ភាគទី ៣៤

1K 36 1
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣៤

    ថ្ងៃថ្មីឈានចូលមកដល់ព្រះអាទិត្យរះឡើងខ្ពស់ត្រដែតនាំយកពន្លឺរស្មីភ្លឺចិញ្ចែងចិញ្ចាចមកលើផ្ទៃផែនដីសម្លេងបក្សាបក្សីយំឆ្លើយឆ្លងលាន់ឮអឺងកងក្នុងបរិវេណចម្ការ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់មិញហើយនោះថ្ងៃនេះផ្ទៃមេឃហាក់មានសភាពស្រឡះល្អខ្លាំងណាស់ ជំនោរខ្យល់បក់រំភើយៗធ្លោយចូលទៅក្នុងបរិវេណបន្ទប់ធំទូលាយមួយដែលកំពុងមានមនុស្សប្រុសស្រីមួយគូរកំពុងគេងលង់លក់មិនទាន់ភ្ញាក់នៅឡើយ។ ត្របកភ្នែកស្តើងចាប់ផ្តើមកម្រើកបើកឡើងទទួលយកពន្លឺថ្ងៃទាំងមិនទាន់ស្វាងនៅឡើយស្របនឹងសម្លេងគ្រហឹមលាន់ឮខ្លាំងពីបំពង់ករបស់រាងកាយមាំទាំមួយទៀតដែលនៅគេងជិតនោះរួចក៏ខិតខ្លួនចូលមកគេងកាន់តែកៀកជិតនិងនាងតូចចំណែកដៃដែលឱបចង្កេះនាងជាប់មិនលែងតាំងពីយប់មិញនោះក៏កាន់តែបន្ថែមកម្លាំងរឹតបន្តឹងថែមទៀតផងថ្នាក់ម្ចាស់រាងកាយដែលគេកំពុងឱបនេះថប់ដង្ហើមសឹងតែដកលែងរួចទៅហើយ យូជី បើកភ្នែកមិនទាន់ក៏រហ័សងាកមើលទៅម្ចាស់សម្លេងមុននេះដែលគេងនៅពីក្រោយខ្នងខ្លួនទាំងជ្រួញចិញ្ចើមព្រមទាំងព្យាយាមខិតៗខ្លួនចេញមកឆ្ងាញពីគេព្រោះមិនទម្លាប់ដែលត្រូវមកគេងជិតស្និតស្នាលអ្វីខ្លាំងបែបនេះពេកណាមួយមើលទៅគេចុះចូលចិត្តគេងចំណេញលើរាងកាយរបស់នាងសូម្បីតែពេលកំពុងដេកលក់ក៏មិនលើកលែងដែរ
"ហ៊ើយ...!ក្តៅស្អុះស្អាប់ខ្លាំងណាស់"យូជី រអ៊ូរទាំខ្លាំងៗបំណងចង់ឲ្យអ្នកកំលោះភ្ញាក់ហើយក៏ស្តាប់ឮដែលគ្មានបានផលនោះទេព្រោះគេមិនទាំងកម្រើកភ្នែកផងដេកលក់ដូចខ្មោចងាប់អ៊ីចឹង
"មនុស្សអីចូលចិត្តគេចចំណេញលើរាងកាយគេមួយលោះសូម្បីតែពេលគេងលក់បែបនេះ?"យូជី ខាំមាត់ស្តីបន្ទោសឲ្យអ្នកដែលកំពុងគេងលក់ តែថាទោះបីជានាងព្យាយាមស្តីថាឲ្យគេយ៉ាងណាក៏គេមិនបានឮសម្តីរបស់នាងដែរហើយបើទោះបីជាឮក៏ធ្វើជាមិនឮដែរព្រោះថានៅបែបនេះទើបសម្ងំឱបនាងឲ្យបានយូរនោះអី
យូជី ឈោងយកទូរស័ព្ទដែលនៅលើតុក្បែរក្បាលគ្រែមកបើកមើលម៉ោងក៏ឃើញថានេះម៉ោងប្រាំបួនបាត់ទៅហើយថ្ងៃរះកម្ពស់ចុងដូងមិនគួរណានាងមកដេកទ្រមក់បែបនេះសោះ យូជី ទម្លាក់ទូរស័ព្ទចុះវិញនិងព្យាយាមទាញដៃមាំដែលកំពុងឱបនាងនោះចេញយ៉ាងលំបាករួចទើបនាំខ្លួនចុះពីគ្រែចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន ហើយចំណាយពេលមិនយូរប៉ុន្មាននាងក៏រៀបចំខ្លួនរួចរាល់បានយ៉ាងស្អាតបាតប៉ុន្តែមើលទៅជុងហ្គុក ចុះនៅដេកស្រមុកខុលមិនទាន់ភ្ញាក់នៅឡើយថែមទាំងដេកញញឹមជាប់មាត់ទៀតផងមិនដឹងជាកំពុងយល់សប្តិបានទៅចូលក្លឹបឱបស្រីទៅដល់ណាណីហើយទេ ចំណែកយូជី នាងក៏មិនបានទៅរំខានដំណេករបស់គេឡើយឃើញដេកលក់ស្រួលបែបនេះក៏មិនដាច់ចិត្តដាស់ទើបសម្រេចចិត្តចុះទៅក្រោមមុនគេ ចុះមកដល់ខាងក្រោមនាងក៏ឃើញថាអ៊ំស្រីនិងអ៊ំប្រុសកំពុងបញ្ជាការដឹងទំនិញចេញទៅឯខាងមុខផ្ទះមិនបង្អង់ក៏ប្រញាប់ចូលទៅរកពួកគាត់
"សួស្តីអ៊ំស្រីអ៊ំប្រុស!"យូជី ចូលមករាក់ទាក់មនុស្សចាស់ទាំងពីរជាមួយនឹងទឹកមុខស្រស់បស់ ពួកគាត់ក៏ងាកមករកនាងព្រមគ្នាដោយមិនភ្លេចញញឹមតបទៅនាងវិញដោយភាពស្និតស្នាល
"យូជី ភ្ញាក់ហើយហេ៎?ហើយចុះឯណាក្មួយជុងហ្គុក នោះមិនមកជាមួយគ្នាទេឬ?"អ៊ំស្រី និយាយតបមកកាន់នាងតូចដោយអ៊ំប្រុសក៏ជាប់រវល់និងការមើលឥវ៉ាន់នៅឯណោះនៅឡើយ
"គាត់នៅមិនទាន់ភ្ញាក់ទេអ៊ំស្រី"
"អ៎ ហើយនេះក្មួយឃ្លានដែរទេ?បើឃ្លានក្មួយទៅយកអាហារពីក្នុងទូរទឹកកកមកកម្តៅញ៉ាំបានណាអ៊ំទុកនៅក្នុងនោះឯង ចំណែកពួកអ៊ំញ៉ាំមុនរួចហើយព្រោះចាំពួកឯងចុះមកយូរពេក មើលចុះថ្ងៃនេះពួកឯងរំលងអាហារពេលព្រឹកហើយ"អ៊ំស្រីនិយាយទាំងញញឹមមិនប្រកែប្រកាន់អ្វីច្រើនឡើយជាមួយនិងក្មេងឡើយ
"ចា៎!សុំទោសដែលឲ្យលោកអ៊ំទាំងពីររង់ចាំ មិនដឹងថាហេតុអ្វីថ្ងៃនេះខ្ញុំគេងទ្រមក់ជ្រុលម៉ោងខ្លាំងយ៉ាងនេះទេ គួរឲ្យខ្មាស់អៀនខ្លាំងណាស់"យូជី និយាយទាំងខ្មាស់អៀន
"ហៃយ៉ា...!កុំទៅខ្វល់អីពួកឯងគេងឲ្យពេញភ្នែកចុះពួកអ៊ំនេះមិនទៅប្រកែប្រកាន់ស៊ាំញ៉ាំអ្វីច្រើនឡើយ អឺមែនហើយយូជី ហ៎ាថ្ងៃអ៊ំហើយនិងអ៊ំប្រុសយកទំនិញទៅក្នុងក្រុងល្ងាចទើបត្រឡប់មកវិញផ្តាំពួកក្មួយជួយមើលការខុសត្រូវនៅទីនេះផងណា"អ៊ំស្រីនិយាយផ្តែផ្តាំ
"អ៎ូ មិនអីទេលោកអ៊ំទាំងពីកុំបារម្ភអី"យូជីញញឹមទទួលយកការផ្តាំផ្ញើរបស់អ៊ំស្រី ក្រោយពីលោកអ៊ំប្រុសពិនិត្យមើលទំនិញរួចរាល់ទើបគាត់ងាកមកហភអ៊ំស្រីព្រមទាំងមិនភ្លេខនិយាយលានាងតូចដែរ ចំណែកឯអ៊ំស្រីក៏លាយូជី បន្តិចដែលរួចទើបប្រញាប់ឡើងឡានផ្នែកខាងក្រោយជាមួយនិងអ៊ំស្រីបន្ទាប់មកទើបតៃកុងបើកចេញទៅ...
    ក្រោយពីចាស់ទុំទាំងពីតចាកចេញទៅផុតនាងតូចក៏ចូលមកក្នុងផ្ទះវិញដើរតម្រង់ចូលទៅក្នុងផ្ទះបាយនិងបើកទូរទឹកកកយកអាហារចេញមកកម្តៅសម្រាប់ញ៉ាំ ដប់ប្រាំនាទីក្រោយមកអាហារទាំងអស់ត្រូវបានកម្តៅរួចរាល់និងរៀបចំដួសដាក់ចាបតម្រៀបនៅលើតុរួចជាស្រេច ខណៈនោះជុងហ្គុក ក៏ចុះមកល្មមយូជី ក្រឡេកឃើញអ្នកកំលោះដើរចុះកាំជណ្តើរមកទៅប្រញាប់ស្រែកហៅគេស្របពេលកំពុងដួសបាយដាក់ក្នុងចានឲ្យគេផងដែរ ថ្ងៃនេះនាងធ្វើតួនាទីដូចជាប្រពន្ធគេយ៉ាងអ៊ីចឹង...
"ចុះមកឲ្យលឿនមកប្រញាប់មកញ៉ាំបាយ"
"មានអ្វីញ៉ាំថ្ងៃនេះ ហើយចុះឯណាអ៊ំប្រុសអ៊ំស្រី?"ជុងហ្គុក ចូលមកមកអង្គុយក្នុងតុអាហារសួរទៅនាងតូចទាំងដែលភ្នែកក៏កំពុងសម្លឹងមើលចានអាហារលើតុទៅហើយ
"ពួកគាត់យកទំនិញទៅក្នុងក្រុងល្ងាចទើបត្រឡប់មកវិញ"យូជី តបខណៈដែលដាក់ខ្លួនអង្គុយលើកៅអីទល់មុខជុងហ្គុក និងចាប់ផ្តើមចាប់អាហារញ៉ាំ
"ភ្ញាក់មុនហេតុអ្វីអូនមិនដាស់បងផង"ជុងហ្គុកសួរទាំងដែលកំពុងដួសអាហារដាក់ចូលទៅក្នុងមាត់ទៅហើយ
"ក៏ឃើញថាគេងលក់ស្រួលនោះអីទើបមិនចង់ដាស់ យ៉ាងម៉េច?"យូជី
"គ្មានអីទេ គ្រាន់តែភ្ញាក់ឡើងបាត់អូនទ្រូងមកគ្មានកម្តៅ"និយាយខណៈដែលញាក់ចិញ្ចើមដាក់នាងតូចទងឫកពារខិលខូច
"ឆឹស...!ពេលណាទៅសេអ៊ូលវិញ?"
"ស្អែកនេះតែម្តងទៅ ព្រោះមុននេះអ្នកម៉ាក់ខលមកប្រាប់ឲ្យបងជូនអូនទៅលេងផ្ទះធំ"
"ហេតុអី?"យូជី ភ្ញាក់ផ្អើលពេលឮអ្នកកំលោះប្រាប់ថាម៉ាក់របស់គេចង់ឲ្យនាងទៅលេងផ្ទះធំ
"ពួកយើងទាក់ទងគ្នាហើយ អ្នកម៉ាក់ចង់ជួបអូនហើយបងក៏ចង់ឲ្យអូនស្និទ្ធស្នាលនឹងគ្រួសាររបស់មកដែរ"ជុងហ្គុក
"តែពួកយើងទើបតែទាក់ទងគ្នាម្សិញមិញនិង?ហើយហេតុអីអ្នកម៉ាក់លោកដឹងពីរឿងនេះ...?"
"បងជាអ្នកខលប្រាប់និងណា ណាមួយលើកមុនគាត់ក៏បានជួបអូនម្តងហើដែរប្រហែលជាចូលចិត្តអូនណាស់ហើយ"
"លោកនេះផ្សព្វផ្សាយដំណឹងលឿនណាស់"យូជី សម្លក់អ្នកកំលោះ
"យ៉ាងម៉េចពេញចិត្តដែរទេ?"ជុងហ្គុក សើចស្ញេញដាក់នាងតូច
"អត់!"
"អត់ៗទៅសំខាន់បងពេញចិត្ត"ជុងហ្គុក និយាយហើយក៏ត្រូវនាងតូចខាំមាត់ដាក់ទើបនិយាយបន្លប់
"បានហើយឆាប់ញ៉ាំបាយទៅ ប្រយ័ត្នឈឺក្រពះណាម៉ាក់មីអូន!"
"ហ៊ើយ...!ប្រុសឡប់"

ប្លូប៊ែល

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now