ភាគទី ៤៧

1K 34 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤៧

    ពាក់កណ្ដាលរាត្រី...
    រាងកាយតូចស្តើងដេកសន្លប់ស្តូកស្តឹងលែងដឹងអ្វីនៅលើពូកទន់ល្មើយដោយរាងកាយនៅអាក្រាតនៅឡើយមានត្រឹមភួយពណ៍សមួយគ្រប់ដណ្តប់បិទបាំងរាងកាយក្រោយពីត្រូវមនុស្សប្រុសចិត្តខ្មៅចាត់ការលត់ដំកាយរាងរបស់នាងមួយទំហឹងតាមអំពើចិត្តតាំងពីព្រឹករហូតដល់ពាក់កណ្តាលអាធ្រាតស្រូបយកថាមពលចេញពីនាងអស់រលីងពីខ្លួននេះបើកុំតែនាងសន្លប់គេច្បាស់ណាស់ថាគេនឹងមិនព្រមឈប់ដោយងាយឡើយបានម្តងហើយក៏ចេះតែចង់បានម្តងទៀតមិនចេះឆ្អែរឆ្អន់ចំជាប្រុសល្មោភពិតមែន រាងកាយមាំទាំមានត្រឹមកន្សែងពោះគោក្រាស់មួយរុំបបេះៗជាប់នឹងចង្កេះបិទបាំងល្វែងក្រោយដើរចេញពីបន្ទប់ទឹកមកដោយកាន់កូនកន្សែងតូចជូតវាសទៅលើសរសៃសក់ដែលសើមរបស់ខ្លួនថ្នមៗខណៈដែលក្រសែភ្នែកមុតស្រួលក៏រំពៃមើលទៅកាន់ម្ចាស់កាយដែលគេងសន្លប់នៅលើគ្រែនោះដោយញញឹមពេញចិត្តមុននឹងបោះជំហានដើរសំដៅទៅជិតគ្រែដែលនាងកំពុងគេង ជុងហ្គុក ឈ្ងោកមុខទៅជិតអ្នកដែលកំពុងគេងលក់សម្លឹងមើលផ្ទៃមុខតូចច្រមិចរបស់នាងស្ងៀមៗដោយអារម្មណ៍ស្នេហ៍ដែលកំពុងជ្រួលជ្រាបពេញបេះដូងកាន់តែសម្លឹងកាន់តែបាននៅជិតស្និតស្នាលនឹងនាងរហូតដល់មានសម្ព័ន្ធភាពរាងកាយជាមួយនិងគ្នាទៀតផងនោះធ្វើឲ្យគេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងកាន់តែខ្លាំងជ្រាលជ្រៅរកផ្លូវឡើងមកមិនឃើញឡើយ
  ទីង ទីង..
  សម្លេងទូរស័ព្ទរោទ៍បន្លឺឡើងដាស់ស្មារតីអ្នកដែលកំពុងស្លុកអារម្មណ៍នឹងសេចក្តីស្នេហាមុននេះឲ្យត្រឡប់មកវិញ ជុងហ្គុកងើបឈរត្រង់ខ្លួនសម្លឹងរកទូរស័ព្ទដែលរោទិ៍សម្លេងនោះហើយនាយក៏ក្រឡែកឃើញថាវាជាទូរស័ព្ទរបស់យូជី ដែលទុកនៅលើតុសម្អាងក្បែរនោះមិនចាំយូរនាយក៏រហ័សទៅយកវាមកទទួល
(យូជី ឯងមិនមកផ្ទះទេឬ?)
គ្រាន់តែអ្នកខាងនេះទទួលភ្លាមបងប្រុសយូជី ដែលជាអ្នកខលចូលមកទាំងកណ្តាលអាធ្រាតក៏និយាយសួរនាំភ្លាមទាំងមិនបានដឹងឡើយថាអ្នកដែលទទួលមិនមែនប្អូនស្រីខ្លួន
"ខ្ញុំគឺជុងហ្គុកណាបងប្រុស ថ្ងៃនេះយូជីមិនស្រួលខ្លួនពេលនេះគេងលក់ហើយ"
(អ៎ ជុងហ្គុកទេហេ៎?យូជីនាងមិនស្រួលខ្លួនកើតអីមែនទេ ធ្ងន់ធ្ងរឬអត់?)ព្រោះតែទំនាក់ទំនងរវាងពួកគេទាំងពីរមានលក្ខណៈបើកចំហរឲ្យគ្រួសារទាំងសងខាងបានដឹងទើបយូហ្វាងមិនចម្លែកចិត្តពេលដែលជុងហ្គុកមកទទួលទូរស័ព្ទជំនួសប្អូនស្រីបែបនេះ
"មិនធ្ងន់ធ្ងរទេ គ្រាន់តែអស់កម្លាំងបន្តិចបន្តួចពេលនេះគេងលក់ហើយបងប្រុសមានកិច្ចការអ្វីជាមួយនាងមែនទេ?"
(អ៎គឺថ្ងៃនេះយូជី នាងប្រាប់ថាថ្ងៃនឹងមកផ្ទះតែបងចាំពេលមួយថ្ងៃហើយនៅមិនទាន់ឃើញមកទើបខលទៅសួរនឹងណា តែមិនអីទេបើនាងមិនស្រួលខ្លួនឲ្យនាងសម្រាកចុះបងផ្ញើឯងមើលថែនាងឲ្យបានល្អផងណា)
"បាទបងប្រុសកុំបារម្ភអីជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ"ជុងហ្គុកទទួលសំណើដោយគ្មានភាពស្ទាក់ស្ទើរសូម្បីតែបន្តិច ជុងហ្គុកទុកទូរស័ព្ទទៅកន្លែងដើមវិញបន្ទាប់ពីបញ្ចប់ការសន្ទនាជុងហ្គុក បើកទូយកអាវសឺមីរបស់គេមួយដើម្បីពាក់ឲ្យនាងតូចព្រោះមិនចង់ឲ្យនាងចំហរខ្លួនយូរក្លាយនាងអាចនឹងផ្តាសាយរួចរាល់ហើយនាយក៏ឡើងទៅលើគេងក្បែរនាងតូចម្នាក់ដែរមិនភ្លេចទាញនាងមកឱបថើបមុននឹងសម្ងំដេក..
   ថ្ងៃថ្មីចូលមកដល់...
   ត្របកភ្នែកធ្ងន់កណ្តក់ចាប់ផ្តើមកម្រើកបើកឡើងសារជាថ្មីក្រោយពីសន្លប់ពេញមួយរាត្រីទទួលយកពន្លឺថ្ងៃនៃព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះវាំងនន យូជីព្យាយាមរុញរាងកាយដែលល្ហិតល្ហៃរបស់ខ្លួនឲ្យក្រោកឡើងទាំងគ្មានកម្លាំងសូម្បីបន្តិចសោះ កែវភ្នែកមូលក្រឡង់ក៏រេចុះឡើងសម្លឹងរកមើលម្ចាស់នាយមាំដែលធ្វើបាបនាងកាលពីម្សិញមិញតែមិនបានឃើញគេសោះបានន័យថាគេមិននៅទេមែនទេ?មែនហើយនាងស្រាប់តែនឹងឃើញថាថ្ងៃនេះគេត្រូវទៅក្រុមហ៊ុនរបស់ប៉ាគេដើម្បីមើលការងារ បបូរមាត់ស្ងួតក៏ស្នាមញញឹមឡើងកាលបើបានដឹងពីឱកាសដែលនាងអាចចេញពីទីនេះ មិនចាំយូរនាងតូចក៏រហ័សទម្លាក់ជើងចុះពីគ្រែបម្រុងចូលបន្ទប់ទឹកដើម្បីរៀបចំសម្អាតខ្លួនឲ្យបានលឿនបំផុតដើម្បីចាកចេញពីទីនេះប៉ុន្តែខណៈពេលដែលនាងឈានដើរមិនបានប៉ុន្មានជំហានផងក៏ត្រូវដួលអស់ជំហរផ្កាប់មុខទៅលើឥដ្ឋមានអារម្មណ៍ថាកជើងរបស់នាងដូចជាជាប់នឹងអ្វីម្យ៉ាងអ៊ីចឹងឯង...
"អ៎ូយ ឈឺណាស់"យូជីដួលព្រូសអង្គុយបត់ជើងផ្ទាល់និងឥដ្ឋមើលបាតដៃនិងក្បាលជង្គង់របស់ខ្លួនដែលឡើងក្រហមរងាលនោះថែមទាំងមានស្នាមជាំឡើងមកទៀតផង
"ចាំជាឆ្កួតមែន.. អេ៎ ហើយនេះជាស្អីនឹង??"យូជីនិយាយឡើងដោយភ្ញាក់ផ្អើលកាលបើឃើញថាកជើងរបស់នាងត្រូវបានជាប់ដោយចំណងអ៎េ មិនមែនជាចំណងទេតែនាងត្រូវគេដាក់ជាប់ដោយច្រវាក់មួយខ្សែទេតើ យូជីប្រែជាក្តៅឆេះឆួលពេញក្នុងខ្លួននាងព្យាយាមទាញកន្ត្រាក់ច្រវាក់ដែលកឹបជាប់នឹងជើងគ្រែនោះខ្លាំងៗតែថាគ្មានបានផលនោះទេអស់តែកម្លាំងឥតប្រយោជន៍...
"ភ្ញាក់ហើយមែនទេអូនសម្លាញ់?"សម្លេងបើកទ្វារព្រមជាមួយនឹងសម្លេងរបស់អ្នកកំលោះដែលប្រើសព្វនាមមកកាន់នាងយ៉ាងផ្ហែមល្ហែមតែនាងមិនបានសប្បាយអរទៅផ្អែមល្ហែមជាមួយគេវិញនោះទេ យូជីស្ទុះងើបយ៉ាងលឿនសឹងតែបាក់កក្តាប់ដៃណាស់ខណៈដែលភ្នែកសម្លឹងមើលទៅអ្នកកំលោះដែលទើបនឹងចូលមកព្រមជាមួយថាសអាហារនោះដលយកំហឹង
"លែងឆ្កួតស្អីរបស់លោកនឹង?មកដាក់ច្រវាក់ខ្ញុំធ្វើស្អីហា៎ ចាត់ទុកខ្ញុំជាឆ្កែមែនទេ"យូជីស្រែកបាច់ៗដាក់អ្នកកំលោះដោយមិននិយាយសួរនាំហេតុផលច្រើន...
"អ្នកណាថា?បងគ្រាន់តែខ្លាចអូនដើរលេងផ្តេសផ្តាសពិបាកតាមរកនឹងណា ថ្ងៃនេះបងត្រូវទៅក្រុមហ៊ុនធ្វើការដើម្បីអនាគតគ្រួសារយើងអូនទ្រាំនៅបែបនេះមួយថ្ងៃសិនទៅចាំបងមកធ្វើធ្វើការវិញមកដោះឲ្យ"ជុងហ្គុកនិយាយធម្មតាៗហាក់ដូចជារឿងដែលនាងកំពុងរករឿងគេនោះគ្មានអ្វីធំដុំយ៉ងអ៊ីចឹង អ្នកកំលោះដើរហួសយកអាហារទៅទុកលើតុក្បែរនោះមុននឹងចូលមកជិតនាងវិញហើយសួរនាំទាំងអារម្មណ៍ល្អ
"អូនថាទៅមើល ថ្ងៃនេះបងរៀបចំខ្លួនសង្ហារដែលទេ?"
"ដូចឆ្កែឆ្កួត.. ឆាប់ដោះច្រវាក់ឆ្កួតឡប់នេះចេញភ្លាមទៅប្រយ័ត្នខ្ញុំយកវាមករឹតកលោកស្លាប់"
"កាលពីម្សិលមិញអូនចំណាយកម្លាំងបម្រលប្តីពេញមួយថ្ងៃបងចាំបានថាអូនមិនបានញ៉ាំអ្វីទេ អូនប្រហែលជាឃ្លានហើយមែនទេ?បងបានធ្វើបបូរគ្រឿងសមុទ្រឲ្យអូនមកអង្គុយត្រង់នេះមកចាំបងបញ្ចុកអូន"ជុងហ្គុកមានចេតនាធ្វើស្តាប់មិនឮ មើលមិនឃើញពីកំហឹងរបស់នាងតូចកាន់តែមិនចាប់អារម្មណ៍និងការសម្លក់សម្លឹងរបស់នាងមកកាន់គេ
"ស្តាប់មិនឮខ្ញុំនិយាយទេឬ?លោកត្រចៀកធ្លាប់មែនទេ"
"ឆាប់មកញ៉ាំមកបងយមចិត្តទុកដាក់ធ្វើសម្រាប់អូនជាពិសេសណាបើមិនញ៉ាំប្រយ័ត្នស្តាយក្រោយ"
"យកទៅចាក់ចោលទៅខ្ញុំមិនឃ្លានរបស់លោកទេ ឃើញហើយចង់ក្អួតលេបមិនចូល"
"អូនចាញ់កូនមែនទេ?ក្អួតតាំងពីពេលណាត្រូវការឲ្យបងទៅទិញប្រដាប់ពិនិត្យទឹកនោមឲ្យទេ"
"ស្អីរបស់លោកកុំតែផ្តាស់ពេក ហ៊ើយ.. ខ្ញុំចង់ចូលបន្ទប់ទឹកឆាប់ដោះច្រវាក់ទៅ"នាងនិយាយអាក្រក់ដាក់គេដល់ថ្នាក់នេះហើយគេនៅតែមិនចាប់អារម្មណ៍យកចិត្តទុកដាក់ស្តាប់ ឬមានប្រតិកម្មខឹងច្រឡោតអីបន្តិចសោះយូជី អស់ជម្រើសនាងទន្ទ្រានជើងខ្លាំងៗដកដង្ហើមបន្ធូរអារម្មណ៍រកវិធីផ្សេងហើយក៏នឹងឃើញថាគួរតែនិយាយជាមួយគេដោយផ្អែមភាសាទើបបាន
"លែងអូនទៅ អូនមិនទៅណាទេបងទុកបបរត្រង់នឹងសិនហើយអូនចង់ចូលបន្ទប់ទឹកសិន"សព្វនាមផ្អែមល្ហែមដែលតែងតែប្រើពេលមុនពេលនេះនាងក៏យកមកប្រើម្តងទៀត ជុងហ្គុក ងើបសម្លឹងមុខនាងនាងញញឹមខ្ជឹបស្មានដាគេជាក្មេងមិនដឹងអីដែលមិនដឹងពីគំនិតរបស់នាងឬ?
"អង្គុយចុះញ៉ាំបបររួចបងនិងដោះចេញឲ្យអូន"
"អត់ទេខ្ញុំចង់ឲ្យលោ..បងដោះវាចេញនៅពេលនេះឲ្យឆាប់ទៅ"យូជីនៅតែចចេសនិយាយមិនស្តាប់ទាល់តែសោះ ជុងហ្គុក ដាក់ចានបបរទុកងើបឈរពេញកម្ពស់លូកដៃជ្រែងហោប៉ៅដើរសំដៅមកជិតនាង មកដល់នាយក៏ឱនទៅជិតរួចខ្សឹបក្បែរត្រចៀករបស់នាងធ្វើឲ្យនាងព្រឺសម្បុរខ្ញាក់ៗតែព្យាយាមធ្វើជាមិនយល់
"អូនចង់ញ៉ាំបបរខាប់ឬទឹកខាប់ជំនួសទៅ?"
"ស្អី..ស្អីរបស់លោក"យូជីរុញទ្រូងគេឲ្យចេញទាំងធ្វើកាយវិការមិនត្រូវ
"បងដឹងថាអូនយល់ច្បាស់ណាស់ ទៅញ៉ាំតាមសម្រួលទៅបើថ្ងៃនេះអូនចង់នៅបានស្រួលខ្លួន"
ជុងហ្គុកគម្រាមទាំងមុខស្មើត្រជាក់ស្រេប
"លោក..???!!"
"ញ៉ាំឬអត់?"
"ក៏បាន.. អាមនុស្សអាក្រក់ ហ្ហឹកៗ.."យូជីព្រមទៅអង្គុយញ៉ាំបបរទាំងបង្ខំចិត្តនាងញ៉ាំបណ្តើរអណ្តឺតអណ្តកបណ្តើរមិនឈប់ខឹងចិត្តដែលមិនអាចធ្វើអ្វីបាន មានតែញ៉ាំបបរលាយទឹកភ្នែក...

"  គូរស្នេហ៍ផ្សំផ្គុំ  "जहाँ कहानियाँ रहती हैं। अभी खोजें