ភាគទី ៤៩

913 38 3
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤៩

យូជី ចំណាយពេលប្រហែលជាកន្លះម៉ោងទម្រាំតែធ្វើដំណើរមកដល់ផ្ទះរបស់ខ្លួន នាងតូចចតឡាននៅលើចិញ្ចើមផ្លូវខាងមុខផ្ទះរួចក៏នាំខ្លួនចូលទៅខាងក្នុងដោយដំណើរពេញដោយភាពល្ហិតល្ហៃគ្មានកម្លាំងកំហែងនៅក្នុងខ្លួនទឹកមុខក៏មិនស្រស់បស់មើលទៅដាក់ដូចជាមនុស្សដែលកំពុងកើតជំងឺបាក់ទឹកចិត្តយ៉ាងអ៊ីចឹង..
"ប្អូនស្រី.."យូហ្វាងដែលកំពុងឈរជជែកពីអ្វីក៏មិនដឹងជាមួយនិងគ្នីគ្នាប៉ុន្មាននាក់ទៀតនោះកាលបើក្រឡេកឃើញពីវត្តមានរបស់នាងតូចចូលមកដល់នាយក៏រហ័សចូលមករកនាងភ្លាមដោយមិនភ្លេចប្រាប់ឲ្យបុរសប៉ុន្មាននាក់នោះឲ្យចេញពីធ្វើកិច្ចការមួយចំនួនតាមដែលខ្លួនបានប្រាប់អម្បាញ់មិញនោះ
"ជុងហ្គុកប្រាប់ថាឯងមិនស្រួលខ្លួន អ៎េ.."យូហ្វាងនិយាយមិនទាន់ចប់ប្រយោគទាំងស្រុងផងក(ត្រូវប្អូនស្រីស្ទុះចូលមកឱបទាំងយំអណ្តឺតអណ្តកមិនឈប់ធ្វើឲ្យនាងស្រឡាំងកាំងមិនស្ទើរឡើយមិនដឹងថានាងទៅកើតអ្វីមកពីណានោះទេបានជានៅសុខៗប្រែក្លាយជាបែបនេះ
"ឯងកើតអី?មានរឿងអីមែនទេ?"យូហ្វាងមិនបានដឹងពីមូលហេតុដែលធ្វើឲ្យប្អូនស្រីរបស់គេយំខ្លាំងដល់ថ្នាក់នេះឡើយនាយព្យាយាមសួរនាំនាងមួយៗព្រមទាំងអង្អែលខ្នងរបស់នាងថ្នមៗដោយការលួងលោមតែយូជី នៅតែយំសស្រាក់មិនព្រមនិយាយស្តីអ្វីប្រាប់គេឡើយដោយបែបនេះហើយគេក៏មិនហ៊ានសួរនាំតទៅទៀតបណ្តោយឲ្យប្អូនស្រីយំឲ្យអស់ចិត្តសិនចាំពេលដែលនាងបានធូរស្រាលជាងនេះហើយចាំសួរម្តងទៀតក៏មិនថ្វី...
   
"កូនជុង.. កូនជុងឆាប់ដឹងខ្លួនឡើង"សំឡេងហៅឈ្មោះបន្លឺឡើងល្វើយៗដាច់ស្មារតីអ្នកដែលដេកសន្លប់ស្តូកស្តឹងក្នុងបន្ទប់តែម្នាក់ឯងមកយូរគួរសមដែលនោះឲ្យដឹងខ្លួនឡើងវិញ ត្របកភ្នែកក្រាស់ចាប់ផ្តើមកម្រើកបើកឡើងហើយក៏ជ្រួញចិញ្ចើមដោយការឈឺចាប់ត្រង់កញ្ចឹងកដែលត្រូវយូជី វាយមុនពេលដែលគេសន្លប់នោះ
"យូ យូជី...?!"ជិងហ្គុក ស្ទុះងើបឡើងយ៉ាងរហ័សគ្រាន់តែដឹងខ្លួនឡើងវិញភ្លាមអ្វីដែលគេនឹកឃើញនឹងចាប់អារម្មណ៍គិតដល់មុនដំបូងគេនោះគឺនាងតូចនោះឯងប៉ុន្តែវាពិតជាដូចអ្វីដែលគេបានដឹងទុកជាមុនពិតមែននាងមិនបាននៅទីនេះទៀតនោះទេហើយអ្នកដែលគេបានឃើញនៅពេលនេះមានតែអ្នកម៉ាក់របស់គេម្នាក់ប៉ុណ្ណោះដែលកំពុងសំឡឹងមើលមកគេទាំងទឹកមុខពោរពេញទៅដោយចម្ងល់
"មានរឿងអីកើតឡើង.. ហេតុអីបានជាកូនមកគេងសន្លប់នៅត្រង់នេះ?"អ្នកម៉ាក់ដាក់ដៃលើស្មាម្ខាងរបស់កូនប្រុសព្រមទាំងសួរនាំទៅកាន់គេទាំងមិនយល់សាច់ការណ៍ គាត់ពិតជាម៉ីងម៉ាំងហើយពិតជាឆ្ងល់ពិតមែន ថ្ងៃនេះគាត់តាំងចិត្តថាមកលេងកូនប្រុសនឹងអនាគតកូនប្រសារដល់ផ្ទះម្តងដើម្បីញ៉ាំអាហារជាមួយគ្នាតែពេលមកដល់នៅឯជាន់ខាងក្រោមក៏ស្ងាត់ច្រងំមិនឃើញមានអ្នកណានៅទើបគាត់ឡើងមកមើលនៅឯជាន់ខាងលើមកដល់ក៏ឃើញកូនប្រុសដេកសន្លប់នៅមុខបន្ទប់ទឹកចំណែកយូជី ក៏មិនដឹងជាបាត់ទៅណាទៀតបូកផ្សំនិងកាយវិការស្លន់ស្នោរបស់កូនប្រុសមុននេះទៀតនោះធ្វើឲ្យគាត់រឹតរែឆ្ងល់ខ្លាំងលើសដើម
"ម៉ាក់មានឃើញយូជីទេ?"ជុងហ្គុក មិនឆ្លើយតបនឹងសំណួររបា់អ្នកម៉ាក់នាយបែរជាសួរទៅគាត់វិញទាំងស្លេកមុខហើយក៏ស្ទុះក្រោកឈរភ្លាមរួចរត់ចេញទៅរកមើលនាងតូចនៅឯបន្ទប់គេងមួយទៀតតែមិនបានឃើញនាងទើបនាងបន្តទៅរកមើលនាងនៅជាជាន់ខាងក្រោមមិនថាក្នុងបន្ទប់ទឹក ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ រានហាលនិងកន្លែងផ្សេងទៀតទេនាយសិទ្ធិតែមិនបានរកឃើញសូម្បីតែស្រមោលរបស់នាង វាបញ្ជាក់ឲ្យនាយបានដឹងកាន់តែច្បាស់ក្នុងចិត្តមួយកម្រិតទៀតថានាងបានចាកចេញទៅហើយ
   ជុងហ្គុក ទម្លាក់ខ្លួនអង្គុយលើសាឡុង លើកដៃទាំងពីរច្បូតមុខទាំងអារម្មណ៍កំពុងតែស្មុគស្មាញនិងតប់ប្រមល់បំផុតរកថាមិនត្រូវ ចំណែកឯអ្នកម៉ាក់ដែលទើបនឹងចុះមកតាមមុននេះក៏ចូលមកដាក់ខ្លួនអង្គុយលើសាឡុងក្បែរកូនប្រុស បាតដៃជ្រីវជ្រូញក៏អង្អែលខ្នងរបស់គេទៅមកទាំងដកដង្ហើមធំមុននឹងសួរគេម្តងទៀត
"ពួកកូនមានរឿងអ្វីទាស់ទែងគ្នាមែនទេ?"មើលសកម្មភាពរបស់កូនប្រុសអ្នកម៉ាក់ក៏អាចកាច់ន័យយល់បានខ្លះថាមានរឿងអ្វីទើបសួរទៅគេនឹងរង់ចាំស្តាប់ចម្លើយទាំងចិត្តអន្ទះសា
"យូជីដឹងរឿងអស់ហើយអ្នកម៉ាក់.."ជុងហ្គុក ឈ្ងោកមុខចុះទៅក្រោមនិយាយប្រាប់អ្នកម៉ាក់ទាំងសំឡេងខ្សត់ខ្សោយស្តាប់សឹងតែមិនឮ
"កូនចង់បានន័យថាយ៉ាងម៉េច?"អ្នកម៉ាក់ហាក់មិនទាន់យល់ច្បាស់ទើបសួរបញ្ជាក់ទៅកូនប្រុងម្តងទៀតទាំងចងចិញ្ចើមចូលគ្នាស្រាយមិនចេញ
"នាងដឹងពីរឿងដែលខ្ញុំកុហកនាងកន្លងមក ដឹងថាខ្ញុំមិនបានបាត់បង់ការចងចាំពិតប្រាកដនោះទេ នាងដឹងថាគ្រាប់យ៉ាងខ្ញុំបោកប្រាស់នាង!!"
"ថាម៉េច?នេះកូននៅមិនទាន់ប្រាប់ការពិតឲ្យនាងដឹងទៀតឬ?ហើយហេតុអីបានជានាងដឹង?"អ្នកម៉ាក់មានឫកពាភ្ញាក់ផ្អើលជាខ្លាំង មិនដឹងស្មានថាកូនប្រុសគាត់មិនទាន់ប្រាប់ការពិតទៅយូជី បែបនេះសោះទាំងដែលគាត់បានរំលឹងប្រាប់គេមកជាច្រើនដងមកហើយពីរឿងនេះ ហើយក៏មិនហ៊ានគិតថាពេលនេះយូជី ខឹងនឹងកូនប្រុសគាត់ខ្លាំងដល់កម្រិតណានោះទេ
"ខ្ញុំព្យាយាមរកឱកាសប្រាប់នាងហើយតែ..."
"តែចុងក្រោយកូនក៏មិនបាននិយាយប្រាប់រហូតដល់នាងបានដឹងរឿងគ្រប់យ៉ាងដោយខ្លួនឯង?"នៅចុងប្រយោគកូនប្រុសមិនទាន់និយាយចប់ផងអ្មកម៉ាក់ក៏ជួយនិយាយបន្ថែមជំនួស ជុងហ្គុក ក៏មិននិយាយអ្វីបន្តទៀតត្រឹមដកដង្ហើមធំជាច្រើនដងនឹងឱនមុខចុះដផយអារម្មណ៍មិនល្អ
"កូននឹងទៅរកនាងឥឡូវនេះ"ស្ងាត់មួយស្របក់ជុងហ្គុក ក៏និយាយឡើងនាយបម្រុងក៏ក្រោកឈរតែត្រូវអ្នកម៉ាក់ទាញឲ្យអង្គុយចុះមកកន្លែងដើមវិញមុននឹងនិយាយ
"កុំទាន់ទៅតាមនាងអី ទុកពេលឲ្យនាងនៅម្នាក់ឯងមួយរយៈសិនទៅ ពេលនាងមានអារម្មណ៍ល្អមកវិញខ្លះហើយចាំកូនទៅក៏មិនហួសពេលដែរសាកគិតទៅមើលពេលនេះនាងកំពុងតែខឹងនឹងកូនខ្លាំងបើកូនទៅពេលនេះច្បាស់ជាត្រូវស៊ីពូថៅក៏ថាបាន"ស្តាប់សម្តីរបស់អ្នកម៉ាក់ក៏ត្រូវម្យ៉ាងប៉ុន្តែតាមចិត្តដែលអន្ទះសាជុងហ្គុក មិនអាចទ្រាំនៅស្ងៀមដូចដែលម៉ាក់បានប្រាប់នោះទេទើបចង់និយាយប្រកែក...
"តែ..."
"ជឿម៉ាក់ម្តងទៅមិនខុសទេ.. ម៉ោះចាំម៉ាក់លាបថ្នាំឲ្យកូនកញ្ចឹងកឡើងជាំហើយ"ពេលកូនប្រុសចង់ប្រកែកអ្នកម៉ាក់ក៏មិនផ្តល់ឱកាស គាត់ប្រាប់ឲ្យនាយអង្គុយមួយកន្លែងបន្ទាប់មកគាត់ក៏ទៅយកថ្នាំមកច្របាច់លាបគេ ចំណែកជុងហ្គុក ក៏មិនព្រមតាំងអ្នកម៉ាក់ដោយមិនប្រកែកធ្វើតទៅទៀតប៉ុន្តែក្នុងចិត្តគេពេលនេះនៅមិនសុខសូម្បីតែបន្តិចទេ..

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now