកាន់បរិវេណចម្ការទំពាំងបាយជូរដែលមានទំហំធំរាប់រយហិកតា ខណៈនោះក៏បង្អង់ឈប់ងក់នៅមុខផ្ទះវីឡាឈើធំប្រណិតមួយខ្នងដែលសាងសងឡើងនៅចំកណ្តាយបរិវេណដីចម្ការមួយនេះ ហើយបើក្រឡេកមើលទៅច្បាស់ជាបានឃើញបុរសនិងស្ត្រីជ្រេពីរនាក់កំពុងឈរនៅខាងមុខផ្ទះច្បាស់ណាស់ថាកំពុងរងចាំទទួលក្មួយប្រុសជាទីស្រឡាញ់ដែលកាលពីយប់មិញនាយបានខលប្រាប់ដំណឹងជាមុនថានិងមកលម្ហែកាយទៅទីនេះមួយរយៈ ជុងហ្គុក កាលបើឃើញលោកអ៊ំទាំងពីរមករងចាំទទួលក៏ញញឹមពព្រាយដាក់ពួកគាត់ទាំងពីរ ពីក្នុងឡានទៅបន្ទាប់មកទើបងាកមកដាស់នាងតូចដែលនៅជិត...
"យូជី...យូជី ក្រោកឡើង..."ជុងហ្គុក ទះស្មានាងតូចតិចៗដាស់នាងដោយសម្លេងស្រាលៗមិនខ្លាំងឡើង ចំណែកឯយូជី ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់យល់សប្តិរវើរវាយវិះនិងបានលេខឆ្នោតរង្វាន់ធំទៅហើយតែត្រូវជុងហ្គុក មកដាស់អោយភ្ញាក់នៅពាក់កណ្ដាលទីបែបនេះទើបមមីមមើបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយនៅឡើយ...
"មានរឿងអី..."យូជី ភ្នែកអោយមមីរបែបមនុស្សមិនទាន់អស់ងងុយ បោះសំណួរសួរទៅជុងហ្គុក ទាំងម៉ីងម៉ាំង...
"មកដល់ហើយតោះឆាប់ចុះទៅ"ជុងហ្គុក មិនត្រឹមតែនិយាយថែមទាំងជួយលើកនាងអោយក្រោកឡើងទៀតផង...
"ទីនេះជាកន្លែងណា?"យូជី សម្លឹងមើលទៅបរិវេណខាងក្រៅតាមកញ្ចក់ឡានខណៈដែលសួរទៅជុងហ្គុក ម្តងទៀតទាំងមិនព្រមចុះទៅ...
"ចម្ការទំពាំងបាយជូរ..."
"លោកនាំខ្ញុំមកទីនេះធ្វើអី?"យូជី បន្តសួរនាំមិនឈប់...
"ល្បងចិត្តញ៉ាំស្រ្តបឺរីនាងទេដឹង"ជុងហ្គុក និយាយបែបបញ្ឆិតបញ្ឆៀងតែមិននិយាយខ្លាំងៗឡើង នាយនិយាយតិចៗស្តាប់យល់តែខ្លួនឯង
"លោកនិយាយអីមុននេះ?"យូជី ព្រោះតែស្តាប់មិនឮទើបត្រូវសួរបញ្ជាក់ តែគិតឬថាជុងហ្គុក ព្រមនិយាយអោយនាងស្តាប់ម្តងទៀត បើដឹងថាកាលបើគេនិយាយនាងនិងខឹងជាមិនខាន...
"គ្មានអីទេ ឆាប់ចុះទៅទុកអោយមនុស្សចាស់ឮចាំយូរមិនល្អទេ"ជុងហ្គុក មានចេតនានិយាយបង្វែរសាច់រឿងអោយច្បាស់ក្រឡែត និយាយចប់នាយក៏បើកទ្វារឡានរួចក៏ចុះទៅមុនយូជី តាមសម្លឹងមើលខ្នងរបស់អ្នកដែលចេញទៅមុននេះបន្តិចរួចក៏បើកទ្វារចេញទៅតាមពីក្រោយ...
"ជម្រាបសួរលោកអ៊ុំប្រុស លោកអ៊ុំស្រី"ជុងហ្គុក ឱនគំនាប់គោរពតាមសុជីវធម៌ទៅកាន់ចាស់ទុំទាំងពីរនាក់ដែលនាយគោរពស្រឡាញ់ទុកដូចជាឪពុកម្តាយបង្កើតយ៉ាងអ៊ីចឹង...
"សុខៗឯងក៏ប្រាប់ថានិងមកនេះទីនេះអ៊ុំរកតែត្រៀមអ្វីទទួលមិនទាន់សោះឡើយ"អ្នកស្រីឆុន ញញឹមតបទៅកាន់ក្មួយប្រុសយ៉ាងសប្បាយចិត្តបំផុតហើយ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមិនមែនកូននោះទេជាហេតុនេះហើយទើបពួកគាត់ស្រឡាញ់ជុងហ្គុក ខ្លាំងទុកដូចជាកូនបង្កើត ស្របពេលដែលកំពុងជជែកជាមួយនិងក្មួយប្រុសអ្នកស្រីឆុន ក៏ទើបនិងក្រឡេកទៅចាប់អារម្មណ៍ជាមួយនិងនាងតូចដែលទើបនិងដើរមកដល់តាមពីក្រោយជុងហ្គុក ដោយសារចម្លែកមុខមិនធ្លាប់ស្គាល់ទៅមុនមក ថែមទាំងជាមនុស្សស្រីដំបូងដែលជុងហ្គុក នាំមកទីនេះជាមួយដែលទើបសួរ...
"ហើយចុះនាងតូចខាននេះជាអ្នកណាដែរ?"
"នាងជាមិត្តស្រី អនាគតប្រពន្ធ ហើយក៏ជាអនាគតម្តាយកូនរបស់ខ្ញុំ"ជុងហ្គុក ឆ្លើយរៀបរាប់បែបហូរហែធ្វើអោយអ្នកដែលបានស្តាប់ហើយត្រូវគិតបន្តិចដែលដើម្បីកុំអោយយល់ច្រឡំ ខណៈដែលយល់ន័យទើបងក់ក្បាលតិចៗនិងសើចញញឹមសប្បាយចិត្ត
"អឺ..ជម្រាបសួរលោកអ៊ុំប្រុស លោកអ៊ុំស្រី"យូជី ចូលមកដល់ក៏មិនភ្លេចនិយាយពាក្យរាក់ទាក់នាងមានអារម្មណ៍ថារអាចិត្តពេលដែលអ្នកគ្រប់គ្នាសម្លឹងមើលមកនាងមិនឈប់...
"ស្រស់ស្អាតណាស់ អ៊ំគិតថាសាកសមសម្រាប់ក្មួយជុងបំផុតហើយ"ជាលោកស៊ុន ដែលនិយាយចំណែកអ្នកស្រីឆុន ក៏ជំទាស់និងសម្តីរបស់លោកប្តីព្រោះអ្វីដែលគាត់និយាយគឺវាពិតមែន...
"បែបនេះត្រូវប្រញាប់រៀបការបន្តិចហើយ នៅក្មេងបែបនេះទាន់មានកម្លាំងមួយឆ្នាំកូនមួយ ពីរឆ្នាំកូនពីរនេះអ៊ំដែលជាមនុស្សចាស់ច្បាស់ដែលសប្បាយដែលមានចៅពរហើយ"អ្នកស្រីឆុន និយាយធ្វើអោយយូជី ត្រូវគាំងនិងសម្តីរបស់គាត់មាងប្រុងនិងនិយាយប្រកែកថាគ្មានអ្វីនិងជុងហ្គុក ប៉ុន្តែអ្នកណាទៅដឹងថាជុងហ្គុក មើលដឹងថានាងចង់ធ្វើអ្វីទើបនិយាយកាត់នាងមុនយ៉ាងរហ័ស...
"បែបនេះក៏បានតែត្រូវរំខានអ៊ំទាំងពីរអោយមើលចៅហើយ កូនដំបូងអាចជាកូនភ្លោះក៏ថាបាន"ជុងហ្គុក និយាយសើចលេងជាមួយអ៊ំ
"លោកនិយាយស្អីនិង?"យូជី ខាំមាត់សួរជុងហ្គុក ដែលគេនិយាយឥតខ្មាស់មនុស្សចាស់ទាល់តែសោះ មនុស្សប្រុសមាត់ងាយ
"នែ៎ កុំខ្មាស់អៀនអីនាងតូចនេះជារឿងធម្មជាតិរបស់មនុស្ស"អ្នកស្រីឆុន ចូលមកជិតខណៈដែលឱបស្មារបស់យូជី ដោយឫកពាស្និទ្ធស្នាល
"តោះប្រញាប់ចូលខាងក្នុងអង្គុយសិនទៅ នៅខាងក្រៅក្តៅហើយអ៊ំក៏បានរៀបចំបន្ទប់សម្រាប់ពួកឯងរួចហើយដែល បើហត់អាចឡើងទៅសម្រាកបាន"លោកស៊ុន
"បាទ អរគុណលោកអ៊ំ"ជុងហ្គុក
"តោះប្រញាប់ចូលទៅ"អ្នកស្រីឆុន និយាយបញ្ចប់ការសន្ទនាបន្ទាប់មកគាត់ក៏ឱបស្មាយូជី ដើរចូលទៅខាងក្នុងផ្ទះខណៈដែលនាងតូចងាកក្រោយសម្លក់ជុងហ្គុក ខាំមាត់ដាក់គេខឹងណាស់ដែលនិយាយស្អីក៏មិនដឹងមិនទុកមុខអោយនាងទាល់តែសោះ... ជុងហ្គុក អស់សំណើចនិងនាងតូចដែលខំធ្វើមុខធ្វើមាត់ដាក់ គាត់ថាគេខ្វល់មែនទេ?មកដល់ទំនេះហើយត្រូវតែរកឱកាសប្រលោមស៊ីស្ត្រប៊ីរីរបស់នាងអោយបាន...
-ជេអ៊ីន-

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now