ភាគទី១៣

1.2K 61 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ១៣

ក្បាលព្រលប់បន្តិចទើបជុងហ្គុក ត្រឡប់មកដល់ខនដូរវិញនៅតាមផ្លូវនាយក៏បានឈាងចូលទិញស៊ុបមាន់នៅហាងល្បីឈ្មោះមួយកន្លែងដែលនាយចូលចិត្តញ៉ាំជាប្រចាំមកជាមួយដែល ទិញមកនេះមានបំណងចង់អោយយូជី បានភ្លក់រសជាតិរបស់វាដូចគ្នា...។ ជុងហ្គុក បើកទ្វារចូលទៅខាងក្នុងតែបែរជាមានសភាពស្ងាត់ច្រឡំដូចគ្មានមនុស្សនៅ សូម្បីតែភ្លើងក្នុងផ្ទះក៏មិនបើកបំភ្លឺដែលទុកអោយងងឹតឈឹងតែម្តង
"នាងមិននៅទេឬ?"ជុងហ្គុក និយាយតិចៗខណៈដែលដើរតម្រង់ទៅកន្លែងកុងតាក់ភ្លើង ព្រោះនាយចំណាំកន្លែងបានច្បាស់ទើបមិនពិបាកដើររាវរកមើលច្រើន...
ជុងហ្គុក យកស៊ុបមាន់ដែលបានទិញទៅទុកក្នុងផ្ទះបាយ បន្ទាប់មកក៏ឡើងទៅខាងលើរកមើលយូជី ក្រែងលនាងនៅក្នុងបន្ទប់និងបានហៅអោយមកញ៉ាំស៊ុបជាមួយគ្នា...។ មកដល់មុខបន្ទប់របស់យូជី ជុងហ្គុក ក៏លើកដៃគោះតិចៗនិងស្រែកហៅនាងពីខាងក្រៅទៅ
"យូជី នៅខាងក្នុងដែលទេ?"សួរមួយម៉ាត់ដំបូងគ្មានចម្លើយក្រៅពីភាពស្ងាត់ច្រងំទើបជុងហ្គុក ស្រែកសួរជាលើកទីពីរ...
"យូជី នៅខាងក្នុង...."ជុងហ្គក និយាយមិនទាន់ចប់ប្រយោគផងទ្វារបន្ទប់យូជី ក៏បើកឡើងភ្លាមៗដោយមាននាងនៅឈរចំកណ្តាលច្រកទ្វារចូល
"មកវិញហើយហេស៎?លោកមានការអីជាមួយខ្ញុំ"យូជី សួរទាំងមុខស្មើធេង គ្មានសើចរាក់ទាក់អ្វីសូម្បីបន្តិច
"ខ្ញុំទិញស៊ុបមាន់មក យើងចុះទៅញ៉ាំជាមួយគ្នាទៅ"ជុងហ្គុក ជាអ្នកនិយាយបបួលទាំងញញឹមផ្អែម តែស្នាមញញឹមផ្អែមរបស់គេមិនបានធ្វើអោយចិត្តរបស់យូជី រំគោះរំគើរឡើយនាងនៅតែរក្សាទឹកមុចស្មើដដែល..
"ខ្ញុំមិនឃ្លានទេ លោកញ៉ាំម្នាក់ឯងដោយឆ្ងាញ់មាត់ចុះ"និយាយចប់ក៏ប្រុងនិងទាញទ្វារបិទវិញ តែត្រូវជុងហ្គុក ដាក់ដៃឃាំងឃាត់នាងជាមុន
"ខ្ញុំបានទិញចំណែកសម្រាប់នាងដូចគ្នា ចុះទៅញ៉ាំជាមួយគ្នាមកណា យ៉ាងណាខ្ញុំញ៉ាំតែម្នាក់ឯងក៏មិនអស់ដែល"ជុងហ្គុក
"លោកញ៉ាំមិនអស់ចាក់ចោលទៅ ព្រោះអីអាហារកាលពីព្រឹកមិញខ្ញុំញ៉ាំមិនអស់ក៏ចាក់ចោលដូចតែគ្នានិង"យូជី និយាយត្រឹមតែប៉ុណ្ណោះជុងហ្គុក ក៏អាចកាត់ន័យយល់ភ្លាម...
"នាងខឹងដែលខ្ញុំមិនញ៉ាំអាហារពេលព្រឹកជាមួយកាលពីព្រឹកមិញឬ?"ជុងហ្គុក
"អត់ទេ...!'"យូជី បដិសេធទាំងដែលវាជាការពិត
"ប្រាកដហើយមែនទេ?"ជុងហ្គុក នៅតែខំប្រឹងនិយាយរែកញែកព្រោះចង់ឈ្នះ...
"ក៏បែបនិងហើយ..."យូជី ឆ្លើយទាំងមិនសម្លឹងចំមុខរបស់ជុងហ្គុក ព្រោះនាងគ្មានទម្លាប់និយាយកុហក តែបើនិយាយកុហកច្បាស់ជាមិនហ៊ានសម្លឹងចំក្រសែភ្នែករបស់គេឡើយ
"បើអញ្ចឹងចុះទៅញ៉ាំស៊ុបជាមួយគ្នា"ជុងហ្គុក
"ខ្ញុំមិន...!ហ៊ើយ ក៏បាន អ៊ីចឹងលោកចុះទៅមុនខ្ញុំចុះ បន្តិចទៀតខ្ញុំទៅតាមក្រោយ"ដំបូងក៏គិតថានិងបដិសេធបន្ត តែមើលទៅវាគ្មានប្រយោជន៍ទើបយូជី ឆ្លើយយល់ព្រមតែម្តងទៅ ជុងហ្គុក កាលបើបានាងតូចយល់ព្រមហើយនាយមិនបាននៅអេះអុញយូរទើបប្រញាប់ចុះទៅមុន...
30 នាទីកន្លងផុតនៅតែមិនឃើញស្រមោលយូជី ចុះមកទៀត ជុងហ្គុក អង្គុយរងចាំនាងតាំងពីស៊ុបនៅក្តៅហុយរហូតដល់ត្រជាក់ស្លេម ទើបនាយយកវាចាក់ដាក់ក្នុងឆ្នាំងយកទៅកម្តៅលើចង្ក្រានម្តងទៀត។ខណៈដែលស៊ុបមិនទាន់ពុះទើបជុងហ្គុក ក៏បម្រុងនិងឆ្លៀតពេលនោះឡើងទៅខាងលើហៅនាងតូចម្តងទៀតដែរ តែចៃដន្យនាងក៏ចុះមកដល់ល្មម តែចម្លែកហេតុអ្វីគ្រាន់តែចុះមកញ៉ាំស៊ុបមាន់នាងស្លៀកពាក់បាតយ៉ាងនេះ?
"ហេតុអីយូរយ៉ាងនេះ?"ជុងហ្គុក ខ្ជិលសួរនាងពីរឿងស្លៀកពាក់ច្រើន ទើបដើរទៅដួសស៊ុបដែលកម្តៅរួចដាក់ចានម្តងទៀត
"នេះលោកចាំខ្ញុំយូរហើយមែនទេ?បើអ៊ីចឹងត្រូវសុំទោសលោកហើយគឺថាខ្ញុំមិនបាននៅញ៉ាំជាមួយលោកទេ ចៃដន្យអីមិត្តភក្តិរបស់ខ្ញុំបបួលទៅញ៉ាំអីនៅខាងក្រៅ"តើនេះនាងមានបំណងសងសឹងគេមែនទេ?ប្រយោគរបស់នាងក៏ប្រហាក់ប្រហែលនិងការដែលជុងហ្គុក និយាយពីព្រឹកមិញដែល...
"ក្រែងមុននេះនិយាយគ្នារួចហើយមែនទេថានិងចុះមកញ៉ាំស៊ុបជាមួយគ្នា នេះនាងធ្វើបែបនេះបានយ៉ាងមិច?" ជុងហ្គុក ជ្រួញចិញ្ចើមមិនពេញចិត្ត...
"លោកធ្វើបានហេតុអីខ្ញុំធ្វើមិនបាន?"
"ចង់បានន័យថាមិច?"ជុងហ្គុក
"គ្មានអីទេបំភ្លេចចោលទៅ ដល់ម៉ោងហើយខ្ញុំទៅវិញហើយ"និយាយចប់នាងក៏ចេញទៅ ទាំងលួចញញឹមសមចិត្តដែលបានសងសឹកភ្លាមៗដោយមិនចាំយូរ
"នាងកំពុងលេងសើចជាមួយខ្ញុំមែនទេ?ខ្ញុំខំចិត្តល្អទិញស៊ុបឆ្ងាយអោយហើយបើនាងមិនត្រូវការចាក់ចោលអោយអស់"ស៊ុបដែលទើបនិងកម្តៅហើយក៏ត្រូវចាក់ចោលទៅក្នុងធុញសំរាមទាំងមិនស្តាយស្រណោះ មិនមែនត្រូវតែស៊ុបសូម្បីចានក៏ត្រូវចោលទៅជាមួយដូចគ្នា...
___
ជេអ៊ីន

"  គូរស្នេហ៍ផ្សំផ្គុំ  "Tahanan ng mga kuwento. Tumuklas ngayon