ភាគទី២០

1.3K 58 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២០

បន្ទាប់ពីញ៉ាំអាហាររួចរាល់ក៏បន្តមកលេងនៅឯសួនកំសាន្ត ដល់ដើរលេងឆ្អែតឆ្អន់ទើបបបួលគ្នាត្រឡប់មកផ្ទះវិញ និងបំបែកគ្នាទៅបន្ទប់រៀងៗខ្លួន ។ ក្រោយពីងូតទឹកសម្អាតខ្លួនរួចរាល់ ជុងហ្គុក ដែលនៅក្នុងឈុតគេងយប់ពណ៌ទឹកប៊ិចចេញពីបន្ទប់គេងរបស់ខ្លួននិងដើរតម្រង់មកបន្ទប់របស់នាងតូចជាទម្លាប់ពេលដែលមកដល់ក៏គោះទ្វារបន្ទប់ជាមុនតាមសុជីវធម៌...
"យូជី គេងហើយឬនៅ?"ស្របពេលដែលគោះទ្វារបន្ទប់ជុងហ្គុក ក៏បង្ហើបសម្លេងសួរទៅនាងតិចៗ និងរង់ចាំស្តាប់ការឆ្លើយតបដោយចិត្តត្រជាក់...
"នៅទេ លោកមានការអ្វីឬ?"សម្លេងឆ្លើយតបរបស់យូជី ម្តងនេះគឺស្រាលស្រទន់ជាងរាល់ដង មិនសោះកក្រោះខ្លាំងឡើយទើបធ្វើអោយជុងហ្គុក ញញឹមបានយ៉ាងងាយ ចង់ប្រាប់ថាពេញចិត្តខ្លាំងណាស់
"មានការបន្តិចបន្តួច អាចបើកទ្វារអោយខ្ញុំចូលផងបានទេ?"បញ្ចប់សំណួរនាយក៏ទទួលបាននូវចម្លើយដែលត្រូវចិត្តបំផុត ទើបញញឹមឡើងបិទមាត់មិនជិត
"ចាំបន្តិច...!!"
"ក៏ចាំបានស្រាប់ហើយ បាទ៎"ជុងហ្គុក សប្បាយចិត្តស្ទើរតែហោះឡើងទៅលើមេឃទៅហើយ តែក៏ព្យាយាមសម្រួលអារម្មណ៍មិនអោយបញ្ចេញអាការៈខ្លាំងពេក ខណៈដែលឈររង់ចាំនាងតូចនៅឯមុខបន្ទប់របស់នាងដោយការស្ម័គ្រចិត្ដមិនត្អូញត្អែរអ្វីសូម្បីបន្តិចឡើយ...
ក្រាក...
"លោកចាំយូរដែលទេ?"ទ្វារបន្ទប់ត្រូវបានបើកឡើង ស្របនឹងសំណួរផ្អែមស្រទន់របស់នាងតូចសួរទៅកាន់អ្នកកម្លោះ ដោយការក្រែងចិត្តបន្តិចដែលអោយគេរង់ចាំ
"មិនយូរទេ ខ្ញុំអាចចាំបានណាសម្រាប់នាងយូរប៉ុណ្ណាក៏បាន"ជុងហ្គុក
"ពាក្យនេះលោកប្រើចំពោះមនុស្សស្រីប៉ុន្មាននាក់ហើយ?សុំប្រាប់ណាថាខ្ញុំមិនជឿលង់សម្តីផ្អែមរបស់មនុស្សប្រុសដូចជាលោកនោះទេ"
"ពុទ្ធោអើយ!នាងមើលខ្ញុំក្នុងផ្លូវល្អខ្លះមិនបានទេឬ?ខ្ញុំមានភាពជាសុភាពបុរសគ្រប់គ្រាន់ណា"ជុងហ្គុក ព្យាយាមនិយាយដើម្បីទទួលបានទំនុកចិត្តពីនាងតូច
"ខ្ញុំមើលមកឃើញទេ...!!មុននេះលោកថាមានការអ្វីមែនទេ?ឆាប់និយាយមកខ្ញុំនិងបានចូលទៅគេងវិញងងុយហើយ"មិនត្រឹមថានិយាយនៅខ្ទប់មាត់ស្ងាបជាច្រើនដងទៀតផង ត្របកភ្នែកក៏ចាប់ផ្តើមទន់ទៅហើយនាងមិនមែននិយាយលេងឡើយ នាងពិតជាងងុយពុតមែន...
"គឺថា..."
"អ្វីទៅ?"ឃើញថាជុងហ្គុក អេះអុញដូចកំពុងរកនឹកពាក្យមកកុហក យកជាលេសដោះសារទើបយូជី សួរតឿន...
"គឺថាកាលពីព្រឹកមិញយើងបានទាល់សម្តីនិងគ្នាបន្តិចបន្តួច"
"ខ្ញុំដឹងហើយ..."
"ហើយខ្ញុំក៏បាននាំនាងទៅញ៉ាំអាហារនិងដើរលេងកន្លែងសប្បាយៗជាច្រើនកន្លែង"ជុងហ្គុក
"រឿងនេះខ្ញុំក៏ដឹង លោកមករំលឹកការចងចាំរបស់ខ្ញុំឬយ៉ាងមិច?"យូជី
"មិនមែនអ៊ីចឹងទេ ខ្ញុំគ្រាន់តែចង់និយាយថា..."
"ថាយ៉ាងមិច?! នែ៎ លោកដែលនិយាយរៀបរាប់មកយ៉ាងហូរហែមកនៀក៎ លោកមានបំណងអ្វីអោយប្រាកដឆាប់និយាយមក"យូជី ដែលពេលនេះកំពុងងងុយគេងខ្លាំង ស្ទើរតែបើកភ្នែកលែងរួចចាប់ផ្តើមម៉ួម៉ៅនិងភាពស៊ាំញ៉ាំរបស់អ្នកកម្លោះ ទើបសួរទៅទាំងមុខក្រញូវ...
"គឺថាបែបនេះទេ ព្រឹកមិញខ្ញុំបានមើលឧតុនិយមគេនិយាយថាយប់និងចុះត្រជាក់ខ្លាំង..."ជុងហ្គុក និយាយដល់ត្រឹមនេះយូជី ក៏និយាយកាត់
"អត់ទេ យប់នេះមិនអាចចុះត្រជាក់ខ្លាំងបានទេព្រោះនេះជារដូវក្តៅ នេះលោកយកស្អីមកនិយាយបោកខ្ញុំនិង ខ្ញុំមិនមែនក្មេងបៀមដៃទេណា៎"យូជី មុខក្រញូវសម្លឹងអ្នកកម្លោះចុះឡើង ក៏កំពុងតែគិតថាប្រុសម្នាក់នេះចង់លេងល្បិចអី...
"ខ្ញុំមិនមែនបានន័យបែបនិងទេ នេះប្រហែលជាខ្ញុំច្រឡំមើលឧតុនិយមកាលពីឆ្នាំមុនហើយ..."ជុងហ្គុក
"ប្រាប់ពីគោលបំណងពិតរបស់លោកមកកុំនិយាយហូរហែច្រើន...!អឺ សុំកាត់អោយខ្លីបែបងាយៗស្តាប់បានមក"យូជី
"បើខ្ញុំនិយាយនាងយល់ព្រមទេ?"ជុងហ្គុក សើចញឹមៗ...
"បើលោកមិននិយាយខ្ញុំមិចនិងដឹងថាជារឿងអ្វីទៅ?អោយខ្ញុំយល់ព្រមយ៉ាងមិច..."យូជី ជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលមុខរបស់ជុងហ្គុក ពេលកន្លងទៅជាច្រើននាទីទៅហើយតែគេនៅតែមិនទាន់ព្រមនិយាយអ្វីគិតថាពីឈរសម្លឹងមុខរបស់នាងទលបយូជី អត់មិនបាននិងស្រែកដាក់
"បើលោកមិននិយាយខ្ញុំបិទទ្វារហើយ មនុស្សងងុយដេកណា៎"ខណៈនោះក៏បម្រុងនិងទាញទ្វារបិទតែជុងហ្គុក រហ័សយកដៃទប់ជាប់មិនអោយបិទបាន...
"នាងដេកជាមួយខ្ញុំបានទេ?"
"ហាស៎ ស្អីរបស់លោកនិង?លោកកំពុងនិយាយពីអី អា..អារោគចិត្ត"យូជី ស្រែកឡូឡាយ៉ាងហួសចិត្តខ្លាំងបំផុតកាលបើបានឮពីមូលហេតុពិតដែលអ្នកកម្លោះចង់និយាយ នេះគេយកអ្វីមកនិយាយនិង?
"ឈប់ៗ...សា្តប់ខ្ញុំនិយាយសិន...!!"ជុងហ្គុក
"មិនស្តាប់ទេ អារោគចិត្ត លោកឯងនេះគម្រក់បំផុតហើយ នេះលោកឯងគិតចង់យកអាហារមួយពេលមកបោកយកព្រហ្មចារីយ៍ខ្ញុំមែនទេ អាឆ្កួត រោគ...រោគចិត្ត"យូជី ឡូឡាមិនព្រមស្តាប់ហេតុផល ដឹងត្រឹមថាពេលនេះនាងពិតជាចង់ដាល់អាប្រុសគម្រក់ម្នាក់នេះអោយបែកមាត់ស្រក់ឈាមមកតក់ៗខ្លាំងណាស់...
"យូជី ស្ងាត់បន្តិចសិនបានទេ ស្តាប់ខ្ញុំនិយាយសិន...ន៎ែ"ដោយឃើញនាង ឆ្លេឆ្លា ស្រែកឡូឡាមិនឈប់ទើបជុងហ្គុក ចូលទៅចាប់នាងជាប់ព្យាយាមនិយាយអោយនាងព្រមស្តាប់គេបងស្រាយ
"អត់ទេលែងខ្ញុំ លោកមកឱបខ្ញុំធ្វើអី លោកឯងមានគំនិតអាក្រក់ចង់រំលោភខ្ញុំមែនទេ?រោគចិត្តខ្លាំងណាស់ លែងខ្ញុំ...អា៎យ...អ៊៎ុប"ដោយសារតែនាងរើខ្លាំងពេក ទើបមិនអាចទប់ទំហរបានអ្នកទាំងពីរក៏ដួលដេកទៅឥដ្ឋដោយជុងហ្គុក នៅពីលើយូជី បបូរមាត់ទាំងពីរក៏សង្កត់ប៉ះគ្នាដោយចៃដន្យ...។ យូជី បើកភ្នែកធំដោយភាពភ្ញាក់ផ្អើល នាងពេលនេះគិតថាជុងហ្គុក ជាមនុស្សឆ្លៀតឱកាសមានគំនិតមិនល្អមកលើនាង គិតហើយក៏រហ័សលើកជើងធាក់អ្នកកម្លោះអោយចេញពីខ្លួន....
"អ៎ូយ...!យូជី នាងធាក់ខ្ញុំធ្វើអី?"ជុងហ្គុក ស្រែកថ្ងួចថ្ងូរឈឺត្រង់ពោះដែលត្រូវនាងធាក់មុននេះដោយភាពចុកឆ្អល់
"អ្នកណាអោយលោកមកថើបខ្ញុំធ្វើអី?"យូជី
"ខ្ញុំគ្មានចេតនាទេ មុននេះជាឧបទ្ទវហេតុនាងក៏ដឹង"ជុងហ្គុក
"ហើយយ៉ាងមិច?ស្មានថាខ្ញុំមិនដឹងឬលោកមានគំនិតអាក្រក់មកលើខ្ញុំ មនុស្សឆ្លៀតឱកាស..."យូជី
"ខ្ញុំគិតអាក្រក់អីលើនាងខ្លះ និយាយទៅមើល ជានាងខ្លួនឯងទេដែលគិតផ្តេសផ្តាស ហើយមកចោទប្រកាន់ខ្ញុំនោះ"ជុងហ្គុក
"ដែលលោកសុំអោយខ្ញុំដេកជាមួយនោះយ៉ាងមិច?នេះមិនហៅថាមានគំនិតអាក្រក់ទេឬ"យូជី
"ខ្ញុំសុំដេកបន្ទប់ជាមួយ សុំដេកជាមួយធម្មតាៗមិនបានគិតអ្វីលើកពីនេះទេ មានតែនាងទេដែលគិតវែងឆ្ងាយនោះ..."ជុងហ្គុក
"លោកឯង..."
"បើខ្ញុំមានគំនិតអាក្រក់លើនាងពិតមែន ខ្ញុំក៏មិនខ្លាចនិងធ្វើខ្ញុំច្បាស់ជារំលោភនាងជាមិនខានទេ មិនបាច់លោកសុំមាងនាំអោយខាតពេលនោះទេ"ជុងហ្គុក និយាយបកស្រាយពីគំនិតរបស់ខ្លួន គេគ្រាន់តែសុំដេកជាមួយនិងមួយយប់ ដេកធម្មតាៗមិនបានគិតចង់ធ្វើអីនោះទេ តែនាងជាអ្នកគិតវែងឆ្ងាយដោយខ្លួនឯង
"រោគ...រោគចិត្ត...!ដេកធម្មតាមិនធម្មតាអី មិនបានទាំងអស់អាឆ្កួត"យូជី មានអារម្មណ៍ថាខ្មាស់និងគំនិតរបស់ខ្លួន តែមិនព្រមទទួល ទើបស្ទុះក្រកឈររត់ចូលទៅបន្ទន់បាត់ មិនភ្លេចបិទទ្វារចាក់គន្លឹះជាប់ណែន...
"ហើយចំមែនហើយស្រីម្នាក់នេះ អ៎ូយ...ចង្កេះរបស់ខ្ញុំ"

"អ៎ាយ...នាងឆ្កួតគិតឡប់ៗស្អីនិង ខ្មាស់គេណាស់ អា៎យ..."យូជី ចូលមកក្នុងបន្ទប់ក៏ហក់ទៅលើគ្រែដេក យកខ្នើយខ្ទប់ក្បាលស្រែកឡូឡាខឹងនិងខ្លួនឯងពេញទំហឹងហើយ...
"មិនមែនកំហុសយើងទេ អ្នកណាអោយគេនិយាយកំបុតៗស្តាប់មិនយល់ធ្វើអី ឆ្កួត...អារោគចិត្ត..."

-ជេអ៊ីន-

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now