ភាគទី ៣១

1K 44 1
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣១

    ក្រោយពីបញ្ចប់អាហារពេលល្ងាចនិងរៀបចំទុកដាក់រួចរាល់ហើយនោះ យូជី នាងក៏បីកូនឆ្មាតូចរបស់នាងមកដើរលេងលំហែអារម្មណ៍នៅក្នុងចម្ការ នាងតូចដើរនៅតាមជួរដំណាំបោះជំហានមួយៗគយគន់ទេសភាពនៅក្នុងចម្ការនាពេលព្រលប់ៗយ៉ាងត្រជាក់ចិត្តពេលខ្លះដើរៗក៏ឈប់បេះផ្លែទំពាំងបាយជូរខ្លះមកដាក់ក្នុងមាត់ទំពារជ្រោបៗយ៉ាងឈ្ងុយឆ្ងាញ់
«ឯងចង់ញ៉ាំដែរទេ ហ៊ឹម...?»យូជី ទំពាំងបាយជូរដែលមានពណ៌ក្រម៉ៅយកមកញ៉ាំ ខណៈនោះក៏ឱនសួរទៅកូនឆ្មាតូចទាំងសើចថែមទាំងយកថ្ងាស់ទៅជល់និងក្បាលឆ្មាលេងតិចៗទៀតផង
«បើឯងចេះនិយាយច្បាស់ជាល្អណាស់នឹងបានកំដរខ្ញុំនិយាយគ្នាលេងពេលអផ្សុក»យូជី កំពុងតែនៅស្ងាត់ស្ងៀមជាមួយនិងកូនឆ្មាតូចរបស់នាងនិយាយពីនេះពីនោះ ខណៈពេលនោះស្រាប់តែមានសម្លេងខ្សឹបៗនិយាយមករកនាងនៅក្បែរត្រចៀកធ្វើឲ្យនាងភ្ញាក់លួសព្រលឹងព្រឺតសឹងតែដាច់ផ្ងារហើយក៏ដឹងច្បាស់ណាស់ថាគ្មានអ្នកណាក្រៅពីកំលោះ ជុងហ្គុក មេតាមរំខាននាងគ្រប់ពេលវេលា គ្រប់ទីកន្លែងម្នាក់នេះឡើយ
«ចុះខ្ញុំនោះកំដរនាងនិយាយគ្នាលេងមិនបានទេឬ?»ជុងហ្គុក បញ្ចេញសម្លេងសើចហ៊ឹសៗពីបំពង់កយ៉ាងបានចិត្តពេលដែលឃើញនាងតូចភ្ញាក់ក្រញ៉ែងខ្លួនដូចតាមគម្រោងការណ៍ដែលគេបានគ្រងទុកអីបែបនេះ មើលទៅនាងពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់
«ហ៊ើយ!មកពីពេលណាហេតុអីមិនឲ្យសម្លេងជាមុនផង ចុះមកស្ងាត់ៗទៅកើត»យូជី ចងចិញ្ចើមស្តីឲ្យអ្នកកំលោះ មិនបានខឹងនឹងគេទេគ្រាន់តែចង់ស្តីឲ្យខ្លះកុំឲ្យបានចិត្តពេក
«បើឲ្យដឹងមុនខ្ញុំបានឃើញនាងភ្ញាក់បែបនេះដែរទេ?រូបភាពកម្រគួរឲ្យស្រឡាញ់ណាស់ យូយូ៎...»ជុងហ្គុក ធ្វើមានស្រួចដេញតាមឈ្មុលមុខមកជិតនាងតូចធ្វើឲ្យនាងអែនខ្នងទៅក្រោយងាកគេចយ៉ាងរហ័សមិនអ៊ីចឹងច្បាស់ជាត្រូវគេបន្លំថើបនាងទៀតជាមិនខានឡើយ មនុស្សគេពូកែឆ្លៀតឱកាសយ៉ាងនេះទាល់តែពូកែការពារខ្លួនបន្តិចទើបមិនខាត
«អឹស...លេងស្អីឡប់ៗ»យូជី រុញទ្រូងអ្នកកំលោះឲ្យចេញឆ្ងាយព្រមទាំងសម្លក់និងស្តីបន្ទោសឲ្យទាំងមុខជូរហួញ
«ខ្ញុំឡប់ឲ្យនាងឃើញតែម្នាក់ប៉ុណ្ណោះ»
«សម្តីព្រាននារីគ្រាន់តែស្តាប់ក៏អាចមើលដឹងដល់ក្រយ៉ៅ»
«ក្រយ៉ៅខ្ញុំយ៉ាងមិច?ក្រយ៉ៅមានស្នេហ៍ធ្វើឲ្យបេះដូងនាងលោតញាប់ខុសចង្វាក់មែនទេ?»
«លោតស្លាប់ហើយស្ទើរតែដាច់សរសៃឈាមស្លាប់!»យូជី ពេបមាត់ជ្រេញ
«មើលទៅនាងប្រហែលជាញាប់ញ័រនឹងខ្ញុំខ្លាំងណាស់ហើយទើបបានជាបែបនេះ»
«គិតតែខ្លួនឯង»
«ហើយវាពិតទេ?»
«គ្មានពិតសូម្បីបន្តិច»
«តែពិតច្រើនៗ»
«ខ្ញុំឈប់និយាយជាមួយលោកហើយ»
«ឈប់ព្រោះនិយាយមិនឈ្នះមែនទេ?»
«ចុះបើឈ្នះខ្ញុំនឹងបានពានប្រចាំឆ្នាំដែរទេ?»
«ប្រាកដជាបាន!»
«ជាអី?»
«ការ៉េមមិនរលាយដែលឧបត្ថម្ភដោយខ្ញុំផ្ទាល់»
«ការ៉េមស្អីមិនដែលឮ ឆ្ងាញ់ទេ?»
«ធានាថាជាប់ចិត្ត អ្វីដែលសំខាន់នាងញ៉ាំមួយជីវិតក៏មិនអស់ដែរ»
«អស្ចារ្យយ៉ាងនេះឬ?»
«លើសពីនេះទៅទៀត ពេលដែលបានញ៉ាំវានាងនឹងមានអារម្មណ៍ថាកំពុងឡើងឋានសួគ៌ពិតៗ»
«ធ្លាក់បាក់កទេ?»
«មិនធ្លាក់ទេ ចង់ឡើងបន្តដល់ជាន់ទីប៉ុន្មានក៏បានឲ្យតែនាងមានកម្លាំងឡើងបន្ត»
«ខ្ពស់ពេកមិនចង់ប្រាថ្នា»
«មិនចាំបាច់ប្រាថ្នាទេ គ្រាន់តែនាងឆ្លើយថាយល់ព្រមតែមួយម៉ាត់នាងនិងបានវាភ្លាម»
«ធ្លាក់ពីលើមេឃមកមែនទេ?មានរសជាតិអ្វីខ្លះ?»
«រសជាតិដើម មិនមែនធ្លាក់ពីលើមេឃទេ»
«រសជាតិដើមយ៉ាងមិចទៅ?ដូចជាមិនគួរឲ្យចាប់អារម្មណ៍សោះ ខ្ញុំចូលចិត្តរសជាតិក្រូចឆ្មារមានដែលទេ?»
«អានិងទាល់តែច្របាច់ថែមពីលើ»
«មិនទំនងសោះនាក៎ ខ្ញុំមិនចង់ញ៉ាំទេលោកញ៉ាំម្នាក់ឯងទៅ ណាមួយការ៉េមលោកមិនរលាយបែបនេះខ្ញុំខ្លាចថាញ៉ាំច្រើនអាចនឹងផ្តាសាយដូច្នេះកុំអីជាង»
«ធានាដាមិនផ្តាសាយទេ គ្រាន់តែប៉ោងពោះ»
«ស្អីគេ?»យូជី ជ្រួញចិញ្ចើម
«គឺខ្ញុំចង់បានន័យថាញ៉ាំឆ្អែតក៏ប៉ោងពោះ»
«យ៉ាងណាក៏នៅតែមិនល្អ ខ្ញុំខ្លាចឡើងគីឡូ»
«ឡើងគីឡូត្រឹមតែប្រាំបួនខែដប់ថ្ងៃប៉ុណ្ណោះ បន្ទាប់មកនាងស្រកវិញហើយ»
«ប្រាំបួនខែដប់ថ្ងៃធ្វើមើលទេមនុស្សមានទំងន់»
«លេងសើចមិនបានទេ»
«ខ្ញុំដូចជាចង់ឃើញការ៉េមនោះដល់ហើយលោកមានរូបទេឲ្យខ្ញុំមើលបន្តិចមើស៎ ចុះបើឆែក Google អាចឃើញឬអត់?»
«Google កាន់សីលហើយកុំឆែកល្អជាង កុំបង្ខំពេកអីណាមួយនាងក៏ធ្លាប់ឃើញវារួចហើយដែរតែប្រហែលជានាងភ្លេចបាត់ហើយព្រោះពេលនោះនាងស្រវឹងខ្លាំងពេក»
«ពិតមែនហ្ហ៎េ?បែបនោះពិតជាគួរឲ្យស្តាយណាស់ នកប្រាប់ណាថាលោកលួចញ៉ាំវាតែម្នាក់ឯង មនុស្សក្បត់នេះលោកគួរតែថតរូបវាទុកឲ្យខ្ញុំមើលណា៎»
«ខ្ញុំញ៉ាំវាមិនកើតទេ មនុស្សប្រុសមិនអាចញ៉ាំវាបានទេមានតែមនុស្សស្រីប៉ុណ្ណោះដែលអាចញ៉ាំបាន»
«ហេតុអី?»
«នាងកុំចង់ដឹងអី ពេលដែលនាងបានញ៉ាំវានាងនិងដឹងដោយខ្លួនឯង»
«ហើយចុះពេលណាទើបខ្ញុំបានញ៉ាំទៅ»
«អាចនឹងស្រេចលើនាង!»
«ស្រេចលើខ្ញុំ?ហេតុអី?»
«គឺ...»ជុងហ្គុក រៀបនឹងនិយាយតែខណៈនោះទូរស័ព្ទ យូជី ដែលនៅក្នុងហោប៉ៅក៏ស្រាប់តែរោទ៍សម្លេងឡើង នាងរហ័សដកវាមកមើលក៏ឃើញថាជាលេខរបស់បងប្រុសដែលខលមក ទើបងាកមកប្រាប់ ជុងហ្គុក ជាមុនបន្តិចមុននឹងចុចទទួលបន្ទាប់មកក៏ដើរទៅនិយាយនៅឆ្ងាយពីគេ ជុងហ្គុក ឈរមួយកន្លែងមើលនាងតូចដែលកំពុងនិយាយទូរស័ព្ទនៅពីចម្ងាយនោះទាំងអស់សំណើចនិងនាង ចំជាក្មេងល្ងីល្ងើពិតមែនសូម្បីតែការ៉េមមិនរលាយក៏នាងមិនស្គាល់ដែលចុះបើសិនជាមានអាកំហូចណាមកបបួលនាងទៅញ៉ាំការ៉េមមិនរលាយនាងនិងទៅតាមគេដែលទេ បើទៅចប់មិនខាន តែគ្មានអាកំហូចណាហ៊ានមកបបួលនាងទៅទេក្រៅពីអាកំហូច ចន ជុងហ្គុក នេះឯង។ នេះគេនៅជាមួយនាងប៉ុន្មានខែហើយបែរជាល្បងនាងមិនបាន ត្រូវរង់ចាំសន្សឹមៗឡើងស្ងួតជើងធ្មេញ បើនាងកាចឆ្នាស់ឆ្នើមបែបនេះពេលណាទើបគេបានសម្រេចទៅ ពុទ្ធោអើយ គ្រាន់តែគិតក៏មានអារម្មណ៍ថាអាណិតខ្លួនឯង ធ្លាក់ក្រេឌីតហើយមើលទៅបើនាងយ៉ាប់អីយ៉ាប់យ៉ាងនេះតែថានាងមួយបើគេបានស៊ីហើយនិងទុកអង្គាមតទៀតមិនព្រមបោះចោលទេ...

_ប្លូប៊ែល_

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now