ភាគទី ៣៣

1K 44 3
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣៣

     យប់ជ្រៅណាស់ទៅហើយប៉ុន្តែគូរសង្សារថ្មីថ្មោងមួយគូរនេះនៅមិនទាន់ចូលគេងនៅឡើយទៀត ភ្លើងក្នុងបន្ទប់នៅបើកបំភ្លឺមិនទាន់បិទនៅឡើយខណៈដែលជុងហ្គុក ក៏កំពុងដេកផ្អៀងខ្លួននៅលើពូកប្រើបាតដៃច្រត់ចង្ការស្របនឹងក្រសែភ្នែកក៏សម្លឹងមើលទៅរាងកាយតូចច្រឡឹងដែលស្ថិតក្នុងឈុតគេងពណ៌ផ្កាឈូកស្រាលកំពុងអង្គុយនៅខាងក្រោមក្បែរចុងគ្រែប្រឡែងលេងជាមួយនិងកូនឆ្មាតូចមិនចេះហត់ទាល់តែសោះ តាំងពីព្រឹករហូតមកដល់ថ្មើរនេះនាងឱបកូនឆ្មាមួយនេះជាប់នៅក្នុងរង្វង់ដៃមិនព្រមលែងទាល់តែសោះស្រឡាញ់វាអីណាស់ណាទៅនេះធ្វើឲ្យអ្នកដែលដេកសម្លឹងកើតចិត្តច្រណែននិងកូនឆ្មាមួយនេះហើយចាំមើលតែពេលនាងគេងលក់ផ្លិចខ្លួនគេនិងលួចយកវាទៅបោះចោលក្នុងធូងសំរាមនិងដឹងទៅទំលាក់នៅឯជាយក្រុងជាមិនខានមិនឲ្យនាងរកឃើញទេ
"យូជី យប់ជ្រៅហើយអូនមុនចូលគេងទេ?"ជុងហ្គុក សួរទៅនាងតូចដោយច្រឹមភ្នែកបើសឹងតែលែងចង់រួចទៅហើយ នេះគេងងុយខ្លាំងណាស់តែសុខចិត្តទ្រាំហែកភ្នែកជាបើករង់ចាំនាងតូចឡើងមកគេងដំណាងគ្នា
"លោកគេងមុនទៅខ្ញុំមិនទាន់ងងុយទេ"យូជី ប្រាប់ទៅអ្នកកំលោះវិញទាំងមិនងាកមើលទៅគេព្រោះរវល់វីវក់លេងជាមួយនិងកូនឆ្មា
"ពេលណាទើបងងុយទៅនេះម៉ោង១២កន្លះយប់ហើយណា"ជុងហ្គុក សួរទាំងស្ងាបហារមាត់ប៉ុនប្រហោងលូ
"ពេលណាមិនដឹងទេដឹងត្រឹមថាមិនមែនពេលនេះ អ៎េ!"យូជី ភ្ញាក់បន្តិចកាលបើនិយាយចាប់ប្រយោគស្រាប់តែអ្នកកំលោះចុះមកចាប់លើកបីនាងដាក់ទៅលើពូកហើយក៏ដើរទៅយកកូនឆ្មាដាក់ឲ្យដេកទៅក្នុកកន្រ្តកតូចមួយដែលជាកន្លែងដេករបស់វាថែមទាំងយកក្រណាត់តូចទៅគ្របដណ្តប់ឲ្យវាទៀតផងបន្ទាប់មកនាយក៏ដើរសំដៅទៅបិទភ្លើងទាំងអស់នៅក្នុងបន្ទប់ទុកត្រឹមភ្លើងរាត្រីអំពូកតូចៗដែលមានពន្លឺស្រាលប៉ុណ្ណោះ
"មិនឃើញទេឬសូម្បីតែកូនឆ្មាក៏វាងងុយដែរ ដាក់ភ្លាមក៏ដេកភ្លេតតែម្តងនេះអូនចង់ឲ្យវាកំដរអូនលេងដល់ពេលណាទៀត?"ជុងហ្គុក ឡើងមកលើគ្រែដាក់ខ្លួនគេក្បែរនាងតូច នាយនិយាយព្រមទាំងស៊កដៃចូលទៅឱបចង្កេះរបស់នាងទាញចូលមកជិតឱបរឹតកាន់តែណែនជាងមុនរួចក៏សម្ងំគេង
"ផាច់...!"
"អ្នកណាឲ្យឱបដកដៃចេញទៅ"យូជី ទះដើមដៃជុងហ្គុក ឮសូរផាច់ខ្ទរសម្លេងឡើងពេញបន្ទប់ព្រមទាំងនិយាយឲ្យគេដកដៃចេញតែគេមុខក្រាស់ណាស់បែរជាធ្វើស្តាប់មិនឮសម្តីរបស់នាងទៅវិញថែមទាំងឆ្មក់មកថើបថ្ពាល់របស់នាងសម្លេងខ្សឺតទៀតផង
"ឱបបន្តិចមិនបានសង្សារគ្នាហើយតើ កំណាញ់អីយ៉ាងនេះ"និយាយខណៈដែលរំកិលខ្លួនចូលមកកាន់តែជិតស្និតស្នាលជាងមុន គេនេះរាល់ពេលយកតែចំណេញមិនឲ្យខាតទាល់តែសោះ
"សង្សារទៅយ៉ាងម៉េច?ចង់ប្រើពាក្យសង្សារមកគេងចំណេញលើរាងកាយខ្ញុំមែនទេ?បានហើយខ្ញុំចង់បែកគ្នា យើងបែកគ្នាឥឡូវនេះទៅ"យូជី ងាកមកស្តីឲ្យអ្នកកំលោះប៉ាច់ៗយ៉ាងញាប់មាត់មិនតែប៉ុណ្ណោះថែមទាំងសុំបែកគ្នាទៀតផងឮបែបនេះធ្វើឲ្យអ្នកដែលកំពុងសម្ងំដេកចងចិញ្ចើមចូលគ្នារួចក៏ងើបមកសម្លឹងមើលមុខរបស់នាងទាំងភ្នែកឡើងមមីរទៅហើយ
"ទើបតែក្លាយជាសង្សារនិងគ្នា២ម៉ោងមុនឥឡូវអូនសុំបងបែកគ្នាហើយ?"
"ត្រូវហើយលោកពូកែអាខាងគេចចំណេញយ៉ាងនេះអ្នកណាទៅធ្វើសង្សារជាមួយលោកយូរទៅ ណាមួយខ្ញុំមិនបានចំណេញអ្វីផងខាតរហូត"យូជី និយាយខណៈដែលទាញដៃអ្នកកំលោះឲ្យដកចេញពីចង្កេះរបស់ខ្លួនរួចក៏ប្រែខ្លួនដេកផ្អៀងទៅម្ខាងគេចមិនសម្លឹងមើលមុខគេ
"ក៏បានចាប់ពីពេលនេះតទៅបងមិនឱប មិនប៉ះអូនក៏បានបងនិងរក្សាគម្លាតពីអូនមួយម៉ែត្រមិនចូលជិតអូនទេ ប៉ុន្តែពួកយើងនៅតែជាសង្សារនិងគ្នាដដែលមិនបែកគ្នាទេ"យូជី ដេកស្ងៀមៗស្តាប់អ្វីដែលជុងហ្គុក និយាយដោយមិនមាត់តបនិងគេមួយម៉ាត់សូម្បីងាកមើលមុខរបស់គេក៏នាងមិនងាកដែរ
"អូនគេងទៅទីនេះចុះបងទៅគេងនៅរានហាលក៏បាន"ស្របនឹងសម្តីជុងហ្គុក ក៏ស្ទុះក្រោកចុះពីគ្រែកាន់ខ្នើយមួយយកទៅជាមួយដើរទៅបើទ្វារចេញទៅដេកនៅឯរានហាល ទាំងដែលសាឡុងនៅក្នុងបន្ទប់ក៏មានតែគេមិនព្រមដេកបំណាច់ថាអន់ចិត្តនិងនាងតូចទៅហើយគេមិនដេកក្នុងបន្ទប់ជាមួយនាងនាំតែត្រូវដកដង្ហើមនៅកន្លែងតែមួយគ្នានោះទេ សុខចិត្តចេញមកដេកនៅរានហាលត្រូវខ្យល់ត្រូវទឹកសន្សឹមវិញល្អជាង
     យូជី មិនមាត់តែក៏លួចតាមមើលអ្នកកំលោះដែលចេញទៅឃើញថាគេកំពុងតែគេងនៅលើកៅអីឈើដែលមាននៅឯរានហាលមើលទៅគួរឲ្យអាណិតណាស់ តែនាងមិនចេញទៅតាមគេភ្លាមនោះទេចាំមើលថាគេអាចស៊ូគេចកាត់ខ្យល់ត្រជាក់បានប៉ុន្មានម៉ោង?
      គ្រាំង...!
      យូជី បិទភ្នែកសម្ងំគេងលក់បានមួយសន្ទុះក៏ត្រូវកន្ត្រាក់ខ្លួនភ្ញាក់ឡើងវិញកាលបើនៅខាងក្រៅមានសម្លេងផ្គរលាន់ខ្លាំងៗថែមទាំងមានខ្យល់បក់បោកទៀតផងផ្ទៃមេឃក៏ប្រែជាខ្មៅស្រអាប់និងមានផ្លេកបន្ទោរខ្វាត់ខ្វែងខុសពីធម្មតាហាក់ដូចជាកំពុងរកកលចង់ភ្លៀង យូជី ស្ទុះងើបឡើងអង្គុយចំកណ្តាលពូកភ្នែកក៏ងាកមើលទៅកាន់រានហាលក៏ឃើញថាជុងហ្គុក គេងនៅទីនោះនៅឡើយ នេះគេមិនគិតចូលមកខាងក្នុងវិញទេឬទាំងដែលមេឃពេលនេះក៏បង្អូរភ្លៀងធ្លាប់ចុះមកទៅហើយ នេះគេគិតចង់នៅដេកហាលភ្លៀវហាលផ្គរឲ្យរន្ទះបាញ់ស្លាប់ទាំងក្មេងមែនទេ?តែក៏បន្ទោសគេទាំងស្រុងមិនបានព្រោះនាងក៏ជាអ្នកដែលធ្វើឲ្យគេចេញទៅ យូជី មិនអាចអង្គុយស្ងៀមៗបានទើបសម្រេចចិត្តចុះពីគ្រែដើរទៅរានហាល...
"ចូលទៅគេងនៅខាងក្នុងទៅ"យូជី ចូលមកឈរជិតនិងនិយាយពាក្យកំបុតៗទៅកាន់គេ ជុងហ្គុក បានឮតែធ្វើមិនដឹងនៅសម្ងំដេកឱបដៃឲ្យនាងតូចក្តៅចិត្ត
"ន៎ែ ខ្ញុំប្រាប់លោកឲ្យចូលទៅគេងនៅខាងក្នុង"យូជី អត់មិនបានក៏ក្តិចដើមដៃរបស់អ្នកកំលោះឲ្យគេក្រោកឡើងនាងដឹងថាគេបានឮតែមានចេតនាធ្វើពុតច្បាស់ណាស់ចង់តែទាត់ឲ្យបាក់ចង្កេះទេ
"កុំប៉ះត្រូវរក្សាគម្លាតពីគ្នាឲ្យបានមួយម៉ែត្រ ចូលទៅឈរនៅឲ្យឆ្ងាយទៅ"ជុងហ្គុក វាសដៃនាងតូចចេញហើយក៏ដេកបែរខ្នងដាក់ឲ្យនាងកាន់តែខឹង
"លោកស្លាប់រស់ក៏មិនទាក់ទងនិងខ្ញុំដែរ"យូជី ខឹងនិងគេខ្លាំងណាស់ចង់ឈ្នះនាងមែនទេ នាងនឹងមិនឲ្យគេឈ្នះទេខណៈនោះក៏ដើរទន្ត្រំជើងចូលទៅក្នុងវិញ ជុងហ្គុក លួចងើបក្បាលមើលនាងតូចឃើញថានាងបម្រុងងាកមកក៏រហ័សងាកទៅវិញនិងបិទភ្នែកដេកធ្វើមិនដឹង យូជី ងាកសម្លក់សម្លឹងអ្នកកំលោះដោយមិនដាច់ចិត្តក៏បើកទ្វារឮសូរផាំងមកម្តងទៀត
"ចូលមកឲ្យគេងឱបក៏បាន"គ្រាន់តែឮយូជី និយាយបែបនេះជុងហ្គុក ស្ទុះសឹងតែបាក់ករត់ចូលទៅខាងក្នុង នាយញញឹមញញែមដាក់នាងតូច យូជី ធ្វើមុខក្រម៉ូវដាក់គេមុននឹងនិយាយដាក់បម្រាម
"ហាមលើសពីឱប"
"អូខេ!"

_ប្លូប៊ែល_

"  គូរស្នេហ៍ផ្សំផ្គុំ  "Tempat cerita menjadi hidup. Temukan sekarang